បច្ចេកវិទ្យា

ក្រុមប្រតិកម្មរហ័សហៅថា Sing CERT បានណែនាំម្ចាស់ឧបករណ៍ Apple ទាំងអស៉ឲ្យធ្វើបច្ចុប្បន្នភាពកម្មវិធីរបស់ខ្លួនភ្លាមៗ

ប្រែសម្រួល៖សហការី

ក្រុមឆ្លើយតបនិងប្រតិកម្មរហ័សផ្នែកបច្ចេកវិទ្យារបស់សិង្ហបុរីដែលហៅថា Sing CERT បាននិយាយកាលពីថ្ងៃសុក្រ ទី ១ ខែធ្នូនេះថាអ្នកប្រើប្រាស់គ្រឿងឧបករណ៍របស់ម៉ាកសញ្ញា Apple ត្រូវតែធ្វើបច្ចុប្បន្នភាពឧបករណ៍របស់ពួកគេក្នុងប្រព័ន្ធបច្ចេកវិទ្យាចុងក្រោយបំផុតភ្លាមៗ។ នៅក្នុងរយ:ពេលពីរថ្ងៃនេះគេសង្កេតឃើញមានទិដ្ឋភាពដែលបណ្តាលឲ្យងាយរងគ្រោះ បន្ទាប់ពី បានរកឃើញយ៉ាងសកម្មនូវកម្មវិធីរបស់ឧបករណ៍ម៉ាកសញ្ញា Apple ដែលអាចអនុញ្ញាតឲ្យពួក Hacker ចូលទាញយកមកគ្រប់គ្រងបាន។

Sing CERT បាននិយាយអំពីការអាប់ដេតកម្មវិធីប្រើប្រាស់គ្រឿងឧបករណ៍របស់ម៉ាកសញ្ញា Apple នៅលើគេហទំព័ររបស់ខ្លួន។

បើយោងតាមការចេញផ្សាយព័ត៌មានសន្តិសុខផ្នែកបច្ចេកវិទ្យារបស់ Bleeping Computerបានឲ្យដឹងថាការអាប់ដេតកម្មវិធីប្រើប្រាស់គ្រឿងឧបករណ៍របស់ម៉ាកសញ្ញា Apple ដែលមានរយ:ពេល២០ថ្ងៃនេះគឺដើម្បីគេចចេញពីភាពងាយរងគ្រោះនិងដើម្បីរារាំងមិនឲ្យពួក Hacker អាចចូលទៅគ្រប់គ្រងនិងប្រើប្រាស់កម្មវិធីរបស់ឧបករណ៍ម៉ាកសញ្ញា Apple ដូចជា iPhones, iPads និង Macs ចាប់តាំងពីដើមឆ្នាំនេះ ។

Sing CERT បាននិយាយថា “ភាពចន្លោះប្រហោងដែលបង្កឲ្យមានហានិភ័យខ្ពស់ដែលអាចអនុញ្ញាតឲ្យពួកហាក់ឃើរអាចចូលប្រើប្រាស់ព័ត៌មានរសើបដោយសាកូដសំងាត់របស់គេហទំព័រផ្ទាល់ខ្លួននៅខ្សោយដែលពួកហាក់ឃើរអាចចូលទៅគ្រប់គ្រងបានហើយប្រើប្រាស់ក្នុងចេតនាទុច្ចរិតបានដោយងាយបំផុត”។

ពួកគេបានធ្វើការណែនាំដល់អ្នកប្រើប្រាស់ឧបករណ៍ទាំងនោះត្រូវធ្វើបច្ចុប្បន្នភាពក្នុងកម្មវិធីចុងក្រោយបំផុតភ្លាមៗ។

ឧបករណ៍ទាំងនោះមានដូចជា៖

iPhone XS និងសេរីចុងក្រោយ

iPad Pro 12.9-inch ជំនាន់ទី ២ និងសេរីចុងក្រោយ,

iPad Pro 10.5-inch, iPad Pro 11-inch ជំនាន់ទី ១ និងសេរីចុងក្រោយ

iPad Air ជំនាន់ទី ៣ និងសេរីចុងក្រោយ

iPad ជំនាន់ទី ៦ និងសេរីចុងក្រោយ

iPad mini ជំនាន់ទី ៥ និងសេរីចុងក្រោយ

ម៉ាស៊ីន Mac ដែលដំណើរការ macOS Monterey, Ventura, Sonoma

អ្នកប្រើប្រាស់ក៏ត្រូវបានលើកទឹកចិត្តឲ្យធ្វើការអាប់ដេតកម្មវិធីដោយស្វ័យប្រវត្តិក្រោមមុខងារកំណត់នៅក្នុងឧបករណ៍របស់ពួកគេស្រាប់៕

ប្រភព៖ CNA