សុខភាព

អ្នកជំនាញសុខភាពនូវែលសេឡង់ប្រឆាំងការលុបចោលច្បាប់ហាមឃាត់ការប្រើប្រាស់ថ្នាំជក់

ប្រែសម្រួល៖សហការី

កាលពីថ្ងៃចន្ទ ២៧ វិច្ឆិកា ក្រុមអ្នកធ្វើយុទ្ធនាការផ្នែកសុខភាពសាធារណ: និងតស៊ូមតិក្នុងការទប់ស្កាត់មិនឲ្យមានការជក់បារីនិងការប្រើថ្នាំជក់បានធ្វើការប្រកាសប្រឆាំងទៅនឹងការធ្វើនិរាករណ៏លើច្បាប់ហាមឃាត់ការលក់ថ្នាំជក់សម្រាប់មនុស្សជំនាន់ក្រោយដោយបានសម្តែងនូវការព្រួយបារម្ភថាជាការគំរាមកំហែងដល់អាយុជីវិតពលរដ្ឋ និងធ្វើឲ្យកិច្ចខិតខំប្រឹងប្រែងជាលក្ខណ:អន្តរជាតិក្នុងការទប់ស្កាត់ការជក់បារីមិនមានប្រសិទ្ធភាពនិងបង្កឲ្យសុខភាពសុវត្ថិភាពរបស់ពលរដ្ឋរងផលប៉:ពាល់យ៉ាងធ្ងន់ធ្ងរបំផុត។

​​កាលពី​ថ្ងៃ​សុក្រកិច្ចព្រមព្រៀង​ពហុភាគីត្រូវ​​បាន​ចេញ​ផ្សាយ​ជាសាធារណ:ថារដ្ឋាភិបាលដែលដឹកនាំ​ដោយ​បក្សកម្លាំង​ពលកម្មបានឯកភាពគ្នាធ្វើការ​លុបចោល​ច្បាប់ហាមឃាត់ការលក់ថ្នាំជក់​​។

កាកែប្រែច្បាប់នេះជាវិធានការមូយដែលត្រូវបានគេមើលឃើញថាការហាមឃាត់ការលក់ថ្នាំជក់ដល់នរណាម្នាក់ដែលកើតក្រោយថ្ងៃទី ១ ខែមករា ឆ្នាំ ២០០៩ ត្រូវបានហាមឃាត់មិនឲ្យប្រើប្រាស់សារជាតិនីកូទីនដែលមាននៅក្នុងផលិតផលថ្នាំជក់ និងកាត់បន្ថយចំនួនអ្នកលក់រាយថ្នាំជក់នៅលើទីផ្សារជាង ៩០ ភាគរយត្រូវបានលើកលែងទាំងស្រុង។

គេបានកត់សម្គាល់ឃើញថាច្បាប់ប្រឆាំងនឹងការប្រើប្រាស់ថ្នាំជក់ដ៏តឹងតែងបំផុតនៅក្នុងពិភពលោកដែលមានការហាមប្រាមការជក់បារីសម្រាប់មនុស្សជំនាន់ក្រោយត្រូវបានស្នើឡើងជាបន្តបន្ទាប់នៅក្នុងចក្រភពអង់គ្លេសជាកត្តានាំឲ្យប្រទេសផ្សេងទៀតយកទៅពិចារណាដើម្បីបង្កើតច្បាប់ស្រដៀងគ្នានេះផងដែរ។

សហប្រធាននៃ Health Coalition Aotearoa លោក Boyd Swinburn របស់ប្រទេសនូវែលសេឡង់បានសម្តែងនូវការសោកស្តាយថា “នេះគឺជាការបរាជ័យដ៏ធំធេងមួយក្នុងកិច្ចខិតខំប្រឹងប្រែងការពាសុខភាពសាធារណៈ របស់ពលរដ្ខហើយការបរាជ័យនេះបានក្លាយទៅជាជ័យជម្នះដ៏ធំសម្រាប់ឧស្សាហកម្មថ្នាំជក់ ដែលទទួលបានប្រាក់ចំណេញខ្ពស់ដោយសារការចំណាយទៅលើថ្នាំជក់និងបារីរបស់មនុស្សមួយចំនួនធំ” ។

