សេដ្ឋកិច្ច

រីសត SUMMER BAY BEACH CLUB AND CABINS ទាក់ទាញទេសចរជាង៣ម៉ឺននាក់

ដោយៈសិរីមតី/ខេត្តព្រះសីហនុ៖គម្រោងអភិវឌ្ឍន៍ Bay of Lights បានបន្តបោះជំហានឆ្ពោះទៅមុខ ជាមួយការសម្ពោធ បើកឲ្យដំណើរការជាផ្លូវការនូវរីសត Summer Bay Beach Club and Cabins ដែលជាផ្នែកមួយនៃគម្រោង។ ចាប់តាំងពីបើកសាកល្បងកាលពីថ្ងៃទី៨ ខែកញ្ញា រីសតមាត់ឆ្នេរដែលធ្វើដំណើរតែ២ម៉ោងពីទីក្រុងភ្នំពេញមួយនេះ បានទាក់​ទាញ​ភ្ញៀវទេសចរជាង៣៦ ០០០នាក់ និងទទួលបានការកក់កាប៊ីនស្នាក់នៅប្រមាណ ៣ ០០០កាប៊ីន។ ការបើកដំណើរការជាផ្លូវការនេះ ជាចំណែកសំខាន់មួយ​នៃផែនការ​ប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយក្នុងតំបន់។

ពិធីសម្ពោធបើកឲ្យដំណើរការជាផ្លូវការនាពេលថ្មីៗនេះ បានប្រព្រឹត្តិទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការនៃក្រសួងទេសចរណ៍។ ក្នុងឱកាសនោះឯកឧត្តម គួច ចំរើននិងឯកឧត្តម ទិត ចន្ថា បានថ្លែងសរសើរអំពីគម្រោងអភិវឌ្ឍន៍Bay of Lights ដែលបានចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្តព្រះសីហនុឲ្យកាន់តែមានភាពលេចធ្លោ និងរីកចម្រើនជាលំដាប់ ហើយគម្រោងដ៏ប្លែក​គេនេះ​ថែមទាំងអាចជួយបង្កើតទីផ្សារការងារ និងមានសក្ដានុពលខ្ពស់អាចជួយឲ្យខេត្តព្រះសីហនុ ក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយលើឆាកអន្តរជាតិ។

 

                                                                        ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ
                                                            ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការនៃក្រសួងទេសចរណ៍

លោក Edward Lee នាយកគ្រប់គ្រងគម្រោង Bay of Lights បានចែករំលែកអំពីចក្ខុវិស័យរបស់លោកក្នុងអំឡុងពិធីសម្ពោធជាផ្លូវការនេះថា ៖ “រីសត Summer Bay Beach Club & Cabins គឺតំណាងឲ្យការចាប់ផ្ដើមនៃចក្ខុវិស័យរបស់យើង ដែលផ្សារភ្ជាប់តំបន់ទេសចរណ៍ជាមួយការរីកចម្រើននៃសេដ្ឋកិច្ចក្នុងតំបន់។នាពេលឆាប់ៗ​ខាងមុខ យើងរីក រាយ ក្នុងការប្រកាសថារីសតនេះនឹងក្លាយជារីសតមាត់ឆ្នេរដំបូងគេដែលគ្រប់គ្រងដោយក្រុមហ៊ុន Ascott ក្រោមរូបភាពនៃ Préférence Hotel។ យើងមិន​ត្រឹម​តែចង់ដឹកនាំវិស័យទេសចរណ៍នៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ចង់សាងកិត្តិនាមក្នុងតំបន់ឥណ្ឌូចិនផងដែរ។”

                                               លោក Edward Lee នាយកគ្រប់គ្រងគម្រោង Bay of Lights

ការបើកសម្ពោធនេះ មិនមែនជាសមិទ្ធិផលតែមួយគត់នៃគម្រោង Bay of Lights នោះទេ។ គិតត្រឹមថ្ងៃទី២០ ខែវិច្ឆិកា ភ្ញៀវទេសចរដែលបានមកកម្សាន្តនៅគម្រោង Bay of Lights មានខ្ទង់ ៣២ ៥០០នាក់ ដែលជាសក្ខីភាពបញ្ជាក់ពីសក្ដា នុពលឥតដែនកំណត់នៃវិស័យទេសចរណ៍ក្នុងខេត្តព្រះសីហនុ រួមទាំងបញ្ជាក់អំពីអនាគតដ៏ត្រចះត្រចង់​ក្នុងការក្លាយខ្លួនជាជើងខ្លាំងលើវិស័យទេសចរណ៍ក្នុងតំបន់។ អំឡុង៩ខែដំបូង នៃឆ្នាំ២០២៣នេះ ខេត្តព្រះសីហនុ បានស្វាគមន៍ភ្ញៀវទេសចរសរុប ៤ ០៩៨ ៤០១នាក់ ជាការកើនឡើង ៦១,៤៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។

