សន្ដិសុខសង្គម

ចាប់អ្នកលក់និងអ្នកលេងផាវកាំជ្រួចជិត១០នាក់

ដោយ:សុខុម
ស្ទឹងត្រែង:សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានឃាត់ខ្លួនអ្នកលក់​និងអ្នកលេងផាវកាំជ្រួចជិត១០នាក់កាលពីយប់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៣។


សមត្ថកិច្ចបានឲ្យដឹងថា អ្នកលក់ផាវកាំជ្រួចដែលជាមនុស្សចាស់នៅភូមិ​បាចុង​សង្កាត់ព្រះបាទ​និងអ្នកលេងនៅក្រោយឃាត់ខ្លួនបញ្ជូនទៅកន្លែង​សមត្ថកិច្ចព្រោះតែមិនមានច្បាប់អនុញ្ញាតឱ្យលក់ផាវកាំជ្រួចពីអាជ្ញាធរនិង​សមត្ថកិច្ចទើបមានការរឃាត់ខ្លួនបែបនេះ។

ក្រោយធ្វើការអប់រំនិងណែនាំក៏បានដោះលែងអ្នកទាំងនោះឱ្យទៅផ្ទះវិញ៕