សុខភាព

ហេតុអ្វីបានជាមេរោគចម្លងប្រភេទ salmonella ធ្វើឲ្យមនុស្សជាច្រើនឈឺ

ប្រែសម្រួល៖សហការី

នាយកដ្ឋានកសិកម្មបានឲ្យដឹងថា ខ្ទឹមបារាំងហាន់ជាដុំៗ ម្ស៉ៅខូគី ពន្លកអាល់ហ្វាហ្វា និង ប៊ឺសណ្ដែកដី ទាំងអស់នេះត្រូវបានរកឃើញថាមានចម្លងរោគប្រភេទ salmonella ដែលងាយនឹងបង្កជំងឺដល់មនុស្សជាង ១.៣៥ លាននាក់ជារៀងរាល់ឆ្នាំនៅក្នុងសហរដ្ឋអាមេរិក ។

នាយកដ្ឋានកសិកម្មបានឲ្យដឹងថា ការចម្លងមេរោគដោយសារបាក់តេរីដែលមាននៅក្នុងចំណីអាហារទាំងនេះដែលជាញឹកញាប់អាចនាំអោយមានរោគសញ្ញាដូចជា គ្រុនក្តៅ រាគ និងឈឺពោះក្នុងរយៈពេលច្រើនថ្ងៃនេះបើតាមការណែនាំរបស់នាយកដ្ឋានកសិកម្ម។

មេរោគចម្លងប្រភេទ salmonellosis បានធ្វើឲ្យមនុស្សជាច្រើនឈឺបន្ទាប់ពីបរិភោគសាច់មិនទាន់ឆ្អិន ឬអាហារដែលមានមេរោគផ្សេងទៀតហើយវាអាចលាក់ខ្លួននៅក្នុងខ្លួនមនុស្សក្នុងកន្លែងផ្សេងទៀតផងដែរ។ គ្រូពេទ្យជំនាញផ្នែករោគរាតត្បាតនៃជំងឺ Enteric Diseases នៃមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺលោកវេជ្ជបណ្ឌិត Louise Francois Watkins បាននិយាយថា “មេរោគមានទម្រង់ខុស ៗ គ្នាទាំងអស់ដែលអាចបង្កឲ្យមនុស្សមានជំងឺ” ។

​កត្តាទាំងនេះហើយ​ដែល​យើង​ត្រូវយល់​ដឹង​អំពី​បាក់តេរីលាក់ខ្លួន​ទាំងនេះ និង​វិធីការពា​រខ្លួនយើងនិង​គ្រួសារ​រ​ឲ្យ​មាន​សុវត្ថិភាព។

  • តើរោគឆ្លងទាំងនេះកើតឡើងយ៉ាងដូចម្តេច?

ពេទ្យសត្វ និងជាអ្នកវិទ្យាសាស្ត្រផ្នែកចំណីអាហារនៅមហាវិទ្យាល័យកសិកម្ម និងវិទ្យាសាស្ត្រជីវិតរបស់សាកលវិទ្យាល័យ Cornell លោក Martin Wiedmann បាននិយាយថា ហេតុផលដែលមនុស្សជាច្រើនបានឆ្លងមេរោគជារៀងរាល់ឆ្នាំគឺដោយសាបាក់តេរីលូតលាស់តាមធម្មតានៅក្នុងពោះវៀនរបស់សត្វមួយចំនួន រួមទាំងសត្វមាន់ បក្សី និងគោជាដើម។

វេជ្ជបណ្ឌិត Francois Watkins បាននិយាយថាសត្វដែលផ្ទុកបាក់តេរីតាមធម្មតាហាក់ដូចជាមិនមានជំងឺទេតែនៅពេលដែលសត្វពាហនៈទាំងនោះត្រូវបានសម្លាប់ បាក់តេរីដែលលាក់ខ្លួននៅក្នុងពោះវៀនរបស់សត្វទាំងនោះអាចបំបែកខ្លួននៅក្នុងសាច់។បើ យោងតាម ​​CDC បានឲ្យដឹងថា សាច់មាន់មួយកញ្ចប់ក្នុងចំណោម ២៥ កញ្ចប់ដែលលក់នៅក្នុងហាងលក់គ្រឿងទេសមានផ្ទុកមេរោគចម្លងប្រភេទ salmonella ។ វេជ្ជបណ្ឌិត Wiedmann បាននិយាយថា អ្វីក៏ដោយឲ្យតែមានការប៉ះពាល់ដល់សាច់ឆៅទាំងនោះអាចក្លាយទៅជាសាច់កខ្វក់។ ប្រសិនបើអ្នកប៉ះបាក់តេរីលើសាច់ឆៅទាំងនោះ រួចប៉ះមាត់របស់អ្នកវានឹងចម្លងមេរោគដល់អ្នកហើយធ្វើឲ្យអ្នកអាចឈឺបាន។

ដោយសារបាក់តេរីរស់នៅក្នុងពោះវៀនសត្វ ពួកវាក៏បំបែកខ្លួនចូលទៅក្នុងលាមកសត្វផងដែរហើយជួនកាលក៏មាននៅលើជើងសត្វ និងរោមសត្វផងដែរ។

គឺវាអាចនាំមេរោគចម្លងប្រភេទ salmonella រាលដាលទៅកាន់កន្លែងផ្សេងៗទៀត រួមទាំងវាលដាំដំណាំ និងតំបន់រោងចក្រកែច្នៃអាហារជាទីកន្លែងដែលបាក់តេរីអាចបំបែកខ្លួនហើយចម្លងទៅក្នុងផលិតផលនិងអាហារវេចខ្ចប់ផ្សេងៗ។

  • តើមានរោគសញ្ញាដូចម្តេចកើតឡើងប្រសិនបើយើងឆ្លងមេរោគ Salmonella?

វេជ្ជបណ្ឌិត Francois Watkins បាននិយាយថា មនុស្សដែលបានប៉ះពាល់នឹងមេរោគ salmonella ជាធម្មតាចាប់ផ្តើមឈឺក្នុងរយ:ពេល៦ម៉ោងក្រោយមករហូតដល់ទៅប្រាំមួយថ្ងៃ។ ការឆ្លងនេះភាគច្រើនគឺមានកម្រឹតស្រាលៗ ហើយមានរយៈពេលពីបួនទៅប្រាំពីរថ្ងៃ។ ទោះបីជាមេរោគ salmonella អាចចម្លងដល់មនុស្សគ្រប់វ័យក៏ដោយ ក៏ការឆ្លងភាគច្រើនកើតឡើងចំពោះកុមារអាយុក្រោម ៥ ឆ្នាំច្រើនជាងគឺ ដោយសារតែប្រព័ន្ធភាពស៊ាំរបស់កុមារនៅមិនទាន់អភិវឌ្ឍន៍បានពេញលេញ។

មេរោគ salmonella ធ្វើឲ្យមនុស្សជាច្រើនឈឺដើម្បីជៀសវាងការឆ្លងមេរោគបាក់តេរីនេះគឺយើងចាំបាច់ត្រូវដឹងពីមូលហេតុចម្បងរបស់វាគឺចំណីអាហារដែលមានមេរោគចម្លងប្រភេទ salmonella នេះគឺជាវិធីដែលយើងជៀសផុតពីការឆ្លងមេរោគ salmonella ៕

ប្រភព៖ New York Times