បច្ចេកវិទ្យា

បន្ទាប់ពី៥០ឆ្នាំនៃការចុះចតអាប៉ូឡូលើឋានព្រះច័ន្ទអាមេរិកគ្រោងនឹងត្រប់ឡប់ទៅម្តងទៀតនៅថ្ងៃទី២៥ខែមករា

ប្រែសម្រួល៖សហការី

លោក John Thornto នាយកប្រតិបត្តិរបស់ក្រុមហ៊ុនឯកជនដំបូងគេឈ្មោះថា Astrobotic Technology ដែលអាចប្រើយានទៅចុះចតលើឋានព្រះច័ន្ទបានដោយជោគជ័យ បាននិយាយថា ជាង៥០ឆ្នាំបន្ទាប់ពីបេសកកម្មអាប៉ូឡូចុងក្រោយ សហរដ្ឋអាមេរិកកំពុងខិតខំប្រឹងប្រែងជាថ្មីម្តងទៀតដើម្បីប្រើយានទៅចុះចតនៅលើឋានព្រះច័ន្ទ។

អវកាសយានិកដែលបញ្ជាយានចុះចតលើឋានព្រះច័ន្ទដំបូងគេមានឈ្មោះថា Peregrine ។ យានអវកាសត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនអាមេរិក Astrobotic Te

chnology ដែលមាននាយកប្រតិបត្តិគឺលោក John Thornton បាននិយាយថា ក្នុងការទន្ទឹងរង់ចាំបេសកកម្ម Artemis របស់ NASA យានអវកាសនឹងនាំយកឧបករណ៍របស់ NASA ដើម្បីធ្វើការស្រាវជ្រាវនិងសិក្សាអំពីបរិយាកាសនៅលើឋានព្រះច័ន្ទ ។

កាលពីប៉ុន្មានឆ្នាំមុន ណាសាបានជ្រើសរើសឲ្យក្រុមហ៊ុនអាមេរិកបញ្ជូនយានអវកាសដើម្បិធ្វើការពិសោធន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទៅកាន់ឋានព្រះច័ន្ទ ដែលជាកម្មវិធីមួយមានឈ្មោះថា CLPS ។

នៅក្នុងកិច្ចសន្យាលើគម្រោងទាំងនេះត្រូវបានធ្វើឡើងសម្រាប់ការអភិវឌ្ឍឲ្យស្របតាមកាលវិភាគរួមទាំងការផ្តល់សេវាកម្មដឹកជញ្ជូនដែលមានតម្លៃទាប។

កាលពីថ្ងៃពុធ ទី ៣០ ខែវិច្ឆិកាលោក Thornton បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានក្នុងទីស្នាក់ការរបស់ក្រុមហ៊ុនគាត់ថា “បញ្ហាប្រឈមដ៏ធំដែលយើងកំពុងខិតខំព្យាយាមកែសម្រួលនោះគឺការប៉ុនប៉ងបាញ់បង្ហោះ យានអវកាសនិងការចុះចតរបស់យានអវកាសនៅលើភពព្រះច័ន្ទដើម្បីធ្វើការស្រាវជ្រាវនិងរុករកនូវអ្វីដែលចម្លែកៗដែលនឹងត្រូវចំណាយពេលវេលានៅលើ Pittsburgh ” ។

លោក​បាន​បន្ត​ថា​៖ “ ប្រហែលជាង​ពាក់​កណ្តាល​​បេសកកម្ម​ដែល​បាន​ហោះហើរទៅកាន់​ថាន​ព្រះច័ន្ទ​អាចទទួល​បាន​ជោគជ័យ។”ដូច្នេះវាពិតណាស់ហើយដែលថាវាជាបញ្ហាប្រឈមដ៏គួរឲ្យភ័យខ្លាចហើយខ្ញុំក៏មានការព្រួយបារម្ភលាយឡំនិងក្តីរំភើបផងដែរនៅក្នុងពេលតែមួយនិងនៅគ្រប់ដំណាក់កាលដែលពាក់ព័ន្ធនឹងបញ្ហានេះ”។

