កីឡា

កីឡាករLionel Messiឈ្នះពាន Ballon d’Orជាលើកទីប្រាំបីបន្ទាប់ពីបានផ្តួលErling Haaland

ប្រែសម្រួល៖សហការី

តារាបាល់ទាត់ខ្សែប្រយុទ្ធជនជាតិអាហ្សង់ទីន របស់ក្រុម Inter Miami គឺលោក Lionel Messi បានឈ្នះពាន Ballon d’Or ជាលើកទីប្រាំបី។

នៅក្នុងការប្រារពពិធីមួយក្នុងទីក្រុងប៉ារិសកីឡាករដែលមានអាយុ ៣៦ ឆ្នាំរូបនេះត្រូវបានគេទទួលស្គាល់ថាជាជើងឯកដែលបានជួយប្រទេសរបស់គាត់យកឈ្នះការប្រកួតបាល់ទាត់ពិភពលោកនៅប្រទេសកាតាកាលពីឆ្នាំមុន។

ចំណែកកីឡាករដែលជាខ្សែបម្រើជនជាតិអង់គ្លេសក្នុងក្រុម Real Madrid គឺកីឡាករ Jude Bellingham បានឈ្នះពានរង្វាន់ Kopa Trophy គាត់បានជាប់ចំណាត់ថ្នាក់ជាកីឡាករបាល់ទាត់ដ៏ល្អបំផុតរបស់ពិភពលោកដែលមានអាយុក្រោម ២១ ឆ្នាំ។

កីឡាករ Messi បានបំបែកកំណត់ត្រាសម្រាប់ការឈ្នះពានរង្វាន់ Ballon d’Or ច្រើនជាងគេរួចមកហើយគឺតាំងពីមុនពេលដែលបានបំបាក់កីឡាករ Erling Haaland មកពី Manchester City។

ខ្សែប្រយុទ្ធជនជាតិបារាំងលោក Kylian Mbappe ជាកីឡាករទី ២ ដែលអាចស៊ុតបញ្ចូលទីក្នុងទម្រង់ Hat-trick នៅក្នុងវគ្គផ្តាច់ព្រ័ត្រ World Cup ហើយក៏បានចាញ់ក្រុមអាហ្សង់ទីនដោយសារតែបាល់ប៉េណាល់ទី ៤-២។

Messi បាន​និយាយ​ថា៖ “ វា​ជា​ការ​ល្អ​ដែលខ្ញុំ​បាន​មកលេងនៅ​ទី​នេះ​ម្ដង​ទៀតខ្ញុំ​រីករាយក្នុងការសម្រេចក្តីសុបិនរបស់ខ្ញុំ​ដើម្បីដណ្តើមពាន World Cup”។

អតីតតារាបាល់ទាត់របស់ក្រុម Barcelona និង Paris St-Germain បានបន្ថែមថា “ខ្ញុំមិននឹកស្មានថាមានអាជីពបែបនេះសម្រាប់ខ្ញុំតែមិនមែនអ្វីគ្រប់យ៉ាងខ្ញុំតែម្នាក់ឯងអាចសម្រេចបានជ័យជំនះទាំងអស់នៅក្នុងប្រវត្តិសាស្ត្របាល់់ទាល់នោះទេវាគឺជាព្រេងសំណាងសម្រាប់ខ្ញុំដោយសារតែខ្ញុំបានចូលរួមក្នុងក្រុមបាល់ទាត់ដ៏ល្អបំផុតមួយ។

“ពួកគេទាំងអស់ជាចំណែកនៃជ័យជំនះសម្រាប់ពានរង្វាន់ Ballon d’Or គឺវិសេសសវិសាលខ្លាំងណាស់សម្រាប់គ្រប់ៗគ្នា”។

Bonmati របស់ក្រុមអេស្ប៉ាញ និង Barcelona បានឈ្នះពានរង្វាន់ Ballon d’Or សម្រាប់ក្រុមបាល់ទាត់នារី។

Bellingham របស់អង់គ្លេស និង Real Madrid បានឈ្នះពានរង្វាន់កីឡាករវ័យក្មេងដែលលេងបានល្អបំផុត៕