អន្តរជាតិ

មហាសេដ្ឋីម្ចាស់ក្រុមហ៊ុនAmazonលោកJeff Bezosបានផ្លាស់ទៅរសនៅMiami

ប្រែសម្រូល៖រតនា

លោកJeff Bezos ដែលគេស្គាល់ថាជាមហាសេដ្ឋីម្ចាស់ក្រុមហ៊ុនAmazonបាននិយាយនៅក្នុងការបង្ហោះលើInstagram កាលពីថ្ងៃព្រហស្បតិ៍ថាលោកបានផ្លាស់ប្តូរពីទីក្រុង Seattle ទៅរស់នៅMiamiដើម្បីនៅជិតឪពុកម្តាយរបស់គាត់ និងក្រុមហ៊ុនអវកាសរបស់គាត់ Blue Origin’s Cape Canaveral។

ការបង្ហោះរួមបញ្ចូលវីដេអូរបស់ Bezos នៅក្នុងការិយាល័យដំបូងរបស់ Amazon នៅ Seattle ជាកន្លែងដែលគាត់បានបង្កើតក្រុមហ៊ុន e-commerce ចេញពីយានដ្ឋានរបស់គាត់ក្នុងឆ្នាំ 1994 ហើយបានពង្រីកវាទៅជាអ្នកលក់រាយដ៏ធំបំផុតមួយនៅក្នុងពិភពលោក។

លោក Bezos បានបន្ថែមថា ប្រតិបត្តិការរបស់ក្រុមហ៊ុនអវកាសឯកជន Blue Origin កំពុងផ្លាស់ប្តូរកាន់តែខ្លាំងឡើងទៅកាន់ Cape Canaveral។

ការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន Amazon បានផ្លាស់ប្តូរសង្កាត់ South Lake Union របស់ទីក្រុង Seattle ដោយជំនួសកន្លែងឃ្លាំង និងចំណតរថយន្តជាមួយនឹងអគារការិយាល័យ បុគ្គលិកផ្នែកបច្ចេកវិទ្យាដែលមានប្រាក់ខែខ្ពស់ និងភោជនីយដ្ឋានថ្លៃៗ។ កំណើននេះបានរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងការកើនឡើងនៃការជួល៕

ប្រភព៖ Reuters