អន្តរជាតិ

MuskលេងសើចជាមួយAI chatbot ដែលជាឧបករណ៍បច្ចេកវិទ្យាសិប្បនិមិតថ្មីរបស់គាត់មានឈ្មោះថា “Grok”

ប្រែសម្រួល៖ សហការ

កាលពីថ្ងៃសៅរ៍ ទី ៤ ខែវិច្ឆិកា កន្លងទៅនេះ លោក Elon Musk បានផ្តល់ព័ត៌មានដ៏ស៊ីជម្រៅស្តីពីឧបករណ៍បច្ចេកវិទ្យាសិប្បនិមិតថ្មីរបស់គាត់មានឈ្មោះថា “Grok” ដែលគាត់បានច្នៃប្រឌិតក្នុងប្រព័ន្ធ AI គឺអាចចូលប្រើ X តាមពេលវេលាមួយជាក់ស្តែងនិងលេចចេញជាផ្លែផ្កាដំបូងសម្រាប់អតិថិជនលំដាប់អភិជនប្រើប្រាស់លើវេទិកាបណ្តាញសង្គម។

លោកមហាសេដ្ឋី Elon Musk នាយកប្រតិបត្តិក្រុមហ៊ុនrbs Tesla និង SpaceX បានគូសបញ្ជាក់ថាការផ្សារភ្ជាប់ជាមួយ X ដែលពីមុនត្រូវបានគេស្គាល់ថា Twitter គឺមាន “អត្ថប្រយោជន៍ជាងម៉ូដែលផ្សេងៗទៀត” របស់បច្ចេកវិទ្យាសិប្បនិមិត AI ជំនាន់មុន។

លោក Musk បានបង្ហោះស្ទិកឃើរសើច ហើយនិយាយបែបលេងសើចថាខ្ញុំមិនដឹងថាអ្នកណានាំឲ្យធ្វើរបៀបនេះនោះទេ” ការច្នៃប្រឌិត ហ្គ្រុកក្នុងប្រព័ន្ធ AI គឺខ្ញុំគ្រាន់តែ”ចង់លេងសើច”។

“Grok” គឺជាឈ្មោះក្នុងរឿង Stranger in a Strange Land គឺជាចំណងជើងនៃសាច់រឿងប្រលោមលោកបែបវិទ្យាសាស្ត្រក្នុងឆ្នាំ ១៩៦១ និពន្ធដោយ លោក Robert Heinlein មានអត្ថន័យថាយល់ដឹងនូវអ្វីមួយហ្មត់ចត់និងប្រកបដោយវិចារណញាណ។

លោក Musk បាននិយាយថា “ដរាបណាមានសេរីដំបូងចេញក្នុងប្រព័ន្ធ Grok របស់ X ក្នុង AI នោះនឹងមានសម្រាប់អតិថិជនដែលប្រើ X Premium លំដាប់ VIP ទាំងអស់” ។

កាលពីសប្តាហ៍មុនបណ្តាញសង្គមដែលលោកមហាសេដ្ឋី Musk បានទិញកាលពីមួយឆ្នាំមុនបានចាប់

ផ្តើមគម្រោង Premium+ លំដាប់ VIP ក្នុងតម្លៃ ១៦ ដុល្លារក្នុងមួយខែ ជាមួយនឹងអត្ថប្រយោជន៍ដូចជាការផ្សាយពាណិជ្ជកម្មជាដើម។

មហាសេដ្ឋីរូបនេះបានចាប់ផ្តើម X/AI នៅក្នុងខែកក្កដាបន្ទាប់ពីជួលអ្នកជំនាញមកពី OpenAI, Google DeepMind, Tesla និងសាកលវិទ្យាល័យតូរ៉ុនតូសម្រាប់ធ្វើការស្រាវជ្រាវកម្មវិធី”Grok” ។

ចាប់តាំងពីឧបករណ៍ AI សេរីថ្មីរបស់ OpenAi ChatGPT បានផ្ទុះឡើងកាលពីមួយឆ្នាំមុន បច្ចេកវិទ្យានេះបានក្លាយជាការប្រកួតប្រជែងដ៏ខ្លាំងក្លារវាងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft និង Google ក៏ដូចជា Meta និងក្រុមហ៊ុនដែលទើបនឹងចាប់ផ្តើមអាជីវកម្មដូចជា Anthropic និង Stability AI ជាដើម។

លោក Musk គឺជាវិនិយោគិនមួយក្នុងចំណោមវិនិយោគិនមួយចំនួនរបស់ពិភពលោកដែលមានធនធានគ្រប់គ្រាន់ដើម្បីប្រកួតប្រជែងជាមួយ OpenAI, Google ឬ Meta នៅលើប្រព័ន្ធ AI ។

ការច្នៃប្រឌិតគំរូ AI ក្នុងមាត្រដ្ឋានដូចគ្នាជាមួយនឹងក្រុមហ៊ុនទាំងនោះដែលទាមទារការចំណាយដ៏ធំសម្បើមសម្រាប់ការប្រើប្រាស់ថាមពលកុំព្យូទ័រ ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងជួលអ្នកជំនាញជាដើម។

លោក Musk បាននិយាយថា លោកជាសហស្ថាបនិក OpenAI នៅក្នុងឆ្នាំ ២០១៥ ដោយសារតែលោកបានចាត់ទុកការចាត់ចែងដោយ Google ទៅក្នុងវិស័យនេះមានការជឿនលឿនច្រើនៗ និងរកប្រាក់ចំណេញបានដោយមិនដឹងខ្លួន។

បន្ទាប់មកគាត់បានចាកចេញពី OpenAI នៅក្នុងឆ្នាំ ២០១៨ ដើម្បីងាកមកផ្តោតគោលដៅលើ Tesla ក្រោយមកគាត់មិនពេញចិត្តជាមួយនឹងប្រាក់ចំណេញដែលក្រុមហ៊ុនកំពុងទទួលបានក្រោមការគ្រប់គ្រងរបស់ CEO Sam Altman ។

លោក Musk ក៏មិនពេញចិត្តផងដែរថាគំរូរបស់ OpenAI ដែល ChatGPT ប្រើអាស្រ័យលើមាតិកានោះគឺមានលក្ខណនយោបាយហួសហេតុពេក។

លោក Musk បាននិយាយ រួមជាមួយនឹងរូបថតអេក្រង់នៃចំណុចប្រទាក់គ្នា ដែលអ្នកប្រើប្រាស់បានទាមទារ “ឲ្យណែនាំពីរលក្ខ័ណ្ឌមួយម្តងៗ”។

“ជំហានទី ១៖ ត្រូវមានសញ្ញាបត្រគីមីវិទ្យា និងអាជ្ញាប័ណ្ណ DEA ។ ជំហានទី 2៖ បង្កើតបន្ទប់ពិសោធន៍សម្ងាត់មួយនៅក្នុងទីតាំងដាច់ស្រយាល” សម្រាប់ឆ្លើយតបលើ chatbot ។

 

នៅទីបំផុត លោក Musk បាននិយាយថាគាត់ “គ្រាន់តែនិយាយលេងសើចទេ! សូមកុំព្យាយាមបង្កើតវាពីព្រោះល្មើសនឹងច្បាប់ មានគ្រោះថ្នាក់ ហើយខ្ញុំមិនលើកទឹកចិត្តឲ្យធ្វើនោះទេ៕”

ប្រភព៖ AFP