ព័ត៌មានជាតិ

ដាំកូនត្នោតចំនួន១ពាន់ដើមជំហានទី១ក្នុងគម្រោង១ម៉ឺនដើមទុកសម្រាប់ឲ្យក្មេងៗជំនាន់ក្រោយបានស្គាល់

ដោយ៖សហការី

ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិការ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី សមាជិកព្រឹទ្ធសភា និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីក្រោមឱវាទស្ថាប័នពាក់ព័ន្ធ ចូលរួម ដាំកូនត្នោតចំនួន១ពាន់ដើម ក្នុងចំណោម១ម៉ឺនដើម នៃផែនការដំណាក់កាលទី១ នៅចំណុផ្លូវបណ្ឌិតម៉ុងរិទ្ធីកែវផុស ស្ថិតក្នុងឃុំកែវផុសស្រុក ស្ទឹងហាវខេត្តព្រះសីហនុ។

ឯកឧត្តម គួចចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណនិងកោតសរសើរដល់ស្មារតីរបស់ឯកឧត្តមមុងរិទ្ធីដែលបានផ្ដួចផ្ដើមគម្រោងផែនការដាំកូនត្នោតដែលជាអត្តសញ្ញាណជាតិ ក៏ដូចជាទុកជាស្នាដៃនិងជាកេរដំណែលដល់មនុស្សជំនាន់ក្រោយ ឲ្យបានស្គាល់ពីគុណតម្លៃនិងអត្ថប្រយោជន៍របស់ដើមត្នោត៕