កីឡា

Manchester Unitedកំពុងប្រឈមយ៉ាងខ្លាំងដូចថ្មបាក់សង្កត់ពីលើក្រោមការដឹកនាំរបស់Erik ten Hag

ប្រែសម្រួល៖សហការី

ជុំវិញរឿងដ៏ចម្រូងចម្រាសចាក់ស្រេះដូចបន្លាសម្រាប់ Manchester United ក៏លេចជាសំណួរថាហេតុអ្វីបានជា Manchester City មានស្នាដៃល្អជាង Manchester Unitedក្នុងករណីនេះលោក Pep Guardiola មានការប្រុងប្រយ័ត្នលើពាក្យសម្តីរបស់គាត់ដោយងាកមកសំដែងនូវការការគោរព និងការពារអ្នកចាត់ការទូទៅ របស់ Manchester គឺលោក UnitedErik ten Hag ។

ប៉ុន្តែនៅពេលដែលនិយាយដល់សាច់រឿងក្លិបរបស់គាត់លោក Guardiola គ្រាន់តែធ្វើការបំភ្លឺជាលក្ខណៈប្រយោលចំពោះស្ថានភាពបច្ចុប្បន្នអំពីគូប្រជែងរបស់គាត់។

លោកនាយកប្រតិបត្តិនិងជាអ្នកគ្រប់គ្រងកីឡាករបានបញ្ជាក់ថា “ខ្ញុំបានជម្រាបជូនជាច្រើនដងរួចមកហើយថាយើងកំពុងតែផ្តោតលើគោលដៅតែមួយ” ។

គាត់បានបន្ថែមថា “ជាការពិតណាស់ថាយើងធ្វើខុសគោលដៅ ហើយនៅពេលដែលយើងចាញ់ ឬអ្វីៗមានដំណើរការមិនបានល្អ យើងមិនឈរតែចាំបន្ទោសលើនរណាម្នាក់នោះទេ គឺយើងត្រូវតែស្វែងរកដំណោះស្រាយហើយសម្លឹងមើលអ្វីដែលល្អជាងនេះដែលយើងត្រូវធ្វើឱ្យកាន់តែប្រសើរឡើងវិញ។

“នៅក្នុងរដូវកាលដំបូង យើងមិនបានទទួលជ័យជំនះទេ។ ខ្ញុំមិនដែលឃើញអ្នកចាត់ការរបស់ខ្ញុំត្អូញត្អែរ នោះទេគឺគាត់នៅតែគាំទ្រខ្ញុំដោយឥតលក្ខខណ្ឌ។ នៅពេលដែលយើងចាញ់ការប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League ទល់នឹង Chelsea គឺបានបំផ្លាញទឹកចិត្តខ្ញុំយ៉ាងខ្លាំង។ អ្នកចាត់ការរបស់ខ្ញុំបាននិយាយថា “មកពួកយើងទៅ ដើម្បីឈ្នះ តើពួកយើងត្រូវធ្វើអ្វីបន្ទាប់មកទៀត? “។

“យើងមិនរំភើបអស្ចារ្យខ្លាំងពេកទេនៅពេលដែលយើងបានឈ្នះការប្រកួត ហើយនៅពេលដែលយើងចាញ់ក៏យើងមិនបាក់ទឹកចិត្តនោះដែរ។ ទាំងនេះហើយគឺជាមូលហេតុដែលខ្ញុំគិតថាក្លិបរឹងមាំហើយមានស្ថិរភាពដ៏ល្អប្រសើរ”។

បើធៀបរវាងខ្មៅ និងស វាគ្រាន់តែជារឿងដ៏សាមញ្ញមួយតែប៉ុណ្ណោះក៏ប៉ុន្តែក្រុម United ហាក់នៅមានភាពច្របូកច្របល់មិនច្បាស់លាស់ធ្វើឲ្យលេចឮជាសាធារណៈដូចជាករណីកើតឡើងរវាងអ្នកគ្រប់គ្រង និងកីឡាករធ្វើឲ្យចលាចលពីអ្នកគាំទ្រ ហើយនៅមានសំណួរដែលទាក់ទងនឹងការជ្រើសរើសបុគ្គលិក ការធ្វើឲ្យមានស្ថេរភាពសម្រាប់ក្លិបជាដើមទិដ្ឋភាពរួមទាំងនេះកើតឡើងហួសកំរឹតដែលអាចគ្រប់គ្រងបាន។

ឃើញថាមានការរីកចម្រើនមួយចំនួនដែលគួរឱ្យកត់សម្គាល់នៅក្នុងអំឡុងពេល Louis van Gaal, Jose Mourinho និង Ole Gunnar Solskjaer បានកាន់តំណែងជាអ្នកគ្រប់គ្រង។

