សេដ្ឋកិច្ច

មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ ប្រារព្ធខួប៧ឆ្នាំនៃការបើកដំណើរការនៅកម្ពុជា

ដោយៈសិរីមតី
ភ្នំពេញ៖ មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ដែលស្ថិតនៅកណ្តាលទីក្រុងភ្នំពេញ ម្តុំជ្រោយចង្វារ កាលពីថ្ងៃទី២៩ខែតុលាឆ្នាំ២០២៣ បានប្រារព្ឋខួបគម្រប់៧ ឆ្នាំនៃការបើកដំណើរការរបស់ខ្លួន​​ដោយមានរៀបចំកម្មវិធីជាច្រើនដូចជាសិក្ខាសាលាអំពី ការសង្គ្រោះបឋមនៃជំងឺស្ត្រូក ស្លាក់ ការកើនឡើងកម្តៅ ,ការយល់ដឹងអំពីជំងឺស្ត្រូក , មេរោគក្រពះនិងផលប៉ះពាល់ ,ការស្តារ​កាយនិតី​សម្បទារ សម្រាប់អ្នកជំងឺក្រោយដាច់ឬស្ទះសរសៃឈាមខួរក្បាល ព្រមទាំងសកម្មភាពជាច្រើនទៀត។

លោកវេជ្ជបណ្ឌិត ខេយ៉ា កាម៉ាតៈ (Keiya Kamata)នាយកប្រតិបត្តិនៃមន្ទីរពេទ្យជប៉ុនសាន់រ៉ាយ ភ្នំពេញ​បានមានប្រសាសន៍ថា៖​៧ឆ្នាំមកនេះវិស័យសុខាភិបាលកម្ពុជា​មានការរីក​ចម្រើន​ពិសេសបុគ្គលិកសុខាភិបាលមានការផ្លាស់ប្តូរនិងជំរុញខ្លួនឯងស្របទៅតាមបច្ចេកវិទ្យាថ្មីៗនៃការវិវត្តន៍របស់ជំងឺនិងការព្យាបាលរួមទាំងមានការបំពាក់សម្ភារទំនើបៗជាច្រើននៅតាមមន្ទីរពេទ្យនានា។

ទាក់ទងនឹងមន្ទីរពេទ្យសាន់រ៉ាយលោក កាម៉ាតៈ បានឱ្យដឹងថា៖បច្ចុប្បន្នយើងមានមជ្ឈមណ្ឌលធំៗចំនួន២ទី១មន្ទីរពេទ្យពេទ្យជប៉ុនសាន់រ៉ាយ ភ្នំពេញស្ថិតនៅជ្រោយចង្វារ​និងទី២មជ្ឈមណ្ឌល​សាន់រាយ​សែនសុខនៅផ្សារទំនើបអ៊ីអន២ដោយមានសេវាកម្មជាច្រើនដូចជាមជ្ឈមណ្ឌលជំងឺទូទៅ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកប្រព័ន្ធប្រសាទ ផ្នែកខួរក្បាល ផ្នែកក្រពះពោះវៀន ជំងឺមហារីក រោគកុមារនិងស្ត្រី និងសម្ភពនិងការឆែកសុខភាព។លោកបានប្តេជ្ញាថា៖មន្ទីរពេទ្យនឹងខិតខំពង្រឹងគុណភាពឱ្យបានកាន់តែល្អប្រសើរដើម្បីចូលរួមលើកកម្ពស់វិស័យសុខាភិបាលនៅស្រុកខ្មែរឱ្យកាន់តែរីកចម្រើនថែមទៀតផងដែរ។

ក្នុងឆ្នាំ ២០១៤ ដំណើរការសាងសង់ មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញបានចាប់ផ្តើម។ក្នុងអំឡុងពេលសាងសង់នេះ​យើងក៏បានបញ្ជូនក្រុមវេជ្ជបណ្ឌិតគិលានុ​ប​ដ្ឋាក​​ក៏ដូចជាបុគ្គលិកមកពីគ្រប់​ផ្នែកទាំងអស់​ដែលនឹងត្រូវចូលរួមក្នុងប្រតិបត្តិការរបស់មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញទៅទទួលការបណ្ដុះបណ្ដាលបន្ថែមនៅ​មន្ទីរពេទ្យនៅប្រទេសជប៉ុនដើម្បីធានាបានរាល់​សេវាកម្ម​ដែលនឹងផ្តល់ជូនប្រជាជនកម្ពុជា គឺស្របតាមគុណភាពវេជ្ជសាស្ត្ររបស់ប្រទេសជប៉ុន។

អគារមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញបានលេចរូបរាងត្រដែតឡើងនៅក្នុងសង្កាត់ជ្រោយចង្វារ​នាត្រើយខាងកើតនៃដង ទន្លេសាបដែលជាបេះដូងរបស់ទីក្រុង​ភ្នំពេញ។ពិធី​សម្ពោធ​​បើកដាក់ឱ្យដំណើរការមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញបានប្រព្រឹត្តឡើងទៅយ៉ាងឱឡារឹកដោយមានផ្តល់កិត្តិយសពី​សម្តេចនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងតំណាង​ពី​រាជរដ្ឋាភិបាលជប៉ុន រួមទាំងថ្នាក់ដឹកនាំសំខាន់ៗ និងភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិជាច្រើនទៀត។

មន្ទីរពេទ្យសាន់រ៉ាយស៍ទទួលបានទំនុកចិត្តនិងការគាំទ្រពីសំណាក់អ្នកជំងឺចាប់តាំងពីថ្ងៃបើកដំណើរការមក។ កត្តាទាំងអស់នេះបានផ្តល់​ជាកម្លាំងចិត្តជំរុញឱ្យយើងខិតខំប្រឹងប្រែងបន្ត ដោយប្រកាន់ខ្ជាប់​នូរគោលការណ៍ និងការសន្យាទាំង ៤ (4Ps) – ការព្យាបាលដែលចាត់ទុកអ្នកជំងឺជាអាទិភាព – ការពិនិត្យនិងធ្វើរោគវិនិច្ឆ័យឆាប់រហ័ស ,ការថែទាំព្យាបាលឲ្យបានខ្ជាប់ខ្ជួននិងការពន្យល់យ៉ាងក្បោះក្បាយពីស្ថានភាពជំងឺ ជូនចំពោះ​អ្នកជំងឺ និងគ្រួសារ។

ពីរឆ្នាំបន្ទាប់នាឆ្នាំ២០១៨មជ្ឈមណ្ឌលកុមារបានចាប់ផ្តើមបម្រើជូនលោកអ្នកបន្ថែមពីលើមជ្ឈមណ្ឌលវេជ្ជសាស្រ្តដែលមាន។ដើម្បីឱ្យការមានសេវាថែទាំពេញ​លេញ​សម្រាប់មនុស្សគ្រប់វ័យ នៅខែកញ្ញា ឆ្នាំ ២០២០ មន្ទីរពេទ្យបានបើកផ្នែករោគស្រ្តីនិងផ្នែកសម្ភពក្នុងខែវិច្ឆិកាឆ្នាំដដែល។ក្នុងអំឡុងពេលមានវិបត្តិរីក​រាលដាលនៃ​ជំងឺកូវីដ-១៩ ដែលយើងបានជួបប្រទះក្នុង​រយៈពេល​ពីរឆ្នាំចុងក្រោយនេះមិនបានរារាំងការរីកចម្រើនរបស់មន្ទីរពេទ្យយើងទេ តែបានបង្កើនភាពច្នៃ​ប្រឌិត និងបង្កើនធនធានរបស់យើងអោយកាន់តែទូលំទូលាយនិងប្រសើរឡើង។មន្ទីរពេទ្យ​បាន​បង្កើនកិច្ចខិតខំប្រឹងប្រែងរបស់យើងទ្វេដងក្នុងការផ្តល់ជូនអ្នកជំងឺបន្ថែមទៀតនូវសេវាថែទាំដល់គេហដ្ឋានសម្រាប់អ្នកជំងឺដែលស្របតាមស្ដង់ដារមន្ទីរ ពេទ្យក្នុងអំឡុង​ពេលដែលមិនអាច​ចេញពីផ្ទះរបស់ពួកគេបានមានដូចជា ការប្រឹក្សាតាមទូរស័ព្ទ ការដឹកជញ្ជូនឱសថដល់គេហដ្ឋាន ការព្យាបាលដោយចលនាតាមវិដេអូខល ការចាក់ថ្នាំបង្ការ ការថែទាំ​លាងរបួសអ្នកជំងឺ ការថែទាំ​មាតានិងទារកក្រោយសម្រាល ការពិនិត្យតាមដានស្ថានភាពជំងឺ ការធ្វើរោគវិនិច្ឆ័យនិងការយកសំណាកនានាមកពិនិត្យក្នុង​មន្ទីរពិសោធន៍របស់មន្ទីរពេទ្យ​ជាដើមដែ លនេះ​ជា​ដំណោះ​ស្រាយ​សម្រាប់អ្នកជំងឺ និងក្រុមគ្រួសារ​ដើម្បីបន្តការព្យាបាលអោយបានខ្ជាប់ខ្ជួន។ទំនាក់ទំនងយ៉ាងជិតស្និទនេះនៅតែបន្តជាមួយ​​អ្នកជំងឺបន្ទាប់ពីការរាតត្បាតពីជំងឺកូវីត១៩​ត្រូវបានថមថយដូចជា​ការ​ប្រឹក្សា​​យោបល់អនឡាញជាដើម។កម្មវិធីសិក្ខាសាលាជាច្រើន​ស្តីអំពីជំងឺ ការថែទាំសុខភាពនៅតែបន្តជូនដល់ប្រជាជនកម្ពុជាទាំងការមកចូលរួមដោយផ្ទាល់និងតាមប្រព័ន្ឋអ៊ីនធឺណិត​។

