កីឡា

លោក Ten Hag បានព្រមានថាពិធីប្រារព្ធខួបកំណើតRashfordនៅមុនការប្រកួតជារឿងមិនល្អ

ប្រែសម្រួល៖ សហការី

នៅក្នុងការប្រារព្ធពិធីខួបកំណើតរបស់ខ្សែប្រយុទ្ធ Marcus Rashford របស់ Manchester United នៅប៉ុន្មានម៉ោងបន្ទាប់ពីរងការបរាជ័យដ៏ធ្ងន់ធ្ងរក្នុងលទ្ធផល ៣-០ ដោយ Manchester City កាលពីចុងសប្តាហ៍កន្លងទៅនេះ លោកErik ten Hag មានទុទិដ្ឋិនិយមយ៉ាងខ្លាំងហើយបាននិយាយាថាគាត់ពិតជា “មិនអាចទទួលយកបានទេ” ចំពោះរឿងមួយនេះ។

Rashford មានអាយុ ២៦ឆ្នាំជាជនជាតិអង់គ្លេសបានប្រារព្ធពិធីជប់លៀងទុកជាមុននៅ Exclusive Manchester nights កាលពីថ្ងៃអាទិត្យធ្វើឲ្យគ្រូបង្វឹករបស់ United លោក Erik ten Hagចាត់ទុកថាជារឿងមិនល្អមួយ។

Ten Hag បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រថារឿងនេះពិតជា “មិនអាចទទួលយកបានទេ។ ខ្ញុំបានប្រាប់គាត់ហើយគាត់ក៏បានសុំទោស ហើយនោះគឺជារឿងមិនល្អមួយ” ។

Ten Hag បានបន្ថែមយ៉ាងដូច្នេះថា “គាត់មានកំហុសប៉ុន្តែគាត់មិនបាននិយាយថាគាត់មិនសមនឹងធ្វើដូច្នេះនោះទេ។ គាត់បានបង្កឲ្យមានជាកំហុសមួយកើតឡើងនៅក្រៅទីលានប្រកួតនោះជាអ្វីដែលគាត់បានធ្វើ។ ខ្ញុំដឹងថាគាត់ប្រឹងប្រែងធ្វើអ្វីគ្រប់យ៉ាងត្រឹមត្រូវដើម្បីជួយក្រុមក្នុងការប្រកួតនៅលើទីលានដែលអាចជួយឱ្យយើងឈ្នះបាន” ។

គ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះបានបន្តថា Rashford អាចនិងរកគ្រាប់បាល់បានសម្រាប់ការប្រកួតនៅថ្ងៃសៅរ៍ខាងមុខនេះជាមួយ Fulham បន្ទាប់ពីបញ្ហាមួយនេះត្រូវបានដោះស្រាយផ្ទៃក្នុងរួចរាល់។

United កំពុងធ្លាក់ប្រជាប្រិយភាពយ៉ាងខ្លាំងដោយឈរនៅក្នុងចំណាត់ថ្នាក់លេខ ៨ ក្នុង Premier League គឺរកបានត្រឹមតែ ១៥ ពិន្ទុពីការប្រកួត ១០ លើក រត់តាមពីក្រោយក្រុមកំពូលតារាង Tottenham Hotspur ១១ ពិន្ទុ។ Fulham ឈរនៅលេខរៀងទី១៤ មាន១២ពិន្ទុតែប៉ណ្ណោះ។

ប្រភព៖ Reuters