អន្តរជាតិ

Joe Biden នឹងបញ្ជាក់ជាថ្មីដល់អ៊ីស្រាអែលឲ្យបែងចែកឲ្យច្បាស់ “រវាងក្រុមភេរវករហាម៉ាស និងជនស៊ីវិលស្លូតត្រង់

ប្រែសម្រួល៖ សហការី

ទីប្រឹក្សាកំពូលផ្នែកសន្តិសុខជាតិអាមេរិកបានបង្ហើបឲ្យដឹងថា សហរដ្ឋអាមេរិកកំពុងផ្តោតលើការស្វែងរកវិធានការការការពារជីវិតជនស៊ីវិលស្លូត្រង់ក្នុងតំបន់ Gaza តាមរយៈការចរចា “នៅក្នុងកម្រិតខ្ពស់បំផុត” ជាមួយនឹងរដ្ឋាភិបាលអ៊ីស្រាអែល។ ថាតើគោលដៅអ៊ីស្រាអែលក្នុងការធ្វើសង្រ្គាមសងសឹងលើក្រុមហាម៉ាសកាន់តែរាលដាលធំឡើងថែមទៀតដែរឬទេ?

លោក Jake Sullivan ទីប្រឹក្សាកំពូលផ្នែកសន្តិសុខជាតិបានបន្ថែមថា ប្រធានាធិបតីអាមេរិកលោក Joe Biden នឹងថ្លែងការនៅក្នុងថ្ងៃអាទិត្យបន្ទាប់ពីបានសន្ទនាជាមួយនឹងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu គឺជាការសន្ទនាដំបូងបង្អស់គិតចាប់តាំងពីថ្ងៃដែលអ៊ីស្រាអែលបានបើកឆាកវាយលុកតាមជើងគោករបស់ខ្លួនចូលទៅក្នុងតំបន់ហ្គាហ្សា ហើយនៅក្នុងការសន្ទនានោះលោក Joe Biden នឹងធ្វើការបញ្ជាក់សាជាថ្មីដល់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលអំពីសារសំខាន់នៃការបែងចែកគោលដៅវាយប្រហារឲ្យបានច្បាស់និងដាច់ស្រឡះពីគ្នា “រវាងក្រុមភេរវករហាម៉ាស និងជនស៊ីវិលស្លូតត្រង់” ។

ការវាយលុកដ៏បង្ហូរឈាមមកលើតំបន់ហ្គាហ្សាបានធ្វើឱ្យជនស៊ីវិលប៉ាឡេស្ទីនស្លូត្រង់រាប់ពាន់នាក់បានស្លាប់ និងរងរបួសបង្កឲ្យមានវិបត្តិមនុស្សធម៌ធ្លាក់ដល់កំរឹតធ្ងន់ធ្ងរធ្វើឲ្យស្ថានការណ៏កាន់តែអាក្រក់ទៅៗថែមមួយកម្រឹតទៀត។ ការផ្តល់ជំនួយមនុស្សធម៌បន្តមានការយឺតយ៉ាវក្នុងការដឹកជញ្ជូនចូលទៅក្នុងតំបន់ទាំងនោះចំណែកជនស៊ីវិលរួមទាំងជនជាតិអាមេរិករាប់រយនាក់នៅមិនទាន់អាចចាកចេញបាននៅឡើយទេ។ ក្នុងខណៈពេលនេះជំនួយមួយចំនួនកំពុងត្រូវបានដឹកជញ្ជូនទៅកាន់តំបន់ហ្គាហ្សា បុគ្គលិកមនុស្សធម៌បាននិយាយថា វាជាផ្នែកមួយនៃសកម្មភាពមនុស្សធម៌ដែលចាំបាច់ត្រូវតែជួយផ្គត់ផ្គង់ដើម្បីបំពេញនូវសេចក្តីត្រូវការចាំបាច់សម្រាប់ជនស៊ីវិលប៉ាឡេស្ទីនស្លូត្រង់ចំនួន ២.២ លាននាក់ដែលបានរត់គេចមករស់នៅក្នុងតំបន់ហ្គាហ្សាក្រោយពីការបិទខ្ទប់ច្រកផ្លូវចេញចូលដោយទាហានអ៊ីស្រាអែល និងអាជ្ញាធរអេហ្ស៊ីប។

យោងតាមក្រុមមន្ត្រីបាននិយាយថា ចំណាប់ខ្មាំងជាង ២០០នាក់ក៏នៅតែកំពុងស្ថិតនៅក្រោមការឃុំឃាំងរបស់ក្រុមហាម៉ាស។ ចំណែកបញ្ហាធានាឲ្យមានការដោះលែងចំណាប់ខ្មាំងទាំងនោះកំពុងជាប់គាំងនៅឡើយដោយសារទាហានអ៊ីស្រាអែលបើកការវាយលុកដ៏បង្ហូរឈាមតាមជើងគោកធ្វើឲ្យស្ថានការណ៏កាន់តែអាក្រក់ឡើងបង្កជាបញ្ហាស្មុគស្មាញចាក់ស្រេះដែលបន្តគម្រាមកំហែងដល់សេចក្តីសុខសុវត្ថិភាពនិងអាយុជិវិតរបស់ចំណាប់ខ្មាំងជាង ២០០ រយនាក់នោះ។