គម្រោង Bay of Lights ក៏បានសាងកេរ្តិ៍ឈ្មោះជាមួយនឹងភាពជោគជ័យនៃព្រឹត្តិការណ៍ច្នៃប្រឌិតដូចជាព្រឹត្តិការណ៍ SkyFest ជាព្រឹត្តិការណ៍បង្ហោះខ្លែង​លំដាប់អន្តរជាតិ​ដំបូងគេ​នៅកម្ពុជាដែលអាចទាក់ទាញភ្ញៀវទេសចរបានជាង ១ម៉ឺននាក់ ក៏ដូចជាព្រឹត្តិការណ៍Nightmare Carnival ជាព្រឹត្តិការណ៍អបអរពិធីបុណ្យហាឡូវីនលើមាត់​ឆ្នេរដំបូង​គេ​នៅកម្ពុជា ដែលបានទាក់ទាញភ្ញៀវទេសចរណ៍ជាង ២ម៉ឺននាក់។ ជាមួយព្រឹត្តិការណ៍ទាំងនេះ បាន ធ្វើឲ្យខេត្តព្រះសីហនុកាន់តែមានភាពទាក់ទាញ ក៏ដូចជាចូលរួមចំណែក​មួយ​ក្នុងភាពរីកចម្រើននៃវិស័យទេសចរណ៍ខេត្ត។

ជាការបិទទំព័រឆ្នាំ២០២៣ ការប្រគំតន្ត្រីប្រចាំឆ្នាំឈ្មោះថា “Element” របស់ក្រុមហ៊ុនរៀបចំការប្រគំតន្ត្រីល្បីក្នុងតំបន់ នឹងធ្វើឡើងនៅឯគម្រោង Bay of Lightsនាថ្ងៃទី៣០ និងទី៣១ ខែធ្នូ ដែលនេះសបញ្ជាក់ថាកម្ពុជាមិនត្រឹមតែគោលដៅ ទេសចរដ៏ល្អឯកនោះទេ ប៉ុន្តែក៏ជាតារាកំពុងរះមួយដួងលើឆាកសិល្បៈ និងតន្ត្រីលំដាប់អន្តរជាតិ។ ការប្រគំ​តន្ត្រី​នេះក៏បញ្ជាក់អំពីការប្ដេជ្ញារបស់ Bay of Lights ក្នុងការសាងនូវទេសភាពវប្បធម៌ដ៏រស់រវើកមួយក្នុងតំបន់។

ក្នុងឆ្នាំ២០២៤ខាងមុខ គម្រោង Bay of Lights រំពឹងថានឹងបញ្ចប់ការសាងសង់តំបន់ទាក់ទាញភ្ញៀវទេសចរដែលរឹតតែអស្ចារ្យ រួមមានទីលានប្រណាំងរថយន្ត Nitro Race Track និងទីលានវាយកូនហ្គោលស្តង់ដារ USGA ដំបូងគេក្នុងប្រទេសកម្ពុជា ដែលជាស្នាដៃឌីហ្សាញរបស់កីឡាករវាយកូនហ្គោលល្បីឈ្មោះ Greg Norman។ ការ​អភិ​វឌ្ឍ​ទាំង​​នេះ រួមជាមួយការពង្រឹងគុណភាពនៃសេវាកម្ម និងគ្រឿងបរិក្ខារ នឹងធ្វើឲ្យខេត្តព្រះសីហនុឈរជើងកាន់តែរឹងមាំក្នុងនាមជាគោលដៅ​ទេសចរណ៍ដ៏លេចធ្លោមួយ​ក្នុង​តំបន់​ឥណ្ឌូចិន។

ដើម្បីទទួលយកបទពិសោធន៍ស្នាក់នៅនិងកម្សាន្តដ៏ប្លែកដាច់គេនៃរីសត Summer Bay Beach Club and Cabins សូមទាក់ទងមកកាន់ទូរសព្ទលេខ+855 87 930 196ឬតាមរយៈទំព័រហ្វេសប៊ុករបស់យើង https://​www.​facebook.​com​/beachcluberesort ឬតាមរយៈវិបសាយhttps://bayoflights-entertainment. com/​។

Bay of Lights គឺជាគម្រោងអភិវឌ្ឍន៍លំដាប់ពិភពលោកដែលមានតម្លៃ ១៦ពាន់លានដុល្លារអាមេរិក ដែលត្រូវបានបំផុតគំនិតដោយស្ថាបនិកទីប្រជុំជនប្រកបដោយ​និរន្តរភាព ដោយមានទីតាំងលើដែនដីនៃឈូងសមុទ្ររាម។ តាមរយៈការប្ដេជ្ញាចិត្តចំពោះគោលការណ៍និរន្តរភាព និងការផ្ដល់ជូននូវបទពិសោធន៍នៃការរស់នៅក្នុងទីក្រុង​ដ៏ឆ្នើម Bay of Lights មានគោលដៅក្នុងការចូលរួមចំណែកដល់វឌ្ឍនភាពយូរអង្វែងនិងការរីកចម្រើននៃទីក្រុងឆ្នេរសមុទ្រព្រះ​សីហនុ និងបង្កើតសហគមន៍ដ៏ទាក់ទាញនិងរស់រវើកសម្រាប់ពលរដ្ឋក្នុងតំបន់៕