សេដ្ឋកិច្ច

ប្រាក់យ៉េនរបស់ជប៉ុនធ្លាក់ចុះនៅចំពេលដែលវិនិយោគិនងាកទៅរកប្រាក់ដុល្លារអាមេរិក

ប្រែសម្រួល៖សហការី

សិង្ហបុរី៖ ប្រាក់យ៉េនជប៉ុនបានធ្លាក់ចុះក្នុងកម្រិតច្រើនបំផុតក្នុងរយៈពេល ១៥ ឆ្នាំធៀបនឹងប្រាក់អឺរ៉ូ និងរយៈពេលមួយឆ្នាំធៀបនឹងប្រាក់ដុល្លារនៅក្នុងថ្ងៃពុធប្រាក់យ៉េនជប៉ុនបានធ្លាក់ចុះនៅក្នុងការដេញថ្លៃ។ គេសង្កេតឃើញថាមានការកែប្រែគោលនយោបាយលើការគ្រប់គ្រងទិន្នផលរបស់ជប៉ុនតែនៅមិនទាន់គ្រប់គ្រាន់ដើម្បីបំបាត់គម្លាតនៃអត្រាការប្រាក់ដ៏ទូលំទូលាយដែលនៅតែជាសម្ពាធដ៏ធ្ងន់ធ្ងរសម្រាប់រូបិយប័ណ្ណជាតិ។

ការផ្លាស់ប្តូរនៅក្នុងឧស្សាហពាណិជ្ជកម្មអាស៊ីដំបូងឃើញថានៅមានដំណើរការតិចតួចនៅមុនកិច្ចប្រជុំរបស់ Federal Reserve របស់សហរដ្ឋអាមេរិកសម្រាប់ជុំក្រោយដែលអត្រាការប្រាក់ត្រូវបានគេមើលឃើញថាត្រូវបានព្យួរនៅចំពេលដែលមានការចេញផ្សាយព័ត៌មានលំអិតអំពីការទូទាត់ប្រាក់ត្រឡប់មកវិញរបស់រតនាគារសហរដ្ឋអាមេរិក។

ធៀបនឹងប្រាក់ដុល្លារ ប្រាក់យ៉េនបានធ្លាក់ចុះប្រហែល ១.៧ ភាគរយពេញមួយយប់ ដោយធ្លាក់ក្នុងកម្រិតចាប់ពី ១៥១.៧៤  ដល់ ១៥១.៩៤ ដែលតម្រូវឱ្យមានអន្តរាគមន៍កាលពីឆ្នាំមុន។ ប្រាក់យ៉េនបានលោតដល់ ១៦០ ក្នុងមួយអឺរ៉ូជាលើកដំបូងចាប់តាំងពីឆ្នាំ ២០០៨ ។

តម្លៃចុងក្រោយចុះមកនៅត្រឹម ១៥១.២៧ ក្នុងមួយដុល្លារធ្លាក់ចុះ ១៣ ភាគរយសម្រាប់ឆ្នាំនេះ និង ៣៨ ភាគរយធ្លាក់ចុះពីកម្រិតកំពូលដោយសាជំងឺរាតត្បាតមកនៅត្រឹម ១៦០.០៥ ក្នុងមួយអឺរ៉ូ។

ការអន្តរាគមន៍លើវិស័យហិរញ្ញវត្ថុនៅមានកម្រិតបើយោងតាបញ្ជីតាមដានរបស់វិនិយោគិន អ្នកការទូតរូបិយប័ណ្ណកំពូលរបស់ប្រទេសជប៉ុនបានកត់សម្គាល់កាលពីថ្ងៃពុធថា ការប្រែប្រួលក្នុងពេលថ្មីៗនេះហាក់ដូចជាមានការរំពឹងទុកថាកំពុងរង់ចាំអន្តរាគមន៍ពីអាជ្ញាធរ។

ធនាគារកណ្តាលជប៉ុនបានបង្កើនការព្យាករណ៍សម្រាប់អត្រាអតិផរណាកាលពីថ្ងៃអង្គារ ប៉ុន្តែមិនមែនជាអត្រាក្នុងគោលនយោបាយដែលបានកំណត់ឡើងវិញត្រឹមតែ ១ ភាគរយលើទិន្នផលសញ្ញាប័ណ្ណរដ្ឋាភិបាលក្នុងរយៈពេល ១០ ឆ្នាំដែលជាអត្រាយោង ជាជាងកំណត់យកតម្លៃរឹងដើម្បីបញ្ចប់ការអនុវត្តគោលនយោបាយគ្រប់គ្រងទិន្នផលក្នុងទម្រង់ខ្សែបន្ទាត់កោងដ៏តឹងរឹង។

យោងតាមទិន្នន័យ​របស់​ក្រសួង​ហិរញ្ញវត្ថុ​ក៏​បាន​បង្ហាញ​​ថា ប្រទេស​ជប៉ុន​មិន​បាន​ធ្វើ​អន្តរាគមន៍​លើ​ទីផ្សារ​រូបិយប័ណ្ណ​រហូត​ដល់​ខែ​តុលា។

