កីឡា

Mbappe ក្លិប PSG ថាមិនខូចចិត្តចំពោះពាក្យចរចាមអារ៉ាមថាមានការផ្ទេរទៅកាន់ក្លិបអេស្ប៉ាញReal Madrid

ប្រែសម្រួល៖សហការី

កីឡាករ Kylian Mbappe ខ្សែប្រយុទ្ធរបស់ក្លិប Paris St Germain បាននិយាយថា គាត់មិនខូចចិត្តចំពោះអនាគតរបស់គាត់នៅក្នុងក្លិប Ligue ១ ដែលនាំឲ្យមានចិត្តច្របូកច្របល់ក្នុងការលេងបាល់នៅលើទីលានប្រកួតនោះទេ។

នៅក្នុងដើមឆ្នាំនេះ កីឡាករ Mbappe បាននិយាយថាគាត់មិនបន្តកិច្ចសន្យាជាមួយក្លិប PSG ទៀតនោះទេដែលត្រូវផុតកំណត់នៅចុងបញ្ចប់នៃរដូវកាល ២០២៣-២០២៤ ហើយគាត់អាចចាកចេញពីប៉ារីសដោយមិនចាំបាច់គិតថ្លៃនោះទេ។ ប្រធាន​ក្រុម​ជម្រើស​ជាតិ​បារាំងរូបនេះ​ត្រូវ​បានគេនិយាយតគ្នាថា​គាត់នឹងត្រូវ​ផ្ទេរ​ទៅក្លិប​​បាល់ទាត់របស់អេស្ប៉ាញ Real Madrid។

កីឡាករ Mbappe បានប្រាប់អ្នកយកព័ត៌មាននៅមុនការប្រកួតជម្រុះ UEFA របស់បារាំងទល់និងក្រុម Gibraltar ថាចំពោះ “សំណួរជុំវិញករណីនេះខ្ញុំ Mbappe មិន​បាន​​ខូចចិត្តចំពោះពាក្យដែលគេនិយាយតៗគ្នាថានឹងត្រូវ​ផ្ទេររូបខ្ញុំដែលជាខ្សែប្រយុទ្ធរបស់ក្លិប Paris St Germain ដែលជុំវិញករណីនេះរូបខ្ញុំមិនមានការខកចិត្តអំពីអនាគតរបស់ខ្ញុំនៅក្នុងក្លិប Ligue ១ ដែលនាំឲ្យខ្ញុំមានអារម្មណ៍ច្របូកច្របល់ក្នុងការលេងបាល់នៅលើទីលានប្រកួតនោះទេ។អនាគតរបស់ខ្ញុំអ្នកដទៃមិនអាចវិនិច្ឆ័យឬថ្លឹងថ្លែងជំនួសឲ្យរូបខ្ញុំបានទេ។ នៅលើទីលានប្រកួតខ្ញុំមិនគិតអំពីរឿងនោះទេខ្ញុំតែងតែធ្វើអ៊ីចឹង។ ខ្ញុំនៅមានរឿងជាច្រើនដែលត្រូវដោះស្រាយនៅក្រៅទីលានប្រកួតតែក៏មិនបានរារាំងខ្ញុំពីការសម្រេចបាននូវអ្វីមួយដែលខ្ញុំធ្វើនោះទេ។ នៅពេលដែលខ្ញុំចេញលេងបាល់ទាត់នៅលើទីលានប្រកួត ខ្ញុំមិនត្រូវឲ្យគេចាប់បាននូវចំណុចខ្សោយជុំវិញរឿងរបស់ពិភពខាងក្រៅនោះទេ។

“ខ្ញុំបានចាប់ផ្តើមប្រកួតសម្រាប់រដូវកាលនេះគឺផ្តោតតែទៅលើការលេងបាល់ទាត់របស់ខ្ញុំតែប៉ុណ្ណោះ ហើយខ្ញុំមិនបានគិតពីរឿងនៅពិភពខាងក្រៅនោះទេ ឬក៏ទុករឿងនៅពិភពខាងក្រៅក្នុងចិត្តដែលធ្វើឲ្យច្របូកច្របល់ក្នុងការលេងបាល់ទាត់របស់ខ្ញុំ ដូច្នេះអ្វីដែលសំខាន់បំផុតសម្រាប់ខ្ញុំថ្ងៃនេះគឺផ្តោតតែទៅលើការលេងបាល់ទាត់តែប៉ុណ្ណោះទេ”។

Mbappe ក៏​បាន​ច្រានចោល​រាល់​ការ​និយាយ​អំពី​ការ​ប្រេះឆា​រវាង​គាត់​និង​អ្នកចាត់ការ​ក្លិប PSG លោក Luis Enriqueផងដែរ។ កីឡាករវ័យ ២៤ ឆ្នាំរូបនេះត្រូវបានគ្រូបង្វឹក PSG រិះគន់គាត់បន្ទាប់ពីយកឈ្នះ ៣-០ លើ Reims កាលពីសប្តាហ៍មុន បើទោះបីជាគាត់ស៊ុតបញ្ចូលទីបានទាំងបីគ្រាប់ក្នុងការប្រកួតលីកក៏ដោយ។

នៅពេលសួរអំពីការរិះគន់ Mbappe បាននិយាយថា “ខ្ញុំមិនដឹងទេ តែទោះជាយ៉ាងណាក៏ដោយខ្ញុំត្រូវតែសួរដើម្បី Luis Enrique ខ្ញុំឆ្ងល់ថាហេតុអ្វីបានជាធ្ចើការរិះគន់ក្នុងពេលវេលានេះទៅវិញ ខ្ញុំបានយកបាល់បានយ៉ាងល្អតើ ហើយដូចដែលខ្ញុំនិយាយចឹង គាត់គឺជាគ្រូបង្វឹកដ៏អស្ចារ្យម្នាក់។ ខ្ញុំដឹងថាគាត់គិតអំពីអ្វីអ៊ីចឹងហើយបានជាមានមេរៀនជាច្រើនដែលបានផ្តល់ឲ្យខ្ញុំតែអ្វីទាំងនោះគឺគាត់ជាអ្នកបង្រៀនខ្ញុំហើយខ្ញុំទទួលបានបទពិសោធជាច្រើនអំពីគាត់ផងដែរ។

“ខ្ញុំគឺជាកីឡាករដែលចូលចិត្តធ្វើអ្វីតម្រូវតែទៅតាមចិត្តរបស់ខ្ញុំម្នាក់ឯង ហើយប្រសិនបើខ្ញុំអាចតម្រូវចិត្តគ្រូបង្វឹករបស់ខ្ញុំបាន ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ ព្រោះខ្ញុំដឹងថាវានឹងនាំខ្ញុំកាន់តែឡើងខ្ពស់។

“ខ្ញុំ​មិន​ចាំ​បាច់​ឲ្យ​គ្រូ​បង្វឹក​លើកសរសើររាល់​ថ្ងៃ​ថា​ខ្ញុំ​ល្អ​បំផុត​ក្នុង​ពិភព​លោក​សម្រាប់​ខ្ញុំជាអ្នក​លេងបាល់​​បាន​ដ៏ល្អអស្ចារ្យនោះទេ”៕

ប្រភព៖ Reuters