បច្ចេកវិទ្យា

ក្រុមហ៊ុនផលិតមនុស្សយន្តជប៉ុនYaskawaមានគម្រោងដាក់ទុនជាង ២០០ លានដុល្លារអាមេរិក

ប្រែសម្រួល៖ សហការី

ក្រុមហ៊ុនផលិតមនុស្សយន្តរបស់ជប៉ុន Yaskawa Electric បានសម្លឹងមើលលើវិស័យឧស្សាហកម្មផលិតមនុស្សយន្តជាលើកដំបូងនៅសហរដ្ឋអាមេរិកដោយគ្រោងដាក់ទុនប្រមាណ ២០០ លានដុល្លារអាមេរិក។

គម្រោងវិនិយោគនេះត្រូវបានតាក់តែងឡើងដោយអនុលោមទៅតាមក្រុមហ៊ុនផ្សេងៗទៀតមកពីបណ្តាប្រទេសសម្ព័ន្ធមិត្តអាមេរិកដែលបានបង្វិលរោងចក្រផលិតទៅសហរដ្ឋអាមេរិកក្នុងខណៈដែលក្រុងវ៉ាស៊ីនតោនកំពុងខិតខំព្យាយាមជំរុញឲ្យមានការផលិតក្នុងកម្រិតខ្ពស់និងពង្រឹងការគ្រប់គ្រងរបស់ខ្លួនបន្ថែមទៀតលើខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងខណ:ពេលដែលមានភាពចម្រូងចម្រាស់លើវិស័យពាណិជ្ជកម្មជាមួយនឹងប្រទេសចិន។

ខណៈដែល Fanuc ជាដៃគូប្រជែងរបស់ក្រុមហ៊ុនជប៉ុនដែលជាក្រុមហ៊ុនផលិតរ៉ូបូតឈានមុខគេសម្រាប់ឧស្សាហកម្មរថយន្តនៅសហរដ្ឋអាមេរិកនោះក្រុមហ៊ុនជប៉ុន Yaskawa សង្ឃឹមថានឹងធ្វើឲ្យមានសន្ទុះផ្នែកលទ្ធកម្មនៅលើវិស័យផ្សេងៗទៀត។

ប្រធាន Masahiro Ogawa បានថ្លែងនៅក្នុងបទសម្ភាសថា ការផលិតក្នុងស្រុក “បានផ្តល់ទំនុកចិត្តដល់អតិថិជនរបស់យើងឲ្យមាននូវអារម្មណ៍ថាពោរពេញទៅដោយសុវត្ថិភាពនិងភាពជឿជាក់បំផុត” ។

ក្រុមហ៊ុនជប៉ុន Yaskawa ដែលមានអាយុកាលជាង ១០០ ឆ្នាំហើយនោះបានអះអាងថា ខ្លួនកំពុងស្វែងរកការវិនិយោគបន្ថែមទៀតនៅក្នុងទឹកដីសហរដ្ឋអាមេរិក វិសាលភាពនិងសក្តានុពលនៃការខិតខំពង្រីកការវិនិយោគនេះគឺជាលើកដំបូងនៅលើទឹកដីអាមេរិក។

Yaskawa គឺជាក្រុមហ៊ុនផលិតម៉ូទ័រ servo លំដាប់កំពូលរបស់ពិភពលោក ដែលជាប្រភេទម៉ូទ័រមានសមត្ថភាពជាក់លាក់ដ៏ខ្ពស់បំផុតមួយ ដែលត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយជាឧបករណ៍សម្រាប់ផលិតបន្ទះឈីប។

លោក Ogawa បានគូសបញ្ជាក់ថាក្រុមហ៊ុនមានរោងចក្រផលិតគ្រឿងបន្លាស់នៅក្នុងរដ្ឋ Illinois Wisconsin និង Ohio រួចមកហើយហើយយើងកំពុងតែពិចារណាលើការពង្រីកការផលិតរបស់យើងនៅលើទឹកដីសហរដ្ឋអាមេរិកសម្រាប់ការផលិតម៉ូឌុលដោយរួមបញ្ចូលទាំងម៉ូទ័រផងដែ។

សហរដ្ឋអាមេរិកបានចាត់ទុកការប្រើឧបករណ៍អេឡិចត្រូនិកដ៏ទំនើបៗជាអាទិភាពមួយសម្រាប់ក្រុមហ៊ុនផលិតឧបករណ៍បន្ទះឈីបឈានមុខគេ រួមទាំងសម្ភារប្រើប្រាស់ និង Lam Research ។

ក្រុមហ៊ុនផលិតរបស់បរទេសកំពុងបង្កើនសមត្ថភាពរបស់ខ្លួននៅក្នុងសហរដ្ឋអាមេរិក រួមមានក្រុមហ៊ុនផលិតរថយន្ត Toyota Motor និងក្រុមហ៊ុនផលិតបន្ទះឈីប TSMC និង Samsung Electronicsជាដើម។

លោក Ogawa បាននិយាយថាក្រុមហ៊ុន Yaskawa ជាភាគហ៊ុនរបស់គាត់ដែលមានការកើនឡើងតាំងពី ៣ ឆ្នាំមុន ហើយបានផ្តល់នូវមូលធននីយកម្មសម្រាប់ទីផ្សារជាង ១០ ពាន់លានដុល្លារអាមេរិកដែលឥឡូវនេះលោកកំពុងសម្លឹងមើលការឧបត្ថម្ភមូលធនដែលអាចផ្តល់មូលនិធិមួយចំនួនសម្រាប់ការចំណាយលើគម្រោងវិនិយោគមួយនេះ៕

ប្រភព៖ Reuters