ព័ត៌មានជាតិ

គម្រោងស្អាត ចូលរួមដោះស្រាយបញ្ហាសំរាម

ដោយៈសិរីមតី/ភ្នំពេញ៖ក្នុងពិធីបិទយុទ្ធនាការភ្នំពេញស្អាតឆ្នាំ២០២៣ នៅមជ្ឃមណ្ឌលមានី(KAMPUS)នៅល្ងាចថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាសហស្ថាបនិកនៃគម្រោងស្អាត បានលើកឡើងថា៖ «យុទ្ធនាការភ្នំពេញស្អាត បានកំពុងរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងពេលកន្លងមក និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាពិសេស ជាមួយអាជ្ញាធរមូលដ្ឋាន ក្រោមការដឹកនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធក្នុងការចូលរួមដោះស្រាយបញ្ហាសំរាមនៅក្នុងរាជធានីភ្នំពេញ។»

សហស្ថាបនិកនៃគម្រោងស្អាត បានថ្លែងឱ្យដឹងថា៖​គម្រោងស្អាតត្រូវបានបង្កើតឡើងក្នុងគោលបំណង​ប្រមូលផ្តុំតួរអង្គពាក់ព័ន្ធបង្កើត​ឱ្យមានសំឡេងតែមួយពី​សំណាក់ស្ថាប័ន​អង្គភាពគ្រប់​លំដាប់ថ្នាក់​ដើម្បីសម្រេចបាន​នូវចក្ខុវិស័យរួមគ្នា​ក្នុងការចូលរួម​ចំណែក​លើកកម្ពស់បរិស្ថាន និងការបញ្ច្រាបអំពីបញ្ហាប្រឈម និងខិតខំស្វែងរកដំណោះស្រាយរួមស្តីពី ការទប់ស្កាត់សំរាមឱ្យបានត្រឹមត្រូវ ទៅដល់សាធារណជនគ្រប់ស្រទាប់ ក៏ដូចជាការបំផុសស្មារតីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការថែរក្សា និងលើកកម្ពស់​សោភណ្ឌភាព​ប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើងបន្ថែមមួយកម្រិតទៀត។

គម្រោងស្អាតបានក្លាយទៅជាយុទ្ធនាការថ្មីបន្ថែម សម្រាប់ការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីស្វែងរក និងបង្កើតដំណោះស្រាយជូនសង្គមជាតិ ទាំង សោភណ្ឌភាព បរិស្ថាន ក៏ដូចជាការចូលរួមលើកទឹកចិត្ដ និងផ្ដល់ភាពជាគំរូ ដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនឱ្យចេះមានទំនួលខុសត្រូវលើការគ្រប់គ្រងសំរាមដោយខ្លួនឯង ដោយបន្ដផ្សព្វផ្សាយទៅការអ្នកដទៃ។ ជាពិសេស យុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២៣ បាននាំមកនូវបេសកកម្មថ្មីដល់យុវជន ទាំងការបញ្ជ្រាបសារអប់រំការលើកតម្ដើងវប្បធម៌ និងសីលធម៌សង្គម សកម្មភាពទាំងនេះ បានផ្ដល់ផលវិជ្ជមានដោយផ្ទាល់ដល់អ្នកចូលរួម ផ្ដល់ផលប្រយោជន៍ដល់ប្រយោលដល់អ្នកចូលរួម ដោយមានយុវជនប្រកដដោយសម័តភាព មានសីលធម៍ល្អប្រពៃ។

លោកជំទាវ ទេព កូឡាប សហស្ថាបនិកគម្រោងស្អាត បានឱ្យដឹងថា៖យុទ្ធនាការភ្នំពេញបានចាប់ផ្តើមដំបូងកាលពីឆ្នាំ២០១៧ ជាមួយសហស្ថាបនិកដែលមានវត្តមាននៅទីនេះ ក្នុង គោលបំណងចូលរួមលើកកម្ពស់បរិស្ថានស្អាតនិង​ជំរុញ​ការផ្សព្វ​ផ្សាយ​បញ្ជ្រាប សារអប់រំអំពីការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីជាការរួមចំណែកជំរុញ ការអនុវត្តគោល​នយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញ និងអនុវត្តនាពេលកន្លងមក។