លោកវេជ្ជបណ្ឌិត ម៉ាណាប៊ុ អូកាវ៉ាដា (Dr. Manabu Okawada)ប្រធានមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញក្នុង​ឱកាសរំលឹកខួប​៧ឆ្នាំ​នៃការបង្កើត​មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញ បាមមានប្រសាសន៍ថា៖នៅឆ្នាំ ២០១៦មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញមានមជ្ឈមណ្ឌលចំនួន ៤ ​សម្រាប់ព្យាបាលជូនអ្នកជំងឺក្រៅ និងអ្នកជំងឺសម្រាកពេទ្យរួមមាន – មជ្ឈមណ្ឌលសង្គ្រោះបន្ទាន់មជ្ឈមណ្ឌលវះកាត់ប្រព័ន្ធប្រសាទ និងជំងឺដាច់សរសៃឈាមខួរក្បាល,​មជ្ឈមណ្ឌលព្យាបាលសរីរាង្គរំលាយអាហារ,មជ្ឈមណ្ឌលជំងឺទូទៅ និងពិនិត្យសុខភាព និងអមមកជាមួយ នៅសេវា មួយ ចំនួនទៀតដូចជាផ្នែកអមរូបភាពវេជ្ជសាស្ត្រ និងមន្ទីរពិសោធន៍ ផ្នែកស្ដារកាយនិតិសម្បទារ ផ្នែកឱសថសាស្រ្ត បន្ទប់វះកាត់ ២ បន្ទប់ (ICU & HCU) គ្រែចំនួន ៥០ រថយន្តសង្គ្រោះបន្ទាន់ចំនួន២ រួមជាមួយគ្រឿងបរិក្ខារទំនើបៗ​ស្ដង់ដារ​ខ្ពស់មានដូចជា ម៉ាស៊ីន X-Ray, CT, MRI, Angiography។ការផ្តោតលើសេវាថែទាំវេជ្ជសាស្ត្រស្របតាមស្តង់ដារជប៉ុន និងការព្យាបាលដោយចាត់ទុក​អ្នកជំងឺ​ជាអាទិភាព យើងបានអភិវឌ្ឈខ្លួនក្លាយទៅ ជាមន្ទីរពេទ្យពហុជំនាញដែលមានក្រុមវេជ្ជបណ្ឌិត គិលានុបដ្ឋាកក៏ដូចជាបុគ្គលិកមកពីគ្រប់ផ្នែកទាំង​អស់បានខិត​ខំ​ព្យាយាមផ្តល់ការ​ថែទាំ​សុខភាពដ៏អស្ចារ្យបំផុត ដល់ប្រជាជនកម្ពុជា។

សមិទ្ធិផលថ្មីចុងក្រោយនាពេលនេះរបស់មន្ទីពេទ្យគឺការបង្កើតមជ្ឈមណ្ឌលវេជ្ជ សាស្ត្រសាន់វ៉ាយស៍ សែន សុខ នាខែមេសា ឆ្នាំ ២០២៣ កន្លងទៅ ដើម្បីផ្តល់នូវការការពារសុខភាពលោកអ្នកការព្យាបាលជំងឺទូទៅក្នុងដំណាក់កាលដំបូងនិងអន្តរាគមទាន់ពេលនៃជំងឺផ្សេងៗមុននឹងជំងឺនោះឈានដល់ដំណាក់កាលស្រួចស្រាល់ដែលអាចគំរាមកំហែង​ដល់អាយុជីវិត៕