កម្សាន្ដ

ភ្ញៀវទេសចរជាង២៦៨.០០០នាក់បានចូលរួមកម្សាន្តក្នុងពិធីបុណ្យសមុទ្រនៅខេត្តកែប

ដោយ៖ កំចាយ

កែប៖ រយ:ពេល៣ថ្ងៃនៃពិធីបុណ្យសមុទ្រ ខេត្តកែបបានទទូលភ្ញៀវមកលម្ហែកម្សាន្តប្រមាណជាង២៦៨.០០០នាក់។ ថ្នាក់ដឹកនាំនៃអាជ្ញាធរខេត្តជាម្ចាស់ផ្ទះបានអះអាងថាពិធៅបុណ្យសមុទ្រទទួលបានលទ្ធផលល្អប្រសើរដោយមិនមានឧបទ្ទវហេតុណាមួយកើតឡើងឡើយ។

តាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្តកែបបានឱ្យដឹងថា រយ:ពេល៣ថ្ងៃនៃពិធីបុណ្យសមុទ្រចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ ខេត្តកែបទទួលបានភ្ញៀវចូលមកកម្សាន្តជាង២៦៨.០០០នាក់។ ក្នុងនោះទេសចរបរទេសប្រមាណជិត១.៨០០នាក់។

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានមានប្រសាសន៍ថា ពិធីបុណ្យសមុទ្របានបញ្ចប់ដោយជោគជ័យ និងសប្បាយរីករាយបំផុត។ លទ្ធផលដ៏ត្រចះត្រចង់នេះបានទទួលនូវការកោតសរសើរ និងផ្តល់តម្លៃខ្ពស់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាមហាជនទូទៅ។ លោកអភិបាលខេត្តបានបញ្ជាក់ថា អ្វីដែលកាន់តែប្រសើរទៀនោះគឺរយៈពេល៣ថ្ងៃកន្លងទៅនេះមិនមានភាពអវិជ្ជមានកើតឡើងដែលធ្វើឱ្យប៉ះពាល់ដល់ទ្រព្យសម្បតិ្តអាយុជីវិត បងប្អូនប្រជាពលរដ្ឋដោយប្រការណាមួយនោះឡើយ។ ទាំងនេះផ្តើមចេញពីកិច្ចខិតខំរបស់កងកម្លាំងសមត្ថកិច្ច និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់៕