លោក Alan Ruskin អ្នកយុទ្ធសាស្រ្តម៉ាក្រូនៅធនាគារ Deutsche Bank បាននិយាយថា”មិនមានវិធីសាស្រ្តផ្លូវការថ្មីណាមួយដើម្បីដំឡើង ‘សាច់ដុំ’ ប្រាក់យ៉េនឲ្យបានខ្លាំងជាងនេះទៀតនោះទេ ដូច្នេះពាណិជ្ជករមានអារម្មណ៍ថាមិនមានភាពច្បាស់លាស់ក្នុងការរកស៊ីសម្រាប់រយៈពេលខ្លី។

លោកបាននិយាយថា “ឥឡូវនេះវាកាន់តែច្បាស់ជាងពេលណាៗទាំងអស់ ដែលថាការប្តូរប្រាក់ដុល្លារជាមួយប្រាក់យ៉េនឲ្យបានត្រឹមត្រូវគឺពឹងផ្អែកខ្លាំងលើព្រឹត្តិការណ៍នៅក្នុងប្រទេសជប៉ុន ជាងនៅលើម៉ាក្រូថាមវន្តរបស់សហរដ្ឋអាមេរិក” ។

ឈរលើទិន្នន័យនេះប្រាក់ដុល្លារត្រូវបានជួយដល់ការប្រៀបធៀបដ៏គួរឱ្យភ្ញាក់ផ្អើលរវាងសហរដ្ឋអាមេរិក និងប្រទេសដែលមានសេដ្ឋកិច្ចធំៗដទៃទៀត។ ទិន្នន័យកាលពីថ្ងៃអង្គារបានបង្ហាញពីកំណើននៅអឺរ៉ុបមានកំរឹតទាបជាងការរំពឹងទុក ជាមួយនិងការធ្លាក់ចុះដ៏គួរឱ្យភ្ញាក់ផ្អើលនៅក្នុងសកម្មភាពរោងចក្រសហគ្រាសរបស់ចិន។

នៅក្នុងទិន្នន័យរបស់សហរដ្ឋអាមេរិកបានបង្ហាញថា ប្រាក់ឈ្នួល និងប្រាក់បៀវត្សរ៍បានកើនឡើងយ៉ាងរឹងមាំកាលពីត្រីមាសកន្លងមកនៅក្នុងខណៈពេលដែលមានទំនុកចិត្តពីអ្នកប្រើប្រាស់បានធ្លាក់ចុះ ក៏នៅតែធ្លាក់ចុះតិចជាងទីផ្សារដែលបានរំពឹងទុក។ ប្រាក់អឺរ៉ូបានធ្លាក់ចុះ ០.៤ភាគរយលើប្រាក់ដុល្លារពេញមួយយប់ ហើយបានកាត់បន្ថយការខាតបង់នៅក្នុងកម្រឹត ១.០៥៧៩ ដុល្លាអារិក ។

រង្វាស់សន្ទស្សន៍ប្រាក់ដុល្លារអាមេរិកធៀបនឹងកញ្ចប់រូបិយប័ណ្ណសំខាន់ៗបានកើនឡើង ០.៥ ភាគរយកាលពីថ្ងៃអង្គាររហូតដល់ ១០៦.៦៦ ។ Sterling មានស្ថេរភាពនៅក្នុងតម្លៃ១.២១៥០ ។ ប្រាក់យន់របស់ចិននៅឈូងសមុទ្របានរក្សាតម្លៃត្រឹម ៧.៣៤ ក្នុងមួយដុល្លារ នៅចំពេលដែលមានវិបត្តិសាច់ប្រាក់ដែលត្រូវបានសម្របសម្រួលនៅលើទីផ្សារ ដែលបានជំរុញឱ្យអត្រាការប្រាក់ហក់ឡើងវិញពេញមួយយប់ហើយបុកឡើងដល់ ៥០ ភាគរយក្នុងខណៈដែលធនាគារនានាកំពុងស្វែងរកសាច់ប្រាក់នៅចុងខែ។

ទិន្នន័យ Caixin PMI របស់ប្រទេសចិននឹងផ្តល់នៅពេលក្រោយនូវតួលេខផលិតកម្ម និងប្រាក់បៀវត្សរ៍ឯកជនរបស់សហរដ្ឋអាមេរិកគឺនៅមុនពេលបើកកិច្ចប្រជុំរបស់ Fed ។

ទិន្នផលរបស់សហរដ្ឋអាមេរិកបានកើនឡើងនៅក្នុងពាណិជ្ជកម្មអាស៊ីដំបូង ខណៈដែលទិន្នផលរបស់ជប៉ុនបានធ្លាក់ចុះបន្តិចក្នុងបរិមាណស្តើង ដោយបន្សល់ទុកការរីករាលដាលរវាងអត្រាតម្លៃគោល ១០ ឆ្នាំនៅ ៣៩៨ bps នោះគឺតិចជាង ៤១៤ bps ដែលបានវាយលុកកាលពីខែតុលា។

លោក James Malcolm អ្នកយុទ្ធសាស្រ្តរូបិយប័ណ្ណ UBS ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍បាននិយាយថា “អត្រា 10Y បន្ទាប់បន្សំឥឡូវនេះធានាឱ្យប្រាក់ដុល្លារនិងយ៉េនចុះថ្លៃទាបជាងមុនបន្តិច ពោលគឺ ១៤៧-៨” “ទោះបីជាទំនាក់ទំនងនេះកាន់តែមានភាពច្របូកច្របល់ក៏ដោយ ក៏តួលេខ១០bp គឺប្រហែលជានៅស្មើនឹងតួលេខធំៗមួយចំនួននៅក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ”៕

ប្រភព៖ Reuters