បច្ចេកវិទ្យា

ប្រទេសឥណ្ឌានឹងមានសេវាកម្មដឹកជញ្ជូនតាមអាកាសដោយប្រើយានយន្តហោះហើរអេឡិចត្រូនិចនៅឆ្នាំ២០២៦

ប្រែសម្រួល៖ សហការី

ក្រុមហ៊ុនអាកាសចរណ៍លំដាប់កំពូលរបស់ឥណ្ឌា IndiGo និងក្រុមហ៊ុនអាកាសចរណ៍ Archer Aviation ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានសហការជាមួយក្រុមហ៊ុន InterGlobe Enterprises នឹងចាប់ផ្តើមដំណើរការក្នុងការផ្តល់សេវាកម្មដឹកជញ្ជូនតាមអាកាសនៅក្នុងប្រទេសឥណ្ឌាចាប៉ពីឆ្នាំ ២០២៦ សេវាកម្មដឹកជញ្ជូនតាមអាកាសនេះនឹងមាន “ការប្រកួតប្រជែងតម្លៃ” ជាមួយនឹងសេវាកម្មដឹកជញ្ជូននៅលើដី។

ខ្លឹមសារនៃកិច្ជសហប្រតិបតិ្តការបានបញ្ជាក់ច្បាស់ពីគោលបំណងក្នុងការផ្តល់សេវាកម្មដឹកជញ្ជូនតាមអាកាសដែលជាផ្នែកមួយជួយដោះស្រាយលើតម្រូវការដែលកំពុងកើនឡើងលើបញ្ហាដឹកជញ្ជូននៅក្នុងប្រទេសដែលមានប្រជាជនច្រើនជាងគេលើពិភពលោកហើយវិស័យដឹកជញ្ជូនតាមផ្លូវគោកមានការកកស្ទះចរាចរណ៍និងការបំពុលបរិស្ថាននៅក្នុងទីក្រុងធំៗរបស់ប្រទេស។

Archer Aviation ដែលទទួលបានការគាំទ្រដោយក្រុមហ៊ុន Chrysler-parent Stellantis, Boeing និង United Airlines ក្នុងការផលិតយានយន្តហោះហើរ និងចុះចត (eVTOL)ដើរដោយអគ្គិសនី ដែលត្រូវបានចាត់ទុកថាជាយានយន្តហោះហើរចល័តលើអាកាសនាថ្ងៃអនាគតនៅក្នុងទីក្រុងធំៗ។

យានយន្តហោះហើរអេឡិចត្រូនិច ‘Midnight’ អាចផ្ទុកអ្នកដំណើរបានត្រឹម ៤ នាក់ និងអ្នកបើកបរម្នាក់នៅក្នុងចម្ងាយ ១៦១ គីឡូម៉ែត្រ។ សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសនេះនឹងចាប់ផ្តើមដំណើរការដោយប្រើយានយន្តហោះហើរអេឡិចត្រូនិចចំនួន ២០០ គ្រឿងហើយនឹងចាប់ផ្តើមមុនគេនៅក្នុងទីក្រុង Delhi នៃរដ្ឋធានី Mumbai ដែលជាក្រុងសេដ្ឋកិច្ចរបស់ប្រទេស និង Bengaluru ត្រូវបានគេស្គាល់ថា Silicon Valley របស់ឥណ្ឌា។

ក្រុមហ៊ុនបាននិយាយថា ការធ្វើដំណើរតាមធម្មតាត្រូវចំណាយពេលពី ៦០ ទៅ ៩០ នាទីដោយរថយន្តនៅក្នុងទីក្រុងដេលីតាមផ្លូវគោក ហើយឧទាហរណ៍ដូចជាការធ្វើដំណើរតាមអាកាសនឹងត្រូវចំណាយពេលប្រហែលត្រឹមតែ ៧ នាទីក្នុងយានយន្តហោះហើរអេឡិចត្រូនិចដែលប្រើប្រាស់ជាឡានតាក់ស៊ីតាមអាកាស។

ក្រុមហ៊ុន InterGlobe Enterprises ដែលមានភាគហ៊ុន ៣៨ ភាគរយនៃក្រុមហ៊ុន IndiGo-parent InterGlobe Aviation ក៏ដូចជាសេវាកម្មបដិសណ្ឋារកិច្ច និងភស្តុភារក៏មានគម្រោងប្រើប្រាស់យន្តហោះអេឡិចត្រូនិចសម្រាប់ដឹកទំនិញ ដឹកជញ្ជូនអ្នកដំណើរ សេវាវេជ្ជសាស្រ្ត និងសង្គ្រោះបន្ទាន់ផ្សេងៗ ផងដែរ។

Archer ទទួលបានកិច្ចព្រមព្រៀងតម្លៃ ១៤២ លានដុល្លារពីកងទ័ពអាកាសអាមេរិកក្នុងខែកក្កដា ដើម្បីផ្តល់យន្តហោះប្រភេទ Midnight ចំនួនប្រាំមួយគ្រឿង ហើយបាននិយាយថានៅក្នុងខែតុលា នឹងចាប់ផ្តើមផ្តល់សេវាកម្មតាក់ស៊ីតាមផ្លូវអាកាសនៅក្នុងប្រទេសអារ៉ាប់រួម។

ភាគហ៊ុនរបស់ Archer Aviation បានកើនឡើង ១.៥ ភាគរយនៅក្នុងការជួញដូរទីផ្សារមុនរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលក្រុមហ៊ុន InterGlobe Aviation បានជាប់គាំងការដំឡើងថ្លៃដែលកាលមុនបានឡើងដល់ ០.១២ ភាគរយ៕