សេដ្ឋកិច្ច

ប្រាក់ដុល្លារបានធ្លាក់ចុះតម្លៃបន្តិចនៅពេលរតនាគារសហព័ន្ធបានធ្វើការដំឡើងអត្រាការប្រាក់

ប្រែសម្រួល៖សហការី

សិង្ហបុរី៖កាលពីថ្ងៃសុក្រប្រាក់ដុល្លារបានធ្លាក់ចុះក្នុងកំរឹតទាបបំផុតមួយហើយកំពុងបន្តស្ថិតនៅលើសន្ទុះធ្លាក់ចុះជាប្រចាំសប្តាហ៍បើធៀបនឹងតម្លៃរូបិយប័ណ្ណមួយផ្សេងទៀត ខណៈដែលការដេញថ្លៃសម្រាប់ធនាគារកណ្តាលរបស់អាមេរិកទំនងជាត្រូវបានធ្វើរួចទៅហើយជាមួយនឹងកំណើនអត្រាការប្រាក់ដែលជាហេតុនាំឲ្យវិនិយោគិនមានកង្វល់លើហានិភ័យរូបិយប័ណ្ណ។

សន្ទស្សន៍ប្រាក់ដុល្លារដែលបានវាស់វែងជារូបិយប័ណ្ណអាមេរិកធៀបនឹងដៃគូប្រជែងរូបិយប័ណ្ណប្រាំមួយផ្សេងទៀតនោះគឺនៅ ១០៦.២២ ដែលមានកម្រិតទាបជាងមួយសប្តាហ៍ដែលស្ថិតក្នុងកម្រឹត១០៥.៨០ ដែលវាបានអង្រួនទីផ្សារជួញដូរកាលពីថ្ងៃព្រហស្បតិ៍។ សន្ទស្សន៍​នេះ​គឺកំពុង​ស្ថិតនៅ​ក្នុង​ទិសដៅ​ឆ្ពោះទៅ​រក​ការ​ធ្លាក់​ចុះ ០.៣ ភាគរយ​សម្រាប់​សប្តាហ៍​នេះដែល​ជា​ការ​ខាត​បង់​ប្រចាំ​សប្តាហ៍​ទី ៣ បើគិតចាប់​តាំង​ពី​ខែ​កក្កដាមកទល់នឹងពេលនេះ។

យោងតាម CME Fed Watch បានបង្ហាញថាឥឡូវនេះទីផ្សារកំពុងកំណត់តម្លៃដែលធ្វើឲ្យឱកាសធ្លាក់ចុះតិចជាង ២០ ភាគរយនៃកំណើនអត្រាការប្រាក់នៅក្នុងខែធ្នូខាងមុខនេះបើធៀបនឹង ៣៩ ភាគរយកាលពីមួយខែមុន CME Fed Watch បានបង្ហាញថាអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិកត្រូវបានរក្សាឲ្យមានស្ថិរភាពកាលពីថ្ងៃពុធ។ ទោះយ៉ាងណាក៏ដោយក៏ធនាគារកណ្តាលបានបើកទ្វារចំហសម្រាប់រក្សាកំណើនបន្ថែមទៀតក្នុងការចំណាយលើប្រាក់កម្ចីតែនៅតែបង្កជាចម្ងល់ចំពោះភាពធន់របស់សេដ្ឋកិច្ចអាមេរិក។

កាលពីថ្ងៃព្រហស្បតិ៍ទិន្នន័យបានបង្ហាញពីចំនួនជនជាតិអាមេរិកដែលដាក់ពាក្យបណ្តឹងទាមទារសំណងថ្មីសម្រាប់អត្ថប្រយោជន៍អត់ការងារធ្វើបានកើនឡើងក្នុងកម្រិតមធ្យមកាលពីសប្តាហ៍មុន ខណៈដែលទីផ្សារការងារបន្តបង្ហាញសញ្ញាមួយចំនួនសម្រាប់ការធ្លាក់ចុះដ៏គួរឱ្យកត់សម្គាល់ផងដែ។

