កម្សាន្ដ

ថៃសង្ឃឹមថានឹងមានភ្ញៀវទេសចរចិនមកទស្សនារហូតដល់៣,៥លាននាក់នៅក្នុងឆ្នាំនេះ

ប្រែសម្រួល៖ សហការី

បាងកក៖ នៅថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកានេះក្រសួងទេសចរណ៍ថៃ (TAT) បានធ្វើការអះអាងថានឹងទទួលបានភ្ញៀវទេសចរចិនចាប់ពី ៣,៤ ទៅ ៣,៥ លាននាក់នៅក្នុងឆ្នាំនេះគឺទាបជាងគោលដៅរបស់ខ្លួនបើទោះបីជាបានចេញនូវគោលនយោបាយគ្មានទិដ្ឋាការ ដើម្បីទាក់ទាញភ្ញៀវទេសចរចិនក៏ដោយ។

របាយការណ៍បានបង្ហាញថារហូតមកដល់ពេលនេះមានទេសចរចិនប្រហែល ៣.០១ លាននាក់បានមកទស្សនាប្រទេសថៃហើយត្រូវបានចាត់ទុកថាចិនគឺជាប្រភពទីផ្សាដ៏សំខាន់សម្រាប់ឧស្សាហកម្មទេសចរណ៍របស់ថៃបើយោងតាមបទពិសោធកន្លងមកនៅមុនពេលដែលមានជំងឺរាតត្បាតតាំងពីឆ្នាំ ២០១៩ឃើញថាមានភ្ញៀវទេសចរចិនចំនួន ១១ លាននាក់ស្មើនឹងជាងមួយភាគបួននៃចំនួនទេសចរទាំងអស់នៅក្នុងឆ្នាំនោះ។

ទេសាភិបាលរង TAT លោក Chattan Kunjara Na Ayudhya ទទួលបន្ទុកទីផ្សារអន្តរជាតិប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកខាងត្បូងបានប្រាប់សារព័ត៌មានថា “សេដ្ឋកិច្ចចិនមានការធ្លាក់ចុះធ្វើឲ្យពលរដ្ឋចិនមានកង្វល់លើការចំណាយសម្រាប់វិស័យទេសចរណ៍” ។

លោក​បាន​បន្ថែម​ថា រួមទាំងព្រឹត្តិការណ៏​បាញ់​ប្រហារ​នៅ​ផ្សារ​ទំនើប​ក្នុង​ទីក្រុង​បាងកក​ក៏​ជាការគំរាមកំហែងមួយធ្វើឲ្យ​ប៉ះពាល់​ដល់​ទំនុក​ចិត្ត​ភ្ញៀវ​ទេសចរ​ផង​ដែរ។

លោក​បាន​បន្ត​ថា TAT នៅក្នុង​ខែ​មិថុនា​សង្ឃឹម​ថា​នឹង​មាន​​ទេសចរ​ចិន​ចាប់​ពី ៤ ទៅ ៤,៤ លាន​នាក់នៅ​ក្នុង​ឆ្នាំ​នេះ។ គឺមានការធ្លាក់ចុះខុសពីគោលដៅរំពឹងទុកកាលពីដំបូងរបស់រដ្ឋាភិបាលដែលគិតថាមានចំនួន ៥ លាននាក់។

លោក Chattan បាន​បន្ត​ថា ការ​មក​ដល់​របស់​ទេសចរ​បរទេស​សរុប​មាន​ប្រហែល ២៣,៨៨ លាន​នាក់បើគិត​​តាំង​ពី​ដើម​ឆ្នាំមក។

រដ្ឋាភិបាលថៃកំពុងកំណត់គោលដៅសម្រាប់ការមកដល់ភ្ញៀវទេសចរចំនួន ២៨ លាននាក់ធៀបនឹងកំណត់ត្រាមុនជំងឺរាតត្បាតសម្រាប់ការមកដល់នៃភ្ញៀវទេសចរបរទេសជិត ៤០ លាននាក់នៅក្នុងឆ្នាំ ២០១៩ ដែលបានចំណាយប្រាក់ ១.៩១ ពាន់ពាន់លានបាត ស្មើនឹង៥៤.៣៧ ពាន់លានដុល្លារអាមេរិក។

អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ចិនលោក Mao Ning ​បាន​ថ្លែង​ថា​៖ “ ភាគី​ចិន​តែងតែ​លើកទឹកចិត្ត​ចិន​និង​ថៃ​ឲ្យ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទេសចរណ៍ទៅវិញទៅមក​។

នៅពេលដែលត្រូវបានគេសួរនៅក្នុងសន្និសីទសារព័ត៌មានស្តីពីការប៉ាន់ប្រមាណភ្ញៀវទេសចររបស់ប្រទេសថៃថា “យើងក៏ដូចជាប្រទេសថៃគឺកំពុងតែទន្ទឹងរង់ចាំការមកធ្វើដំណើរកម្សាន្តទៅមកនៃអ្នកទេសចររបស់ប្រទេសទាំងពីរ” ៕

ប្រភព៖ Reuters