កីឡា

អ្នកចាត់ការបស់ក្លិប Man United និយាយថាគឺត្រូវតែមានវិន័យ និង រួបរួមគ្នា

ប្រែសម្រួល៖សហការី

យុទ្ធវិធីសម្រាប់ Manchester United ដើម្បីស្តាឡើងវិញនូវកេរ្ត៍ឈ្មោះរបស់ពួកគេបច្ចុប្បន្ននោះគឺត្រូវតែរួបរួមគ្នា។ អ្នកចាត់ការ Erik ten Hag បាននិយាយនៅក្រោយពេលដែលក្រុមរបស់គាត់ធ្លាក់ចេញពី League Cup ដោយស្នាដៃ Newcastle United នៅក្នុងការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយកាលពីថ្ងៃពុធ។

អ្នកចាត់ការជនជាតិហូឡង់ដែលតែងតែរងនូវសម្ពាធបន្ទាប់ពីរដូវកាលដ៏អាក្រក់បំផុតរបស់ក្លិបតោខៀវមួយនេះគឺត្រូវរៀបចំខ្លួនសម្រាប់ការចាប់ផ្តើមរដូវកាលថ្មីហើយលោកបាននិយាយថា “មធ្យោបាយតែមួយគត់នោះគឺយើងត្រូវតែរួបរួមគ្នាហើយអ្នក​ត្រូវតែ​មាន​វិន័យ ​អ្នក​ត្រូវ​តែ​ធ្វើ​ការ​ជាមួយ​គ្នា គ្រប់​គ្នា​ត្រូវ​មាន​ទំនួល​ខុស​ត្រូវ និង ​សហការ​គ្នាឲ្យបានល្អប្រសើរ”។

Newcastle United បានសងសឹកលុបលាងការចាញ់កាលពីរដូវកាលមុនក្រោមស្នាដៃក្រុម Manchester United ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ League Cup ដោយបានយកឈ្នះ ៣-០ ។ ពួកគេបានលេងជាមួយនឹងទម្រង់លឿនដែលបានធ្វើឱ្យក្រុមរបស់ Ten Hag មើលទៅមានការលំបាកទប់ទល់ និងមិនសូវផ្តោតអារម្មណ៍ ចំណែកហ្វូងមនុស្សនៅ Old Trafford បានស្រែកហ៊ោគាំទ្រក្រុមម្ចាស់ផ្ទះពេញទីលាន។

លោក Ten Hag បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា ” នៅពេលណាដែលអ្នកទទួលបានលទ្ធផលត្រឹមត្រូវអ្នកនិងទទួលបានទំនុកចិត្ត ហើយយើងអាចធ្វើទៅបានលុះត្រាតែអ្នកធ្វើតាមច្បាប់ ឆ្លងកាត់ការប្រយុទ្ធ អ្នកត្រូវអនុវត្តតាមគោលការណ៍មួយចំនួន ដូចជាត្រូវដាក់ចិត្តនៅក្នុងការប្រកួត ដើម្បីបំបាក់ដៃគូប្រយុទ្ធរបស់អ្នក ប៉ុន្តែជាពិសេសការរួបរួមគ្នាធ្វើវាជាមួយគ្នា ចំណុចនេះអ្នកត្រូវតែធ្វើឲ្យបានសម្រេចជាក្រុម” ។

Manchester United ធ្លាប់បានចាញ់ការប្រកួតក្នុងផ្ទះរបស់ខ្លួនចំនួន ៥ ក្នុងចំណោម ១០ ប្រកួតដំបូងនៅក្នុងការប្រកួតទាំងអស់ជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៣០-៣១ ។ ពួកគេឈរនៅលេខរៀងទី ៨ក្នុងតារាង Premier League បន្ទាប់ពីចាញ់ ៥ ប្រកួតក្នុងចំណោម ១០ ប្រកួតនៅក្នុងការប្រកួត Premier League ជាលើកដំបូងដែលមិនធ្លាប់មាន។

នៅក្នុងពេលដែលសួរថាតើកីឡាកររបស់ Manchester United ចាំបាច់មានចរិតលក្ខណៈដូចម្តេច ដើម្បីឆ្លងកាត់ការលំបាកទាំងនេះនោះ លោក Ten Hag បានឆ្លើយថា “ខ្ញុំមានទំនុកចិត្តថាកីឡាករនឹងក្រោកឈរឡើង ហើយរួបរួមគ្នា បើទោះជានៅមិនទាន់ល្អគ្រប់គ្រាន់ក៏ដោយ ខ្ញុំនិងទទួលខុសត្រូវលើបញ្ហាទាំងនេះគឺយើងត្រូវក្រោកឈរឡើងជាមួយគ្នាជាក្រុម”។

ការ​បង្ហាញ​ទម្រង់​លេង​មិន​សូវ​ល្អ​កាល​ពី​ថ្ងៃ​ពុធ​គឺ​ដូច​គ្នា​និងកាលេងកាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ពេល​ដែល Manchester City បាន​ផ្ដួល​ពួក​គេនៅ​ក្នុង​លទ្ធផល ៣-០ ក្នុង​ការ​ប្រកួត​ Derby នៅ Old Trafford។

អតីតប្រធានក្រុម Man United លោក Roy Keane បាននិយាយនៅលើ Sky Sports ថា “វាមិនអាស្រ័យលើអ្នកគ្រប់គ្រងធ្វើការលើកទឹកចិត្តកីឡាករនោះទេកីឡាករខ្លួនឯងត្រូវតែលើកទឹកចិត្តខ្លួនឯង” ។ “អ្នកត្រូវតែក្រោកឈរឡើងហើយនៅគ្រប់ការប្រកួត ការពិត លោក Ten Hag ត្រូវតែពិភាក្សាគ្នាជាមួយកីឡាកររបស់គាត់បន្ទាប់ពីការប្រកួតប្រសិនបើកីឡាកររបស់គាត់មិនឡើងប្រកួតគាត់ប្រាកដជាមានការខ្មាស់អៀនយ៉ាងខ្លាំង។

លោកបានបន្ថែមថា “ចំណុចដែលយើងនិយាយអំពី Man United នោះគឺទម្រង់លេងរបស់ពួកគេបានធ្លាក់ចុះនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទាំងក្នុង និងក្រៅទីលាន” ។

លោក Ten Hag បានបញ្ជាក់បន្ថែមថា United ត្រូវការបញ្ចប់ការប្រកួតរបស់ពួកគេភ្លាមៗ។

លោក​បាន​ថ្លែង​ថា​៖ “ យើង​ត្រូវ​តែ​ស្តារវាឡើងវិញយើងត្រូវតែធ្វើវាឱ្យបានលឿន” នៅថ្ងៃសៅរ៍នេះទល់នឹងក្រុម Fulham គឺជាការប្រកួតបន្ទាប់។ យើងត្រូវបង្កើនទម្រង់លេងរបស់យើងនេះមិនល្អគ្រប់គ្រាន់ទេឬយ៉ាងណា។

“យើង​លង់លក់តែ​មួយ​យប់ ហើយ​បន្ទាប់​មក​យើង​នឹង​ជ្រើសរើស​សមាជិកក្រុម​និងបង្កើត​កលល្បិចសម្រាប់ការប្រកួតនាពេលខាងមុខ សំខាន់​បំផុត​គឺ​ទឹកចិត្តប្រយុទ្ធ​​​ដែល​យើង​ត្រូវ​ពង្រឹងឲ្យបាន”៕

ប្រភព៖ Reuters