សេដ្ឋកិច្ច

តម្លៃប្រេងហក់ឡើងវិញនៅមុនកិច្ចប្រជុំធនាគារកណ្តាលពិភពលោកចាប់ផ្តើម

ប្រែសម្រួល៖ សហការី

សិង្ហបុរី៖ នៅក្នុងថ្ងៃពុធនេះតម្លៃប្រេងបានបុកឡើងគួឲ្យកត់សម្គាល់នៅលើទីផ្សារក្នុងតំបន់អាស៊ី នៅមុនកិច្ចប្រជុំធនាគារកណ្តាលពិភពលោកក្នុងសប្តាហ៍នេះដែលរួមទាំងធនាគារកណ្តាលសហរដ្ឋអាមេរិកផងនេះបើយោងតាមការឃ្លាំមើលស្ថានការទាំងចរន្តពាណិជ្ជកម្មនៅលើទីផ្សារនិងការវិវត្តចុងក្រោយបំផុតនៃសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស។

ប្រេងឆៅរបស់ Brent ត្រូវបានគណនាថានឹងហក់ឡើងនៅក្នុងខែមករាក្នុងតម្លៃ ៣៦ សេនឬ ០.៤ ភាគរយដល់ ៨៥.៣៨ ដុល្លារក្នុងមួយបារ៉ែលបើគិតមកត្រឹមម៉ោង ០០៤០ GMT បន្ទាប់ពីបានធ្លាក់ចុះមកត្រឹម ១.៣៣ ដុល្លារកាលពីថ្ងៃអង្គារកន្លងមក។ នៅក្រោយពេលផុតកំណត់កិច្ចសន្យាកាលពីថ្ងៃអង្គារ

ប្រេងឆៅរបស់ Brent នាពេលអនាគតគឺក្នុងខែធ្នូនិងធ្លាក់ចុះ ៤ សេនមកនៅត្រឹមតែ៨៧.៤១ ដុល្លារក្នុងមួយបារ៉ែល។

ប្រេងឆៅរបស់អាមេរិក West Texas Intermediate នាថ្ងៃអនាគតនឹងបុកឡើង ២៨ សេន ឬ ០.៣ ភាគរយស្មើនឹង ៨១.៣០ ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីបានធ្លាក់ចុះមកនៅត្រឹម ១.២៩ ដុល្លារនៅក្នុងវគ្គមុន។

អ្នកវិភាគទីផ្សារជាន់ខ្ពស់នៅ OANDA លោក Edward Moya បាននិយាយថា “តម្លៃប្រេងឆៅកំពុងមានស្ថិរភាពនៅមុនការចេញផ្សាយនូវសេចក្តីសម្រេចលើអត្រារតនាគារ និង ការរៀបចំគ្រប់គ្រងហិរញ្ញវត្ថុពិភពលោក” ។

“ការកត់សម្គាល់អំពីហានិភ័យលើកត្តាភូមិសាស្ត្រនយោបាយកំពុងឆ្លុះបញ្ចាំងអំពីកម្រឹតសក្តានុពលលទ្ធកម្មមួយចំនួនរបស់សហរដ្ឋអាមេរិក”។

ស្តុកប្រេងឆៅបានកើនឡើងប្រហែល ១.៣ លានបារ៉ែលកាលពីសប្តាហ៍មុនមានការធ្លាក់ចុះប្រហែល ៣៦០,០០០ បារ៉ែល នេះបើយោងតាមប្រភពទីផ្សារដែលបានដកស្រង់តួលេខរបស់ក្រុនហ៊ុនប្រេងអាមេរិកកាលពីថ្ងៃអង្គារ។

ការដំឡើងអត្រាការប្រាក់ក្នុងគោលបំណងកាត់បន្ថយអតិផរណាអាចពន្យឺតកំណើនសេដ្ឋកិច្ច និងកាត់បន្ថយតម្រូវការប្រេង ខណៈដែលការកាត់បន្ថយអត្រាការប្រាក់អាចជំរុញការប្រើប្រាស់ប្រេងកាន់តែច្រើនឡើងថែមទៀត។