ការបាញ់បង្ហោះយានអវកាសត្រូវបានកំណត់ពេលវេលារួចរាល់ហើយសម្រាប់ថ្ងៃទី ២៤ ខែធ្នូ គឺបាញ់ចេញពីរដ្ឋផ្លរីដាវាជាការបាញ់បង្ហោះលើកដំបូងនូវគ្រាប់រ៉ុក្កែតដ៏ថ្មីសន្លាងមួយដែលផលិតដោយក្រុមហ៊ុនឧស្សាហកម្ម ULA មានឈ្មោះថា Vulcan Centaur ។

លោក Thornton បានបន្តថា ដំណើរទៅកាន់ភពព្រះច័ន្ទនឹងត្រូវចំណាយពេលប្រហែល “ពីរបីថ្ងៃ” ដើម្បីទៅដល់គន្លងគោចររបស់ព្រះច័ន្ទ ប៉ុន្តែនឹងត្រូវរង់ចាំរហូតដល់ថ្ងៃទី ២៥ ខែមករា មុនពេលធ្វើការចុះចត។

ការចុះចតនឹងត្រូវអនុវត្តដោយស្វ័យប្រវត្តិគឺមិនមានមនុស្សបញ្ជានោះទេ ប៉ុន្តែយើងនឹងធ្វើការត្រួតពិនិត្យតាមដានពីមជ្ឈមណ្ឌលគ្រប់គ្រងរបស់ក្រុមហ៊ុន។

នៅដូវផ្ការីក ក្រុមហ៊ុន ispace ដែលទើបនឹងចាប់ផ្តើមដំបូងគេរបស់ជប៉ុនបានព្យាយាមរួចទៅហើយដើម្បីឲ្យបានក្លាយទៅជាក្រុមហ៊ុនឯកជនដំបូងគេអាចចុះចតនៅលើឋានព្រះច័ន្ទ ក៏ប៉ុន្តែបេសកកម្មនោះត្រូវទទួលបរាជ័យដោយបានធ្លាក់ចុះមកភពផែនដីវិញ។ កាលពីឆ្នាំ ២០១៩ អ៊ីស្រាអែលក៏បានទទួលបរាជ័យដូចគ្នានិងជប៉ុនដែរគឺបានធ្លាក់ចុះមកវិញដូចគ្នា។ មានតែប្រទេសចំនួន ៤ ប៉ុណ្ណោះដែលអាចចុះចតបានដោយជោគជ័យនៅលើឋានព្រះច័ន្ទ៖ ដូចជាសហរដ្ឋអាមេរិក រុស្ស៊ី ចិន និងចុងក្រោយបំផុតនេះគឺឥណ្ឌា។

បន្ថែមពីលើបច្ចេកវិទ្យាអវកាស Astrobotic អង្គការ NASA បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនផ្សេងទៀតដូចជា Firefly Aerospace, Draper និង Intuitive Machines ជាដើម។

ក្រោយមកទៀតក៏មានគ្រោងនឹងបាញ់បង្ហោះយានចម្លងដោយប្រើគ្រាប់រ៉ុក្កែត SpaceX កាលពីខែមករាកន្លងទៅ។

អ្នកគ្រប់គ្រងកម្មវិធី CLPS លោក Chris Culbert បាននិយាយថា “ភាពជាអ្នកដឹកនាំរបស់ NASA គឺមានសមត្ថភាពយល់ដឹងអំពីហានិភ័យ ហើយទទួលស្គាល់ថា បេសកកម្មមួយចំនួនអាចនឹងមិនទទួលបានជោគជ័យនោះទេ” ។

គាត់ក៏បាននិយាយផងដែថា “បើទោះបីជារាល់ការចុះចតនៅតែមិនអាចទទួលបានជោគជ័យក៏ដោយ ក៏ CLPS បានអនុវត្តប្រកបដោយប្រសិទ្ធភាពរួចទៅហើយសម្រាប់ការបង្កើតនូវហេដ្ឋារចនាសម្ព័ន្ធដែលតម្រូវឲ្យបាញ់បង្ហោះយានហោះហើរឲ្យស្របទៅតាមកាលវិភាគដែលបានកំណត់ទុកជាមុន” ។

ជាមួយនឹងកម្មវិធីអវកាស Artemis របស់ខ្លួននេះ ណាសាគ្រោងនឹងបង្កើតមូលដ្ឋាននៅលើភពព្រះច័ន្ទ៕

ប្រភព៖ AFP