បច្ចេកវិទ្យា

វិនិយោគិន OpenAI មើលឃើញឱកាសចាប់ផ្តើមអាជីវកម្មកាន់តែច្រើន ទោះបីជាមានការពង្រីក ChatGPT ក៏ដោយ

ប្រែសម្រួល៖សហការី

កាលពីថ្ងៃព្រហស្បតិ៍មានវិនិយោគិនរបស់កម្មវិធី OpenAI ពីរនាក់បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានដែលរៀបចំឡើងដោយ Reuters NEXT ថា OpenAI គឺសំដៅទៅលើ “កម្មវិធី” បញ្ញាសិប្បនិមិត្តហើយដាច់ខាតមិនត្រូវប្រកាសថាការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យានេះអាចស្លាប់នៅមុនពេលបង្កើតលទ្ធកម្ម AI ជំនាន់ថ្មីនោះទេ។

អ្នកវិនិយោគរបស់កម្មវិធី OpenAI ទាំងពីរនាក់នេះបានធ្វើការបញ្ជាក់ថាវិនិយោគិននៅតែស្វែងរកផលិតផលដែលមានបំពាក់បច្ចេកវិទ្យា AI ជំនាន់ថ្មី ដែលអាចជួយដល់អ្នកប្រើប្រាស់សម្រាប់ធ្វើអន្តរកម្មឲ្យកាន់តែប្រសើរឡើងជាមួយនឹងបច្ចេកវិទ្យា AI ជំនាន់ថ្មី ដែលអាចជួយដោះស្រាយបញ្ហាបច្ចេកវិទ្យា

ដ៏ស៊ីជម្រៅដូចជាចំណុចដែលអាចប្រទាក់គ្នាពីកុំព្យូទ័រទៅនឹងខួរក្បាលមនុស្សជាដើម។

កាលពីដើមសប្តាហ៍នេះអ្នកគ្រប់គ្រងកម្មវិធីសន្ទនាហៅថា ChatGPT ដែលកំពុងពេញនិយមបានបង្ហាញនៅលើទីផ្សារដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ចូលប្រើ “កម្មវិធី” AI ជំនាន់ថ្មីដោយផ្ទាល់សម្រាប់ប្រើក្នុងកិច្ចការដូចជាការបង្រៀនគណិតវិទ្យា ឬការរចនាស្ទីគ័រជាដើម។

ដំណឹងនេះបានធ្វើឲ្យមានជាកង្វល់ក្នុងចំណោមស្ថាបនិក AI ដោយមានការបារម្ភថាពួកគេនឹងមិនអាចប្រកួតប្រជែងជាមួយនឹងកម្មវិធីថ្មីហៅថា OpenAI ដែលកំពុងព្យាយាមបង្កើតអាណាចក្រ AI ជំនាន់ថ្មីជាមួយនឹងលទ្ធកម្មដែលផ្តោតសំខាន់ទៅលើអ្នកប្រើប្រាស់ និងសហគ្រាសជាដើម។

ដៃគូនៅ Sequoia Capital លោក Konstantine Buhler បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា “មានបច្ចេកវិទ្យាថ្មីៗជាច្រើនសម្រាប់ការច្នៃប្រឌិតនៅក្នុងកម្មវិធី AI ជំនាន់ថ្មីគាត់បន្តថា “យើង​អាច​ដើរ​តួ​ឈានមុខគេ​” ។

Sequoia បានវិនិយោគនៅក្នុងកម្វិធី OpenAI កាលពីឆ្នាំ ២០២១ គឺជាអ្នកបង្កើតកម្មវិធីសន្ទនាដែលហៅថា ChatGPT ដែលក្នុងនោះក្រុមហ៊ុន Microsoft ក៏មានភាគហ៊ុនធំជាងគេផងដែរ។

Avery Klemmer ដែលជាដៃគូនៅរបស់ Thrive Capital ដែលក្នុងពេលថ្មីៗនេះបានធ្វើការវិនិយោគរបស់ខ្លួននៅក្នុងកម្មវិធី OpenAI ក៏បាននិយាយផងដែរថាគាត់មើលឃើញឱកាសសម្រាប់ការបង្កើតកម្មវិធីថ្មីៗច្រើនថែមទៀតសម្រាប់អ្នកប្រើប្រាស់ដែលស្រដៀងគ្នាទៅនឹងកម្មវិធីសន្ទនាChatGPT ។

នាងរំពឹងថានឹងមានការបង្កើតកម្មវិធីថ្មីៗបន្ថែមទៀតដោយផ្អែកលើប្រព័ន្ធដែលមានស្រាប់របស់ AI chatbots ដែលពេញនិយមដូចគ្នានឹងកម្មវិធី ChatGPT ។

Klemmer បានបន្តថា “ខ្ញុំរំពឹងថានឹងមានកម្មវិធីថ្មីៗ និងមានការចូលរួមច្នៃប្រឌិតក្នុងការបង្កើតប្រព័ន្ធ

ថ្មីៗថែមទៀតផងដែ” ។

ថ្មីៗនេះមានការចាប់អារម្មណ៍លើការវិនិយោគផ្នែកបច្ចេកវិទ្យាដែលមានក្រុមហ៊ុនបណ្តាក់ទុនយ៉ាងច្រើនអ្នកវិនិយោគបាននិយាយថា ការអភិវឌ្ឍលើផលិតផល AI នៅតែស្ថិតក្នុងដំណាក់កាលចាប់ផ្តើមក្នុងគ្រាដំបូងនៅឡើយទេ។

Jill Chase ដៃគូនៅ CapitalG បានប្រាប់ Reuters NEXT ថាការចំណាយលើការបង្កើតកម្មវិធីទាំងនេះនៅតែមានតម្លៃខ្ពស់តែប្រសិនបើយើងប្រើប្រាស់មូដែលគំរូដែលមានស្រាប់សម្រាប់បង្កើនសន្ទុះក្នុងការសិក្សាការស្រាវជ្រាវនោះអាចនឹងធ្វើឲ្យមានការធ្លាក់តម្លៃចុះខ្លះៗសម្រាប់ការចំណាយលើការបង្កើតកម្មវិធីថ្មីៗទាំងនេះដូចជា AI inference ឬការប្រើប្រាស់សម្រាប់ធ្វើមូដែលគំរូក្នុងកម្មវិធី AI ដើម្បីជំរុញល្បឿននៃផលិតកម្មថ្មីៗ។

អ្នកស្រីបានសង្កត់ធ្ងន់ថា ” យើងអាចសន្និដ្ឋានបានថាការចំណាយនឹងធ្លាក់ចុះខ្លាំងប្រសិនបើយកតាមមូដែលគំរូក្នុងកម្មវិធី AI គឺងាយស្រួលដូចជាការចំណាយក្នុងការផលិតកម្មវិធីតូចតាចមួយតែប៉ណ្ណោះប៉ុន្តែវាអាចមានផលប៉ះពាល់យ៉ាងខ្លាំងសម្រាប់អាជីវកម្មដែលតម្រូវឲ្យប្រើប្រាស់កម្មវិធីដែលមានអាជ្ញាបណ្ណស្របច្បាប់”៕

ប្រភព៖ Reuters