ប្រធានផ្នែកសេដ្ឋកិច្ចទីផ្សារនៅ NAB លោក Tapas Strickland បាននិយាយថា “ទិន្នន័យគឺជាលំហូរព័ត៍មានជួយដល់ការស្វែងយល់លើការធ្លាក់ចុះក្នុងកម្រឹតខ្សោយនិងការបញ្ចប់នូវការហក់ឡើងនៃតម្លៃប្រាក់ដុល្លារបស់សហរដ្ឋអាមេរិកកាន់តែខិតជិតមកដល់” ។

កង្វល់របស់វិនិយោគិនឥឡូវនេះគឺផ្តោតលើទិន្នន័យសម្រាប់ប្រាក់បៀវត្សរ៍មិនមែនទិន្នន័យសម្រាប់កសិកម្មនៅក្នុងខែតុលានោះទេ ដោយសារតែមានការឯកភាពគ្នានៅលើទីផ្សារការងារចំនួន១៨០,០០០ កន្លែងជាមួយនឹងការទទួលបានលទ្ធផលក្នុងកម្រឹតខ្សោយជាងនេះដែលទំនងជាសម្ពាធមួយបន្ថែមទៀតទៅលើតម្លៃនៃប្រាក់ដុល្លារ។

ក្រុមអ្នកវិភាគបាននិយាយថា ការធ្លាក់ចុះនៃតម្លៃប្រាក់ដុល្លារអាចជាបណ្តោះអាសន្នតែប៉ុណ្ណោះដោយ

ផ្តោតទៅលើភាពរឹងមាំផ្នែកសេដ្ឋកិច្ចរបស់អាមេរិកបើធៀបនឹងប្រទេសដទៃទៀតនៅលើពិភពលោក។

នាយកវិនិយោគសម្រាប់ប្រាក់ចំណូលថេរនៅ Capital លោក Flavio Carpenzano បាននិយាយថា “សេដ្ឋកិច្ចពិភពលោកនឹងធ្លាក់ចុះក្នុងខណៈពេលដែលសេដ្ឋកិច្ចសហរដ្ឋអាមេរិកទំនងជាមានភាពធន់ជាងមុនដូច្នេះ Fed ធៀបនឹង ECB ប្រហែលជារកឃើញភាពខុសគ្នាកាន់តែច្រើនហើយបន្ទាប់មកនឹងអាចរកឃើញនូវភាពខុសគ្នានៃអត្រាដ៏ពិតប្រាកដមួយ នេះជាហេតុផលដែលថានៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះនឹងមានការលំបាកក្នុងការវាយតម្លៃនៅលើទីផ្សារចំពោះការធ្លាក់ចុះប្រាក់ដុល្លារ” ។

កាលពីសប្តាហ៍មុនធនាគារកណ្តាលអ៊ឺរ៉ុបបានចាប់យកកំណើនអត្រាការប្រាក់ជាប់ៗគ្នាចំនួន ១០ ជាមួយនឹងការពិភាក្សាផ្លាស់ប្តូរសម្រាប់រយៈពេលកំណត់បន្តតម្លើងអត្រាការប្រាក់កាន់តែខ្ពស់ថែមទៀត។

កាលពីថ្ងៃព្រហស្បតិ៍ លោក Isabel Schnabel ដែលជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ ECB បាននិយាយថាធនាគារកណ្តាលកំពុងដើរលើផ្លូវមួយដើម្បីជំរុញអតិផរណាឱ្យធ្លាក់ចុះមកនៅត្រឹមតែ ២ ភាគរយនៅក្នុងឆ្នាំ ២០២៥ ដែល “ជាការកំណត់ចុងក្រោយ” នៃអតិផរណាដែលជាការលំបាកបំផុតមួយ ដូច្នេះធនាគារនៅតែមិនអាចបិទទ្វារសម្រាប់កំណើនអត្រាការប្រាក់បន្ថែមទៀតនោះទេ។ .

