បច្ចេកវិទ្យា

Elon Musk និយាយថាកិច្ចប្រជុំកំពូលស្តីពីសុវត្ថិភាពបច្ចេកវិទ្យា AI មានគោលបំណងបង្កើតអាជ្ញាកណ្តាលភាគីទីបី

ប្រែសម្រួល៖ សហការី

កាលពីថ្ងៃពុធ លោក Elon Musk បាននិយាយថាកិច្ចប្រជុំកំពូលស្តីពីសុវត្ថិភាពបច្ចេកវិទ្យា AI ដែប្រព្រិត្តទៅក្នុងប្រទេសអង់គ្លេសគឺមានគោលបំណងបង្កើត “អាជ្ញាកណ្តាលភាគីទីបី” ដែលអាចត្រួតពិនិត្យក្រុមហ៊ុនដែលកំពុងអភិវឌ្ឍបញ្ញាសិប្បនិម្មិតនិងបន្លឺសញ្ញាអាសន្នចំពោះកង្វល់របស់ពួគេ។

លោកមហាសេដ្ឋីបានប្រាប់អ្នកយកព័ត៌មាននៅឯ Bletchley Park ថា”អ្វីដែលជាគោលបំណងពិតរបស់យើងគឺបង្កើតក្របខ័ណ្ឌមួយសម្រាប់ការយល់ដឹងដែលយ៉ាងហោចណាស់អាជ្ញាកណ្តាលភាគីទីបីគឺជាអាជ្ញាកណ្តាលឯករាជ្យមួយដែលអាចតាមដានមើលនូវអ្វីដែលក្រុមហ៊ុន AI ឈានមុខគេកំពុងប្រតិបត្តិការហើយយ៉ាងហោចណាស់ក៏អាចបន្លឺសញ្ញាអាសន្នប្រសិនបើពួកគេមានកង្វល់។ ។

លោក Musk បាននិយាយថា “ខ្ញុំមិនដឹងថាច្បាប់ត្រឹមត្រូវគឺជាអ្វីនោះទេ ប៉ុន្តែអ្នកត្រូវតែចាប់ផ្តើមជាមួយនឹងការស្វែងយល់ដ៏ស៊ីជម្រៅនៅមុនពេលអ្នកធ្វើការត្រួតពិនិត្យ” ។

លោក Muskធ្វើអត្ថាធិប្បាយនៅក្រោយពេលដែលចក្រភពអង់គ្លេសបានចេញសេចក្តីប្រកាសមួយដែលបានចុះហត្ថលេខាដោយប្រទេសចំនួន ២៨ និងសហភាពអឺរ៉ុបដែលកំណត់លើរបៀបវារៈពីរស្តីពីការកំណត់អត្តសញ្ញាណហានិភ័យទាក់ទងនឹងបច្ចេកវិទ្យា AI ដែលជាការព្រួយបារម្ភរួមគ្នា ដើម្បីបង្កលក្ខណៈយល់ដឹងផ្នែកវិទ្យាសាស្ត្រសម្រាប់ពួកគេ និងបង្កើតគោលនយោបាយអន្តរប្រទេសសម្រាប់កាត់បន្ថយហានិភ័យ។

លោក Musk បានបញ្ជាក់បន្ថែមថា “ខ្ញុំគិតថាមានការព្រួយបារម្ភជាច្រើនចំពោះវិស័យបច្ចេកវិទ្យា AI ដែលរដ្ឋាភិបាលនឹងបង្កើតច្បាប់សម្រាប់ត្រួតពិនិត្យនៅមុនពេលសម្រេចធ្វើអ្វីមួយ” ។

ប្រសិនបើដូច្នោះមែន “ខ្ញុំគិតថាហានិភ័យវាទំនងជាមិនអាចកើតឡើងបានទេ”៕

ប្រភព៖ Reuters