បច្ចេកវិទ្យា

ក្រុមហ៊ុន Baidu បានព្រមានអំពីសន្ទុះនៃការអភិវឌ្ឍគំរូAIទាំងប្រថុយប្រថាននិងបង្កឲ្យមានការខ្ជះខ្ជាយធនធាន

ប្រែសម្រួល៖សហការី

នៅថ្ងៃពុធ ប្រធានក្រុមហ៊ុន AI ឈានមុខគេមួយរបស់ប្រទេសចិនហៅថា Baidu បាននិយាយថាក្រុមហ៊ុនចាំបាច់ត្រូវផ្តោតលើការបង្កើតកម្មវិធីជាក់ស្តែងហើយបានធ្វើការព្រមានថាសន្ទុះនៃការអភិវឌ្ឍគំរូភាសាចម្រុះដ៏ទូលំទូលាយក្នុងទិដ្ឋភាពប្រញាប់ប្រញាល់ខ្លាំងពេកអាចនាំឲ្យមានការខ្ជះខ្ជាយធនធានដោយឥតប្រយោជន៏ ។

នៅលើវេទិកាឧស្សាហកម្មក្នុងទីក្រុង Shenzhen លោក Robin Li បាននិយាយថានៅមានការព្រួយបារម្ភចំពោះទិដ្ឋភាពប្រែប្រួលផ្នែកឧស្សាហកម្មនៅលើទីផ្សារដែលប្រកបដោយសក្តានុពលខណៈដែលក្រុមហ៊ុនដែលបានបង្កើតគំរូភាសាចម្រុះដ៏ទូលំទូលាយនៅមិនទាន់សម្រេចបានក្នុងការអនុវត្តជាក់ស្តែងលើគំរូលើអាជីវកម្មប្រភេទនេះនៅឡើយ។

តាំងពីមានការចេញផ្សាយលើ chatbot ChatGPT ដោយ OpenAI កាលពីចុងឆ្នាំមុនមកបច្ចេកវិជ្ជា បញ្ញាសិប្បនិមិត្ត AI បានទាញចំណាប់អារម្មណ៍យ៉ាងទូលំទូលាយក្នុងប្រទេសចិនរួមទាំងក្រុមហ៊ុនដែលបានបង្កើតបច្ចេកវិទ្យានេះឡើង និងអ្នកដែលទើបនឹងចាប់ផ្តើមរកស៊ីលើអាជីវកម្មប្រភេទនេះក៏បានលង់ខ្លួនដាក់ទុនក្នុងវិស័យបច្ចេកវិទ្យាមួយនេះផងដែរ។

“ខ្ញុំបានកត់សម្គាល់ឃើញថាមានកត្តាមួយចំនួនកំពុងកើតឡើងនៅក្នុងប្រទេសចិនដែលក្រុមហ៊ុនជាច្រើនកំពុងទិញ Hardware ស្តុកឈីបដើម្បីកសាងមជ្ឈមណ្ឌលកុំព្យូទ័របណ្តុះបណ្តាលយ៉ាងទូលំទូលាយហើយឈរឈ្មោះជាម្ចាស់កម្មសិទ្ធិលើបច្ចេកវិទ្យាទាំងនេះតាំងពីដំបូងមក”។

“គំរូភាសាចម្រុះដ៏ទូលំទូលាយគឺជាមូលដ្ឋានគ្រឹះស្រដៀងនឹងប្រព័ន្ធប្រតិបត្តិការនៃបច្ចេកវិទ្យាមួយ ប៉ុន្តែនៅទីបំផុតអ្នកអភិវឌ្ឍន៍បច្ចេកវិទ្យាទាំងនេះត្រូវពឹងផ្អែកលើសមត្ថភាពរបស់វាដែលនៅមានកម្រឹតសម្រាប់គំរូភាសាចម្រុះទាំងនោះដើម្បីយកមកអភិវឌ្ឍន៍សម្រាប់ច្នៃប្រឌិតក្នុងការបង្កើតកម្មវិធីផ្សេងៗទៀត។ ដូច្នេះហើយការអភិវឌ្ឍដែលមានការច្នៃប្រឌិតកម្មវិធីឡើងវិញឥតឈប់ឈរនូវគំរូដ៏ទូលំទូលាយទាំងនោះវានឹងក្លាយជាប្រភពចំណាយដ៏ខ្ជះខ្ជាយមួយនៅក្នុងសង្គម លោក “Li បាននិយាយដូច្នេះ។

លោក Li បានសង្កត់ធ្ងន់ថា មានម៉ូដែលចម្រុះជាច្រើននៅក្នុងប្រទេសចិន ប៉ុន្តែកម្មវិធី AI ដែលត្រូវបានបង្កើតឡើងដោយផ្អែកលើម៉ូដែលចម្រុះទាំងនោះគឺមានតិចតួចណាស់។

បើគិតមកត្រឹមខែតុលា គំរូភាសាចម្រុះចំនួន ២៣៨ ត្រូវបានចេញផ្សាយ ពោលគឺកើនឡើងត្រឹមតែ ៧៩ ភាសាតែប៉ុណ្ណោះទេ គិតមកដល់ខែមិថុនា នេះបើយោងតាមលោក Li ដែលបានដកស្រង់របាយការណ៍ពីភាគីទីបី។

គំរូភាសាចម្រុះរបស់ Baidu ដែលហៅថា Ernie ត្រូវបានបើកប្រើប្រាស់ជាសាធារណៈនៅក្នុងខែសីហា ដោយរួមជាមួយនឹងផលិតផលផ្សេងៗទៀតដែលបានទទួលការយល់ព្រមពីរដ្ឋាភិបាលសម្រាប់ការផ្សព្វផ្សាយនេះ។ កាលពីខែមុន ក្រុមហ៊ុន Baidu បានបង្ហាញកំណែសេរីថ្មីបំផុតនៃម៉ូដែល AI ជំនាន់ថ្មីរបស់ខ្លួនហៅថា Ernie 4.0 ដែលជាកំណែសេរីដំបូងដែលត្រូវបានចេញផ្សាយជាលើកដំបូងនៅក្នុងខែមីនា៕

ប្រភព៖ Reuters