ចំណែកនៅក្នុងរដូវកាលដែលស្ថិតនៅក្រោមការដឹកនាំរបស់ Erik ten Hag គឺកំពុងតែដាំក្បាលចុះក្នុងរណ្តៅគ្រោះថ្នាក់ហើយបានបំផ្លាញទឹកចិត្តកីឡាករឲ្យធ្លាក់ចុះជាបន្តបន្ទាប់។

ព័ត៌មានចុងក្រោយទាក់ទងនឹង Manchester United ស្តាប់ទស្សនៈវិភាគរបស់អ្នកគាំទ្រ

ទទួលការជូនដំណឹងពី Man Utd ស្តាប់ផតឃែស្ថចុងក្រោយបង្អស់របស់ The Devils’ Advocate អ្នកតស៊ូមតិ។

  • Rangnick បានប្រាប់ United នូវអ្វីដែលត្រូវធ្វើ

យោងតាមបទពិសោធកន្លងមកចាប់តាំងពីមានការតែងតាំងលោក Ralf Rangnick ជាអ្នកគ្រប់គ្រងបណ្ដោះអាសន្ន នៅក្រោយពេលដែលលោក Solskjaer ត្រូវបានបណ្តេញចេញពីតំណែងនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២១ ដែលឥឡូវនេះគេយល់ឃើញថាគឺជាកំហុសដ៏ធំមួយ។

នៅពេលអ្នកគ្រប់គ្រងដែលជាជនជាតិអាឡឺម៉ង់បានមកដល់ Old Trafford ធ្វើឲ្យមានភាពទាក់ទាញមួយគឺចំណេះដឹងដ៏ទូលំទូលាយរបស់គាត់ក្នុងនាមជានាយកគ្រប់គ្រងកីឡារបស់ក្រុម Red Bull  ដែលមានសក្តានុពលក្នុងការគ្រប់គ្រង United សម្រាប់ពីរឆ្នាំបន្ថែមទៀត។

Rangnick បានធ្វើការសន្និដ្ឋានដ៏ច្បាស់លាស់មួយចំនួនដែលជាការវាយតម្លៃជាសាធារណៈលើកដំបូងសម្រាប់ការប្រកួតកាលពីខែមីនា ឆ្នាំ ២០២២ នៅមុនការបរាជ័យ ៤-១ ជាមួយនឹង Manchester City ។

គាត់បាននិយាយថា “អ្វីដែលជាក់ស្តែង មិនត្រឹមតែជាមួយ Manchester City ប៉ុណ្ណោះទេ ថែមទាំងជាមួយ Liverpool ផងដែរ គឺពួកគេបានបន្តលេងក្នុងទម្រង់ស៊ីចង្វាក់គ្នាជាមួយនឹងការណែនាំរបស់គ្រូបង្វឹកដែលមានអត្តសញ្ញាណច្បាស់លាស់ និងគំនិតច្បាស់លាស់បង្ហាត់អំពីទម្រង់ដែលពួកគេចង់លេង” ។

“គំនិតនេះជាជម្រើសសម្រាប់អ្វីគ្រប់យ៉ាងដែលកើតឡើងនៅក្នុងក្លិប។ នេះគឺជាអាថ៌កំបាំងនៅពីក្រោយភាពជោគជ័យរបស់ពួកគេ។ វាគឺជាអ្វីដែលកំពូលក្លិបបាល់ទាត់ទាំងអស់នៅអឺរ៉ុបមានដូចគ្នា។ វាគឺជាអ្វីដែល Manchester United ត្រូវការដើម្បីអភិវឌ្ឍន៍ និងកែលម្អនៅក្នុងការប្រកួតជាមួយនឹងគូប្រកួតបន្ទាប់។

នៅក្នុងខែជាបន្តបន្ទាប់ក្រោយពីការចាញ់ ៤-០ ជាមួយ និង Liverpool លោក Rangnick បានធ្វើបច្ចុប្បន្នភាពក្លិបបាល់ទាត់ឡើងវិញ។

លោកបានពន្យល់ថា៖ “អ្នកមិនចាំបាច់ពាក់វ៉ែនតាដើម្បីសម្លឹងមើលបញ្ហាដើម្បីយកមកវិភាគនោះទេ”។ “វាមិនគ្រប់គ្រាន់សម្រាប់កំណែទម្រង់ដោយគ្រាន់តែមើលឃើញបញ្ហាតូចតាចមួយចំនួននោះទេ” ។

បញ្ហាសម្រាប់ Rangnick គឺថាមិនមែនគ្រប់គ្នានៅ United យល់ស្របនឹងការសម្រេចិត្តធ្វើការវះកាត់បែបនេះនោះទេ៕