បច្ចេកវិទ្យា

ក្រុមហ៊ុនផលិតរថយន្ត BAIC ស្នើសុំការអនុញ្ញាតផលិតរថយន្តអគ្គិសនីម៉ាកXiaomi

ប្រែសម្រួល៖សហការី

យោងតាមគេហទំព័ររបស់ក្រសួងឧស្សាហកម្មចិនដែលបានចេញផ្សាយនៅក្នុងថ្ងៃពុធនេះថាមានក្រុមហ៊ុនផលិតរថយន្តក្នុងទីក្រុងប៉េកាំងមានឈ្មោះថា BAIC Group បានស្នើសុំការអនុញ្ញាតផលិតរថយន្តអគ្គិសនីម៉ាក Xiaomi (EVs) ចំនួនពីរគ្រឿង។

រថយន្តអគ្គិសនីម៉ាក Xiaomi គឺមិននៅក្នុងចំណោមបញ្ជីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចុងក្រោយបំផុតដែលបានដាក់ពាក្យសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្មដើម្បីផលិតរថយន្តអគ្គិសនី EVs នោះទេ។

Reuters បានរាយការណ៍កាលពីខែសីហា រថយន្តអគ្គិសនី EVs ម៉ាក Xiaomi ត្ឬុវបានបានផ្តួចផ្តើមបង្កើតឡើងបន្ទាប់ពីអ្នករៀបចំផែនការរដ្ឋផ្នែកផលិតរថយន្តអគ្គិសនី EV បានបើកភ្លើងខៀវដល់ក្រុមហ៊ុនដែលមានមូលដ្ឋាននៅក្នុងទីក្រុងប៉េកាំងដូចជាក្រុមហ៊ុនផលិតស្មាតហ្វូនមួយនេះដែលបានផ្តួចផ្តើមផលិតរថយន្តអគ្គិសនីម៉ាកXiaomi នេះឡើងអាចត្រៀមលក្ខណ:ដើម្បីផលិតរថយន្តអគ្គិសនីជាលក្ខណ:ទ្រង់ទ្រាយធំនៅក្នុងឆ្នាំក្រោយ។ ក្រុមហ៊ុន Xiaomi និង​អាជ្ញាធរ​ចិននៅ​មិន​ទាន់បាន​បញ្ជាក់អំ​ពី​ព័ត៌មាន​នេះ​នៅ​ឡើយ​ទេ៕

ប្រភព៖ Reuters