uncategorized

អ្នកបើករថយន្តសណ្តោងបានរត់ប្រាសអាយូសក្រោយមានមនុស្សម្នាក់ស្លាប់

ដោយ៖សុខុម

មណ្ឌលគីរី៖សមត្ថកិច្ចកំពុងតាមរកអ្នកបើកបររថយន្តវេរអងក្រោយពីបត់មិនប្រយ័ត្នហើយយុវជនម្នាក់ជិះម៉ូតូបុកស្លាប់នៅវេលាម៉ោងជាង៩យប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣។ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅចំណុចមុខគ្រឹះស្ថានហិរញ្ញវត្ថុប្រាសាក់ លើផ្លូវជាតិលេខ៧៦ ចន្លោះគីឡូម៉ែត្រលេខ ២១៦-២១៧ ស្ថិតនៅភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

សមត្ថកិច្ចបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ក្នុងទិសដៅបញ្ច្រាស់ទិសគ្នាពីជើងទៅត្បូងដោយអ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់បន្សល់ទុក តែរថយន្តនៅនិងកន្លែងកើតហេតុ។

រថយន្តម៉ាក វេអង ពណ៍ស  ស្លាកលេខ ព្រះសីហនុ 3A-0826  សណ្ដោងរម៉កស្លាកលេខ ភ្នំពេញ4A-2924 ទិសដៅពីជើងទៅត្បូង ។រីឯអ្នកបើកបរម៉ូតូឈ្មោះ កុប សំ ភេទប្រុស អាយុ២១ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលំនៅភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរីបានស្លាប់ពេលបញ្ជូនទៅដល់មណ្ឌលសុខភាពស្រុកកោះញែក។

មុនពេលកើតហេតុ ជនរងគ្រោះបើកបរម៉ូតូម៉ាក វ៉េវ ពណ៌ខៀវ ស្លាកលេខគ្មាន លេខម៉ាស៊ីន5743974 គ្មានមួក គ្មានកញ្ចក់ ទិសដៅពីត្បូងទៅជើង។

យោងតាមការពិនិត្យជាក់ស្ដែងគឺមកពីអ្នកបើករថយន្ត វេរអង បត់ខ្វះការប្រុងប្រយ័ត្នបណ្ដាលឲ្យម៉ូតូជិះផ្លូវត្រង់ទៅបុកចំកន្ទុយរុឺម៉កពីក្រោយទើបបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍។សមត្ថកិច្ចដកហូតយកមធ្យោបាយមករក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកោះញែក រង់ចាំដោះស្រាយផ្លូវច្បាប់នៅពេលក្រោយ៕