ធនាគារកណ្តាលនឹងបញ្ចប់កិច្ចប្រជុំរបស់ខ្លួននៅក្នុងថ្ងៃពុធនេះដែលគេរំពឹងថានឹងរក្សាអត្រាថេរមួយ នេះបើយោងតាមការស្ទង់មតិដោយ Fedwatch របស់ CME ។

នៅទ្វីបអឺរ៉ុប អតិផរណាក្នុងខែតុលាស្ថិតនៅក្នុងតំបន់អឺរ៉ូគឺមានកម្រិតទាបបំផុតក្នុងរយៈពេលពីរឆ្នាំ ដោយបានធ្លាក់ចុះមកនៅត្រឹមតែ៤.៣  ភាគរយពី ២.៩ ភាគរយនៅក្នុងខែកញ្ញា នេះបើយោងតាមការឆ្លុះបញ្ជាំងរបស់ Eurostat បានបង្ហាញពីការរំពឹងទុកថាធនាគារកណ្តាលអឺរ៉ុបទំនងជាមិនដំឡើងអត្រាការប្រាក់ក្នុងពេលឆាប់ៗនេះទេ។ .

ធនាគារអង់គ្លេសនឹងជួបប្រជុំគ្នានៅថ្ងៃព្រហស្បតិ៍ ទន្ទឹមនឹងនេះដែរ តម្លៃ Brent ត្រូវបានគេព្យាករណ៍ថានឹងឡើងដល់ ១០០ដុល្លា ក្នុងមួយបារ៉ែលនៅក្នុងខែមិថុនាឆ្នាំក្រោយ ខណៈដែលភាគហ៊ុនមានការធ្លាក់ចុះ នេះបើយោងតាមការវិភាគរបស់ Goldman Sachs ។

អ្នកវិភាគបានបន្ថែមថា ខណៈពេលដែលចរន្តទីផ្សារពាណិជ្ជកម្មឥឡូវនេះកំពុងប្រតិបត្តិការក្នុងកម្រឹតមធ្យមដែលអាចបង្កឲ្យមានបរិយាកាសតឹងតែងនាថ្ងៃអនាគតដ៏វែងឆ្ងាយ បើទោះបីជាផលិតភាព និងនិន្នាការតម្រូវការប្រេងនៅតែជាអាទិភាពចម្បងក៏ដោយ។

ចំណែកសង្គ្រាមនៅក្នុងតំបន់មជ្ឈិមបូព៌ាអ៊ីស្រាអែលនៅតែបន្តការវាយប្រហារតាមអាកាសហើយទ័ពថ្មើរជើងក៏បានចូលលុកលុយក្នុងជំរុំជនភៀសខ្លួនដែលមានប្រជាជនច្រើនក្នុងតំបន់ហ្គាហ្សាស្ទ្រីបកាលពីថ្ងៃអង្គារដោយបានសម្លាប់ជនស៊ីវិលប៉ាឡេស្ទីនយ៉ាងហោចណាស់ ៥០ នាក់ និងមេបញ្ជាការក្រុមហាម៉ាសម្នាក់។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ដែលនឹងទៅបំពេញទស្សនកិច្ចនៅអ៊ីស្រាអែលនៅថ្ងៃសុក្រខាងមុខនេះ បាននិយាយថា សហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀតកំពុងសម្លឹងមើល “ភាពខុសគ្នានៃការផ្លាស់ប្តូរដែលអាចកើតមានឡើង” សម្រាប់អនាគតនៃតំបន់ហ្គាហ្សាស្ទ្រីប ប្រសិនបើពួកសកម្មប្រយុទ្ធហាម៉ាសត្រូវបានកំចាត់ចោលពីការគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រី៕

ប្រភព៖ Reuters