កីឡា

Messiបានបង្ហាញពាន Ballon d’Or ទី ៨ ទៅដល់កូនៗនៅលើវេទិកា

ប្រែសម្រួល៖រតនា

កាលពីថ្ងៃទី៣០ខែតុលា លោកLionel Messi បានឈ្នះពានរង្វាន់ Ballon d’Or ជាលើកទីប្រាំបីរបស់គាត់ ខណៈដែលកីឡាករអេស្ប៉ាញ Aitana Bonmati បានឈ្នះពានរង្វាន់ស្ត្រី។

កីឡាករបាល់ទាត់អាហ្សង់ទីនដ៏អស្ចារ្យរូបនេះបានឈ្នះពានរង្វាន់សម្រាប់ការលេងដ៏ពិសេសរបស់គាត់នៅ Qatar World Cup កាលពីឆ្នាំមុន នៅពេលដែលគាត់បានដឹកនាំក្រុមអាហ្សង់ទីនឱ្យឈ្នះពានរង្វាន់ជាមួយនឹងគ្រាប់បាល់ចំនួន 7 និងត្រូវបានគេដាក់ឈ្មោះថាជាកីឡាករល្អបំផុតនៃការប្រកួត។

នៅក្នុងឱកាលនោះក្រៅតែពីបានលើកពានបង្ហាញពិភពលោកដែលបានបញ្ជាក់ថារូបគេគឺជាកីឡាបាល់ទាត់ផ្នែកបុរសដែលល្អជាងគេបំផុតនៅក្នុងចក្រឡយើងនេះ Lionel Messiក៏បានលើកពានរង្វាន់ Ballon d’Orបង្ហាញទៅកូនៗជាទីស្រឡាញ់មើលនិងស្ទាបអង្អែលផងដែរ។

Messi គាត់បានឈ្នះពានរង្វាន់បាល់ទាត់បុគ្គលដ៏សំខាន់បំផុតនោះចាប់ពីឆ្នាំ 2009, 2010, 2011, 2012, 2015, 2019, 2021 និងឥឡូវនេះ 2023។

Messi បាននិយាយដោយថ្លែងអំណរគុណដល់មិត្តរួមក្រុមរបស់គាត់ថា “នេះគឺជាអំណោយដល់ក្រុមអាហ្សង់ទីនទាំងមូលសម្រាប់អ្វីដែលយើងសម្រេចបាន” ។ “ការក្លាយជាជើងឯកពិភពលោកគឺជាពានរង្វាន់ដែលយើងទទួលបាន។ ខ្ញុំចង់អរគុណអ្នកគ្រប់គ្នាដែលបានជួយធ្វើឱ្យអាហ្សង់ទីនក្លាយជាក្រុមជើងឯកពិភពលោក”៕

ប្រភព៖  Xinhua

ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi ជាមួយក្រុមគ្រួសាររបស់គាត់នៅឯកម្រាលព្រំក្រហមនៃពិធីប្រគល់ពានរង្វាន់ Ballon d’Or France Football ឆ្នាំ 2023 នៅរោងមហោស្រព du Chatelet ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ថ្ងៃទី 30 ខែតុលា ឆ្នាំ 2023។ (Xinhua/Gao Jing)