អន្តរជាតិ

និយតករអ៊ីនធឺណិតប្រទេសចិនពិន័យក្រុមហ៊ុនAlibabaជុំវិញការបង្ហោះមាតិកាមិនសមរម្យ

ប្រែសម្រួល៖សហការី

ក្រុងប៉េកាំង៖ កាលពីថ្ងៃចន្ទនិយតករអ៊ីនធឺណិតរបស់ប្រទេសចិនបានពិន័យវេទិកា Quark ដែលគ្រប់គ្រងដោយក្រុមហ៊ុន Alibaba ជាទឺកប្រាក់ចំនួន ៥០០,០០០ យន់ ស្មើនឹង ៦៨,៣៤២.៤២ ដុល្លាអាមេរិកសម្រាប់ការបង្ហោះនិងផ្សព្វផ្សាយមានតិកាដែលមិនសមរម្យ។

រដ្ឋបាលគ្រប់គ្រង Cyberspace របស់ចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា និយតករក៏អ៊ីនធឺណិតរបស់ចិនបានបញ្ជាឲ្យ Netease CC ផ្អាកការបង្ហោះផ្សព្វផ្សាយនូវមាតិកានៃប្រភេទរាំដែលមិនសមរម្យមួយចំនួនក្នុងរយៈពេលប្រាំពីរថ្ងៃ៕

ប្រភព៖ Reuters