បច្ចេកវិទ្យា

ប្រទេសចិនបានបាញ់បង្ហោះផ្កាយរណប Zhongxing-6Eដោយជោគជ័យ

ប្រែសម្រួល៖ រតនា

ស៊ីឈាង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែវិច្ឆិកានេះថា ប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជូនផ្កាយរណបថ្មីមួយទៅកាន់លំហអាកាសដោយជោគជ័យ ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Xichang ក្នុងខេត្តស៊ីឈួន ភាគនិរតីនៃប្រទេសចិន។

Long March-3B ដឹកផ្កាយរណប Zhongxing-6E បាញ់ចេញពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណប Xichang ក្នុងខេត្ត Sichuan ប្រទេសចិន ថ្ងៃទី 9 ខែវិច្ឆិកា ឆ្នាំ 2023 ។ (រូបថត៖ Chen Haojie/Xinhua)

ផ្កាយរណប Zhongxing-6E ត្រូវបានបាញ់បង្ហោះនៅម៉ោង ៧៖២៣នាទីយប់។ (ម៉ោងនៅទីក្រុងប៉េកាំង) ដោយរ៉ុក្កែត Long March-3B ហើយបានចូលទៅក្នុងគន្លងដែលបានគ្រោងទុកដោយជោគជ័យ។

Long March-3B ដឹកផ្កាយរណប Zhongxing-6E បាញ់ចេញពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណប Xichang ក្នុងខេត្ត Sichuan ប្រទេសចិន ថ្ងៃទី 9 ខែវិច្ឆិកា ឆ្នាំ 2023 ។ (រូបថត៖ Chen Haojie/Xinhua)

ការបាញ់បង្ហោះនេះបានកត់សម្គាល់បេសកកម្មលើកទី 496 ដើម្បីប្រើប្រាស់រ៉ុក្កែតដឹកជញ្ជូនស៊េរី Long March ៕

ប្រភព៖ Xinhua