កម្សាន្ដ

ដំរីអាស៊ីដ៏ល្បីល្បាញមួយក្បាលត្រូវបានប្រារព្ធខួបកំណើតលើកទី៧០នៅមីយ៉ាន់ម៉ា

នៅឯប្រទេសមីយ៉ាន់ម៉ាឯណោះវិញ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣គេបាននាំគ្នាប្រារព្ធពិធីបុណ្យខួបកំណើតឲ្យទៅសត្វដំរីអាស៊ីដ៏ល្បីល្បាញអស្ចារ្យមួយក្បាលឈ្មោះMomoគម្រប់ខួបអាយុ៧០ឆ្នាំរបស់នាង។

Momo ជាដំរីអាស៊ីដ៏ល្បីឈ្មោះនៃសួនសត្វ Yangon Zoological Gardens ប្រារព្ធខួបលើកទី 70 របស់នាងនៅទីក្រុង Yangon ប្រទេសមីយ៉ាន់ម៉ា ថ្ងៃទី 29 ខែតុលា ឆ្នាំ 2023។ (រូបថតដោយ Myo Kyaw Soe/Xinhua)

ពីធីនោះគេបានរៀបចំតាក់តែងជាមកុដចម្រុះពណ៌មានក្បូរក្បាច់រចនាយ៉ាងស្រស់ស្អាតបំពាក់ឲ្យសត្វដំរីដែលត្រូវធ្វើខួបកំណើតឲ្យ។ក្រៅពីនោះគេបានរៀបចំឲ្យមានបន្លែផ្លែឈើជាច្រើនមុខដាក់ត្រៀបត្រាសម្រាប់ដំរីបរិភោគឲ្យបានផ្អែមមាត់ក្នុងថ្ងៃខួបកំណើតរបស់ខ្លួន។

Momo ជាដំរីអាស៊ីដ៏ល្បីឈ្មោះនៃសួនសត្វ Yangon Zoological Gardens ប្រារព្ធខួបលើកទី 70 របស់នាងនៅទីក្រុង Yangon ប្រទេសមីយ៉ាន់ម៉ា ថ្ងៃទី 29 ខែតុលា ឆ្នាំ 2023។ (រូបថតដោយ Myo Kyaw Soe/Xinhua)

ក្រៅពីនោះគេក៏បានរៀបចំឲ្យដំរីមួយចំនួនដែលមិនត្រូវធ្វើខួបកំណើតក៏បានទៅចូលរួមនៅក្នុងកម្មវិធីដ៏ឱឡារិកនោះដែរ។លើសពីនោះទៅទៀតគេឃើញមានមនុស្សម្នាក្មេងចាស់ប្រុសស្រីជាច្រើននាក់ក៏បានទៅចូលរួមអបអរសាទរយ៉ាងសប្បាយរីករាយនៅក្នុងឱកាសខួបកំណើតឲ្យដំរីនោះផងដែរ៕

ប្រភព៖ Xinhua