HCA បានធ្វើការបកស្រាយលើចំណុចស្នូលមួយចំនួនដែលរកឃើញថាការរឹតបន្តឹងច្បាប់ហាមឃាត់ការប្រើថ្នាំជក់នាំឲ្យរដ្ឋអាចសន្សំប្រាក់បានចំនួន ១.៣ ពាន់លានដុល្លារពីប្រព័ន្ធថែរក្សាសុខភាពសាធារណ:ក្នុងរយៈពេលជាង ២០ឆ្នាំ និងកាត់បន្ថយអត្រាមរណភាពបានយ៉ាងច្រើនថែមទៀតផង។

ខុទ្ទកាល័យនាយករដ្ឋមន្ត្រីនៃប្រទេសនូវែលសេឡង់មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការធ្វើអត្ថាធិប្បាយរបស់ភ្នាក់ងារសារព័ត៌មានោះទេ។

នាយកផ្នែកស្រាវជ្រាវនៅសាកលវិទ្យាល័យ University College London Tobacco and Alcohol Research Group លោក ស្រី Sarah Jackson បាននិយាយថា ការសម្រេចចិត្តនេះនឹងបង្កឲ្យមានហនិភ័យដែលអាចគំរាមកំហែងដល់ផែនការសុខភាពសាធារណ:របស់ប្រទេសផ្សេងទៀត។

អ្នកស្រីបាននិយាយថា “នេះជាហានិភ័យដោយសារតែការវិលត្រឡប់មកប្រើប្រាស់ថ្នាំជក់នៅក្នុងប្រទេសនូវែលសេឡង់ដែលអាចលើកទឹកចិត្តឲ្យអ្នកបង្កើតគោលនយោបាយនៅក្នុងប្រទេសអង់គ្លេសយកករណីនេះទៅពិចារណាឡើងវិញហើយអាចនឹងធ្វើការកែប្រែច្បាប់ស្រដៀងគ្នានិងប្រទេសនូវែលសេឡង់ផងដែរ” ។

បើយោងតាមឯកសារបានឲ្យដឹងថា រដ្ឋាភិបាលចម្រុះនឹងយកពន្ធពីការផលិតផលថ្នាំជក់និងបារីនិងធ្វើកំណែទម្រង់បទប្បញ្ញត្តិសម្រាប់ជម្រើសផ្សេងៗក្នុងការអនុវត្តច្បាប់ដែលពាក់ព័ន្ធទៅនឹងការប្រើថ្នាំជក់ដូចជាវិធានការរឹតបន្តឹងលើការហាមឃាត់ចំពោះអតិថិជនដែលច្បាប់មិនអាចលើកលែងបាននិងការផាកពិន័យកាន់តែតឹងរ៉ឹងសម្រាប់អ្នកដែលលក់រាយថ្នាំជក់ទៅឲ្យអតិថិជនដែលនៅមិនទាន់គ្រប់អាយុ។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Nicola Willis របស់ New Zealand បានប្រាប់សារព័ត៌មាន Newshub Nation ថាវិធានការរបស់អតីតរដ្ឋាភិបាលបានកាត់បន្ថយចំណូលពន្ធយ៉ាងច្រើន។

នាយកប្រតិបត្តិនៃអង្គការសប្បុរសធម៌សុខភាពរបស់ចក្រភពអង់គ្លេស Deborah Arnott ASH បាននិយាយថាការជក់បារីធ្វើឲ្យខាតបង់ថវិកាសាធារណៈជិតទ្វេដងនៃប្រាក់ចំណូលពន្ធរបស់ថ្នាំជក់៕

ប្រភព៖ Reuters