លោក Sullivan បានបន្តថា អ៊ីស្រាអែលត្រូវតែទទួលខុសត្រូវទាំងស្រុងចំពោះប្រតិបត្តិការយោធាតាមជើងគោករបស់ខ្លួន។ គាត់បាននិយាយថា “ពួកគេជាអ្នកបើកការវាយលុកដោយទ័ពថ្មើរជើងដូច្នេះពួកគេជាអ្នកធ្វើការសម្រេចចិត្តឲ្របានច្បាស់លាស់ ”

លោកក៏​បាន​បញ្ជាក់ផងដែ​ថា​៖ ” ​ខ្ញុំ​មិនចាប់អារម្នណ៏​ចំពោះ​​ការ​ធ្វើ​កូដកម្មណាមួយលើពិភពលោកប្រឆាំងនិងការវាយលុកដោយទ័ពថ្មើរជើងរបស់យោធាអ៊ីស្រាអែល​​នោះ​ទេ។

តែដោយសាអាមេរិកបានមើលឃើញពីចេតនារបស់អ៊ីស្រាអែលក្នុងការធ្វើសង្រ្គាមសងសឹងលើក្រុមហាម៉ាសនៅហ្គាហ្សា។ លោក Sullivan ក៏បានបង្ហាញពីកង្វល់របស់អាមេរិកចំពោះជីវិតជនស៊ីវិលស្លូតត្រង់ក្នុងតំបន់ Gaza ហេតុនេះអាមេរិកបានបើកការចរចា “នៅក្នុងកម្រិតខ្ពស់បំផុត” ជាមួយនឹងរដ្ឋាភិបាលអ៊ីស្រាអែលដូច្នេះហើយទើបបង្កឲ្យមានការសន្ទនាដ៏តឹងតែងដែលកំពុងត្រូវបានធ្វើឡើងនៅពីក្រោយឆាក រវាងមន្ត្រីជាន់ខ្ពស់អាមេរិក និងអ៊ីស្រាអែល រួមទាំងលោក Biden និងលោក Netanyahu អំពីវិសាលភាពនៃគោលដៅវាយប្រហារដោយទ័ពថ្មើរជើងរបស់អ៊ីស្រាអែលចូលទៅក្នុងតំបន់ហ្គាហ្សា។

លោក Sullivan បាននិយាយបន្ថែមថា “យើងបានចោទឡើងជាសំណួរដ៏ចម្រូងចម្រាស់មួយចំនួនដែលធ្វើឲ្យមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលពិបាកនឹងបកស្រាយ ហើយយើងក៏បានជំរុញអ៊ីស្រាអែលតាមមធ្យោបាយមួយចំនួនដែលអាចស៊ីចង្វាក់គ្នាទៅនឹងគោលបំណងក្នុងការចូលរួមដោះស្រាយបញ្ហាទាំងយុទ្ធសាស្ត្រ និងយុទ្ធវិធីដែលពាក់ព័ន្ធនឹងវិសាលភាពនៃគោលដៅវាយប្រហារដោយទ័ពថ្មើរជើងរបស់អ៊ីស្រាអែលចូលទៅក្នុងតំបន់ហ្គាហ្សា”។

លោក Sullivan បាននិយាយថា ក្រុមហាម៉ាសកំពុងប្រើប្រាស់ជនស៊ីវិលជាខែលការពារខ្លួន “ធ្វើឱ្យទ័ពថ្មើរជើងរបស់អ៊ីស្រាអែលមានការលំបាក” លើសពីនេះក្រុមហាម៉ាសបានប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធរបស់ជនស៊ីវិលសម្រាប់ដំឡើងគ្រាប់រុក្កែតបាញ់មកលើអ៊ីស្រាអែល។

“នេះគឺជាការគម្រាមកំហែងភេវរកម្មមកលើអ៊ីស្រាអែល ប៉ុន្តែអាមេរិកមានការជឿជាក់ថាដើម្បីការពារអាយុជីវិតរបស់ជនស៊ីវិលស្លូតត្រង់អ៊ីស្រាអែលនៅតែរក្សាបាននូវការទទួលខុសត្រូវរបស់ខ្លួនក្រោមច្បាប់មនុស្សធម៌អន្តរជាតិក្នុងការបែងចែកគោលដៅរវាងភេរវករ និងជនស៊ីវិលស្លូតត្រង់“ប៉ាឡេស្ទីន៕