អន្តរជាតិ

បុរាណវត្ថុវិទូប៉ូឡូញរកឃើញគ្រោងឆ្អឹងកុមារនិងស្ត្រីសតវត្សទី១៧មានជាប់ខ្នោះនៅក្នុងផ្នូររបស់ពួកគេ

ប្រែសម្រួល៖សហការី

អ្នកបុរាណវត្ថុវិទូនៅប្រទេសប៉ូឡូញបានរកឃើញគ្រោងឆ្អឹងរបស់កុមារនិងស្ត្រីនៅក្នុង សតវត្សរ៍ទី១៧ ត្រូវបានដាក់ខ្នោះនៅក្នុងផ្នូររបស់ពួកគេដែលគេជឿថាដើម្បីបញ្ឈប់ព្រលឹងមិនឲ្យតាមលងមនុស្ស  នេះជារបកគំហើញមួយដែលផ្តោតទៅលើជំនឿសាសនាដែលថាព្រលឹងរបស់ពួកគេនឹងក្លាយទៅជាបិសាចជញ្ជក់ឈាមនៅថ្ងៃបុណ្យ Halloween ចូលមកដល់។

គ្រោងឆ្អឹងរបស់ក្មេងអាយុ ៦ ឬ ៧ ឆ្នាំត្រូវបានគេរកឃើញនៅក្នុងទីបញ្ចុះសពមួយក្នុងភូមិ Pien ភាគខាងជើងប្រទេសប៉ូឡូញ ដែលមានអាយុកាលតាំងពីសម័យបុរាណមួយដែលគេឃើញមានខ្មោចឆៅ និងវត្ថុអរូបីផ្សេងៗទៀតក្រៅពីសម្លៀកបំពាក់ប្រណីតៗ។

សាកសពនារីម្នាក់ក៏ត្រូវបានគេប្រទះឃើញនៅក្នុងទីបញ្ចុះសពដែលជាប់ជាមួយនឹងខ្នោះនៅនិងកជើងរបស់នាងថែមទាំងមានខ្លោះនៅនឹងកដែលបង្ហាញថានាងត្រូវបានគេជឿថាជាបិសាច។

Dariusz Polinski អ្នកស្រាវជ្រាវអំពីមជ្ឈិមសម័យបាននិយាយថា “នេះគឺជាទីបញ្ចុះសពសម្រាប់មនុស្សដែលត្រូវបានគេបោះបង់ចោលដោយសាការស្លាប់របស់ពួកគេធ្វើឲ្យមានការភ័យខ្លាចហើយក៏ប្រហែលជានៅក្នុងពេលដែលពួកគេនៅរស់រានមានជីវិតប្រាកដជាធ្លាប់ធ្វើឲ្យមានការភ័យខ្លាចផងដែរការបញ្ចុះសពទាំងនេះគឺធ្វើឡើងនៅសាកលវិទ្យាល័យ Nicolaus Copernicus ក្នុងទីក្រុង Toruń។

គាត់បានបន្ថែមថា សពរបស់ក្មេងៗនេះត្រូវបានគេកប់ផ្កាប់មុខជាប់ជាមួយនឹងខ្នោះដែករាងត្រីកោណនៅនិងកជើងរបស់ពួកគេដែលគេជឿថាដើម្បីការពារមិនឲ្យវាឡើងអង្គុយបានហើយដើរចេញពីផ្នូរតាមស៊ីអ្នកដែលនៅរស់។

Polinski បាននិយាយថា “សពទាំងនេះគឺជាប្រភេទមនុស្សដ៏គួឲ្យភ័យខ្លាចម្យ៉ាងប្រសិនបើយើងទាក់ទងជាមួយមនុស្សទាំងនេះវាអាចនឹងខាំហើយបឺតឈាមរបស់យើង” ។

ផ្នូររបស់ក្មេងៗទាំងនោះរងនូវការប្រមាថនៅក្រោយពេលបញ្ចុះសពរួចហើយឆ្អឹងរបស់ពួកគេត្រូវបានពន្លាត់ចេញ។

អ្នកបុរាណវត្ថុវិទូបានរកឃើញនូវវិធីសាស្រ្តផ្សេងៗទៀតដែលប្រើដើម្បីបញ្ឈប់ព្រលឹងអ្នកស្លាប់មិនឲ្យរស់ឡើងវិញលោកPolinski បានពិពណ៌នាអំពីការអនុវត្តបែបចម្លែកៗដែលត្រូវបានរកឃើញនៅក្នុងការបញ្ចុះសពមួយចំនួន។

នៅមានផ្នូរមួយចំនួនធំទៀតដែលសាកសពត្រូវបានភ្ជាប់ជាមួយនឹងដុំថ្មដែលត្រូវបានគេសន្មត់ថាសម្រាប់ការពារអ្នកស្លាប់ដោយដាក់នៅកន្លែងផ្សេងៗគ្នា ឧទាហរណ៍នៅលើកែងដៃ នៅលើបំពង់ក ឬនៅលើកជាដើម៕