ជាក់ស្តែង ក្នុងឆ្នាំ២០២៣ នេះ គម្រោងស្អាត តាមរយៈយុទ្ធនាការភ្នំពេញ ស្អាត បានបន្តរៀបចំផែនការសកម្មភាពក្រោមទិសស្លោក«សីលធម៌យើងប្រព ខ្មែរយើងថ្លាថ្លៃ» ដែលបាន​ដាក់ចេញនូវសកម្មភាពធំៗ ចំនួន ៤ រួមមាន៖ផែនការ​សកម្មភាព​ទី១) “ចិត្តខ្ញុំស្អាត ខ្មែរស្អាត – ត្រូវបានរៀបចំឡើងក្នុង គោលបំណងជាផ្នែកមួយក្នុងការជំរុញ និងលើកកម្ពស់​ការអប់រំ​ផ្លូវចិត្ត​ឱ្យ​មានការ គិតល្អ ចិត្តគំនិតស្អាត អាកប្បកិរិយាក្នុងការរស់នៅស្អាត ជូនដល់សិស្ស និស្សិត យុវជន និងសាធា រណ ជនទូទៅ ក្នុងការបញ្ជ្រាបសារនិងការអប់រំយល់ដឹងអំពី បរិស្ថានស្អាត។ តាមរយៈគម្រោងនេះ ក្រុមការងារប្រតិបត្តិ បានរៀបចំកាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវត្តនិគ្រោធវ័ន (ហៅវត្តគល់ទទឹង) ដែលមានការ​អញ្ជើញចូលរួមសម្ដែងបទទេសនាដោយ ព្រះគ្រូ វជិរប្បញ្ញោ គូ សុភាព និងការចែករំលែកបទពិសោធន៍ពីវាគ្មិនកិត្តិយស លោក លោក អ៊ឹម ឈុន្នី។ ក្នុងគម្រោងនេះ មានការចូលរួមដោយយុវជនស្អាតសុច្ឆន្ទៈ ចំនួន៣០ នាក់ និង​សិស្សនិស្សិតដែលអញ្ជើញមកពី ៧គ្រឹះស្ថានអប់រំ ប្រមាណ ចំនួន ៥០០ នាក់ នៅក្នុងនោះមាន៖ ១.សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ២.សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ៣.សាលា​រៀនប៊ែលធីអន្តរជាតិ សាខាច្បារ អំពៅ ៤.សាលារៀនវេសឡាញអន្តរជាតិ សាខាតាខ្មៅ ៥.សាលារៀនអន្តរទ្វីបអាម៉េរិកកាំង សាខាច្បារអំពៅ ៦.សាលារៀនបញ្ញាសាស្ត្រ សាខាតាខ្មៅ និង ៧.សាលារៀនសុវណ្ណភូមិ សាខាតាខ្មៅ ព្រមជាមួយនឹងការចូលរួមពីពុទ្ធបរិស័ទ ចំណុះជើងវត្ត។

ផែនការសកម្មភាពទី២) «ការងារខ្ញុំស្អាត ខ្មែរស្អាត» ត្រូវបានរៀបចំឡើងក្នុង គោលបំណងចុះជួបផ្ទាល់ជាមួយកម្មករ កម្មការិនី នៅតាមបណ្ដារោងចក្រ និង សហគ្រាសចំនួន​នៅក្នុង​រាជធានី​ភ្នំពេញ ដើម្បីធ្វើការបញ្ជ្រាបសារអប់រំ និងចំណេះ ដឹងបរិស្ថានបន្ថែមទៀត ក្នុងគោលដៅប្រកបការងារដោយមានប្រសិទ្ធភាព គុណភាព និងមានផាសុកភាពល្អ ប្រកប​ដោយ​បរិស្ថានស្អាត។ ជាក់ស្ដែង តាមរយៈគម្រោង នេះ ក្រុមការងារប្រតិបត្តិ និងយុវជនសុច្ឆន្ទៈស្អាត បានចុះទៅរោងចក្រចំនួន ៣ រោងចក្រ សរុបជាលទ្ធផលនៃការជួបកម្មករ កម្មការិនី ចំនួន ៣៦០នាក់ ដែលក្នុង នោះរោងចក្រទី១ បានជួបកម្មករ កម្មការិនីចំនួន ៤០នាក់, រោងចក្រទី២ បានជួប កម្មករ កម្មការិនីចំនួន ១៦០នាក់ និងរោងចក្រទី៣ បានជួបកម្មករ កម្មការិនីចំនួន ១៦០នាក់ ។

ផែនការសកម្មភាពទី៣) «ខ្ញុំទំពាំងស្អាត ខ្មែរស្អាត» ត្រូវបានរៀបចំឡើងក្នុង គោលបំណងចុះទៅតាមបណ្តាគ្រឹះស្ថានអប់រំសិក្សា ក្នុងគោលដៅបញ្ជ្រាបសារអប់រំ ជូនដល់សិស្ស​អំពី​ការទុកដាក់សំរាមឱ្យបានត្រឹមត្រូវការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ​ការប្រកាន់យកសីលធម៌ល្អក្នុងការរស់នៅនៅក្នុងសង្គម។ តាមរយៈ គម្រោងនេះផងដែរ ក្រុមការងារប្រតិបត្តិ និងយុវជនសុច្ឆន្ទៈស្អាត បានចុះទៅតាម បណ្តាគ្រឹះស្ថានអប់រំសិក្សា ចំនួន ១០ សាលារៀន ដែលមានសិស្សអញ្ជើញចូលរួម សរុប ចំនួន ១១៥៣នាក់ ។

ផែនការសកម្មភាពទី៤ «ធុរកិច្ចយើងស្អាត ខ្មែរស្អាត» ត្រូវបានរៀបចំឡើងក្នុងគោលបំណងធ្វើជាវេទិកាមួយសម្រាប់ម្ចាស់សហគ្រាសនិងសហគ្រិន​ធ្វើជជែកពិភាក្សាដើម្បី​រិះរក​មធ្យោបាយសមស្របនានាក្នុងគោលបំណងលើកកម្ពស់ការចូលរទមថែរក្សាអនាម័យតាមរយៈការកាត់បន្ថយសំនល់ប្លាស្ទិកការនៅក្នុងអាជីវកម្មពញរមទាំងជំរុញការអភិវឌ្ឍអាជីវកម្មប្រកបដោយនិរន្តរភាពអនុលោមតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនិងបទដ្ឋានគតិយុត្តិជាធរមាន។វេទិកានេះ ត្រូវបានរៀបចំឡើងឱ្យមានកិច្ចពិភាក្សាយ៉ាងផុស ផុលលើ​ប្រធានបទចំនួន ២ ដែលប្រធានបទទី១ ស្តីពី «ធុរកិច្ចស្អាត៖ការប្រតិបត្តិ អាជីវកម្មល្អ» និងប្រធានបទទី២ ស្តីពី«ការប្រតិបត្តិធុរកិច្ចស្អាត ក្នុងបរិបទសដ្ឋ កិច្ចលំបាក»៕