អន្តរជាតិ

អាកាសយានដ្ឋាន Hamburg ត្រូវបានបិទខណៈដែលប៉ូលិសកំពុងខិតខំជួយសង្រ្គោះ “ចំណាប់ខ្មាំង”

ប្រែសម្រួល៖សហការី

កាលពីថ្ងៃសៅរ៍ ទី ៤ ខែវិច្ឆិកា ប៉ូលិសទីក្រុង Hamburg បាននិយាយថាពួកគេកំពុងខិតខំប្រឹងប្រែងជួយសង្រ្គោះចំណាប់ខ្មាំងបន្ទាប់ពីបុរសម្នាក់បានបើកឡានឆ្លងកាត់រនាំងចូលទៅក្នុងបរិវេណព្រលានយន្តហោះដោយចាប់ជំរឹតកុមារទៅជាមួយ។

អាកាសយានដ្ឋានបានបិទជើងហោះហើរ និងការចុះចតភ្លាមៗបន្ទាប់ពីឧប្បត្តិហេតុនៅវេលាម៉ោងប្រហែល ៨ យប់ម៉ោងក្នុងស្រុក។

កាលពីល្ងាចថ្ងៃសៅរ៍អ្នកនាំពាក្យរបស់ទីបញ្ជាការប៉ូលិសបាននិយាយថាមានរថយន្តមួយគ្រឿបានចតនៅក្រោមយន្តហោះងបើកបរដោយបុរសអាយុ ៣៥ ឆ្នាំ និងមានក្មេងអាយុ ៤ ឆ្នាំម្នាក់ត្រូវបានចាប់ជាចំណាប់ខ្មាំង ហើយក្រុមប៉ូលិសបានហ៊ុមព័ទ្ធកន្លែងកើតហេតុយ៉ាងច្រើន ។

ប៉ូលិស​បាន​និយាយ​ថា វា​ទំនង​ជា​អំពើរចាប់ជំរឹត។ ម្តាយរបស់ក្មេងនោះ​បាន​ប្រាប់​ប៉ូលិស​ថា ឪពុករបស់ក្មេងនោះ​បានប្រាប់ម្តាយក្មេងនោះថាគឺគាត់ជាអ្នក​ធ្វើរឿងនេះនាងបានបញ្ជាក់ដូច្នេះ។

ប៉ូលិស​មិន​បាន​បញ្ជាក់​ពី​ហេតុការដំបូង​នោះទេដោយគ្រាន់តែនិយាយថា បុរស​នោះ​មាន​​អាវុធ និងហើយ​បាន​បាញ់​ប្រហារ​មកលើប៉ូលិស។

អ្នក​នាំ​ពាក្យ​អាកាសយានដ្ឋាន​បាន​និយាយ​ថា ជើង​ហោះ​ហើរ​ចំនួន ២៧ ត្រូវ​បាន​ជាប់គាំង។

ប្រភព៖ Reuters/zl