ប្រាក់អឺរ៉ូបានធ្លាក់ចុះ ០.០៣ ភាគរយដល់ ១.០៦១៧ បានកើនឡើង ០.៤៩ ភាគរយកាលពីថ្ងៃព្រហស្បតិ៍។ រូបិយប័ណ្ណ​តែមួយដែល​ត្រូវ​បាន​កំណត់​ដើម្បី​បង្កើន​នូវកំណើន​ប្រចាំ​សប្តាហ៍​ក្នុងចំនួន ០.៥ ភាគរយ។

ប្រាក់យ៉េនរបស់ជប៉ុនស្ថិតនៅក្នុង ១៥០.៤១ ក្នុងមួយដុល្លារដែលធ្វើឱ្យពាណិជ្ជករមានការព្រួយ និងស្វែងរកអន្តរាគមន៍ពីអាជ្ញាធរជប៉ុន។

ប្រាក់យ៉េនបានបន្តធ្លាក់នៅក្នុងសប្តាហ៍នេះដ៏គំហុកឈានដល់កម្រិតទាបបំផុតមួយនៅក្នុងរយៈពេលមួយឆ្នាំធៀបនឹងប្រាក់ដុល្លារ និងកម្រិតទាបរយៈពេល ១៥ ឆ្នាំធៀបនឹងប្រាក់អឺរ៉ូកាលពីថ្ងៃអង្គារ បន្ទាប់ពីធនាគារកណ្តាលជប៉ុនបានកែប្រែគោលនយោបាយគ្រប់គ្រងខ្សែកោងសម្រាប់ទិន្នផលរបស់ខ្លួន។

ទេសាភិបាលធនាគារកណ្តាលលោក Kazuo Ueda នឹងបន្តសើរើគោលនយោបាយរូបិយវត្ថុដែលធូររលុងបំផុត ហើយសម្លឹងរកមើលការចាកចេញនៅក្នុងឆ្នាំក្រោយនេះបើយោងតាម ​​Reuters បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍។

ផ្អែកលើការសម្ភាសន៍ជាមួយប្រភពចំនួនប្រាំមួយបានឲ្យដឹងថាគេបានដឹងពីការគិតរបស់ BOJ រួមទាំងមន្ត្រីរដ្ឋាភិបាលដែល Ueda យល់ថាមានចេតនាភ្ជាប់ទំនាក់ទំនងផ្ទាល់ជាមួយធនាគារ។

Sterling ត្រូវបានជួញដូរនៅក្នុងតម្លៃ ១.២១៨៩ បានធ្លាក់ចុះ ០.១០ ភាគរយក្នុងមួយថ្ងៃមានការកើនឡើង ០.៤ ភាគរយ ហើយកំពុងស្ថិតនៅលើគោលដៅនៃកំណើន ០.៥ ភាគរយប្រចាំសប្តាហ៍។ ធនាគារកណ្តាលអង់គ្លេសបានចូលរួមជាមួយធនាគារកណ្តាលសំខាន់ៗផ្សេងទៀតក្នុងការរក្សាអត្រាការប្រាក់ប្រកបដោយស្ថិរភាព ហើយបានសង្កត់ធ្ងន់ថា ខ្លួនមិនរំពឹងថានឹងចាប់ផ្តើមកាត់បន្ថយនៅក្នុងពេលឆាប់ៗនេះទេ។

ប្រាក់ដុល្លារអូស្រ្តាលីបានធ្លាក់ចុះ ០.១៩ ភាគរយមកនៅត្រឹម ០.៦៤២ ដុល្លារ ខណៈប្រាក់ដុល្លារនូវែលសេឡង់បានធ្លាក់ចុះ ០.២៤ ភាគរយមកត្រឹម ០.៥៨៨ ដុល្លារ៕

ប្រភព៖ Reuters