កម្សាន្ដ

អ្នកទស្សនានឹងចូលរួមភ្លូកទឹកភ្លូកដីមើលការសម្ដែងរបស់Ed Sheeranដែលគេរំពឹងគាត់នឹងសម្ញែងនាឡិកាដៃមានតម្លៃជាង៨លានដុល្លារ

ប្រែសម្រួល៖សហការី

សម្រាប់ដំណឹងដ៏រំភើបរីករាយដែលបានផ្សព្វផ្សាយថាតារាចម្រៀង និងជាអ្នកនិពន្ធបទចម្រៀងឈ្មោះ Ed Sheeran គ្រោងនឹងមកសម្តែងនៅប្រទេសសិង្ហបុរីក្នុងថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៤ ប្រយ័ត្នស្តាយក្រោយប្រសិនបើអ្នកខកខានមិនបានចូលរួមក្នុងឱកាសដ៏រីករាយនេះ។យើងចង់គូសបញ្ជាក់ថាទេពកោសល្យសម្តែងតន្ត្រីរបស់ Sheeran ពិតជាអស្ចារ្យមែនក៏ប៉ុន្តែនៅក្នុងកាប្រើប្រាស់សម្លៀកបំពាក់វិញនោះឃើញថាគាត់នៅមិនទាន់ប្រើប្រាស់ម៉ូដទាន់សម័យជាងគេបំផុតនៅឡើយទេ។

ប៉ុន្តែយ៉ាងណាមិញនៅក្នុងការប្រគំតន្ត្រីលំនាំដើមរបស់គាត់គេឃើញគាត់ពាក់អាវយឺត និងស្លៀកខោខូវប៊យ ទោះបីជាគាត់ស្លៀកពាក់ម្តងម្កាលសម្រាប់ព្រឹត្តិការណ៍ដែលក្រាលទៅដោយកម្រាលព្រំក្រហមឆ្អិនឆ្ងៅក៏ដោយ។ បើយើងមើលឱ្យជិតអ្នកនឹងដឹងថាតារាចម្រៀងរូបនេះមិនដែលខ្វះម៉ាកនាឡិការដៃប្រណីតៗសម្រាប់ពាក់លើកដៃរបស់គាត់នោះឡើយ។ តាមពិតទៅអ្នកជំនាញបានដឹងពីការប្រមូលទិញនាឡិកាសេរីទំនើបដែលជាម៉ាកលំដាប់ខ្ពស់ហើយមានតម្លៃរហូតដល់ទៅជាង ៦ លានដុល្លារអាមេរិកស្មើនឹង ៨.២ លានដុល្លារសិង្ហបុរី ។

គាត់ក៏ជាអ្នកប្រមូលទិញនាឡិកាដៃជាច្រើនទៀតផងដែរ Sheeran បានចាប់ផ្តើមធ្វើរឿងនេះតាំងតែពី នៅតូច។ នៅក្នុងបទសម្ភាសន៍ក្នុងឆ្នាំ ២០២២ ជាមួយ Hodinkee ដែលជាវិចិត្រករបានបង្ហាញពីការចាប់អារម្មណ៍លើនាឡិកាដៃដែលបានចាប់ផ្តើមប្រើដំបូងជាមួយនឹងនាឡិកាម៉ាក ToyWatch ។ “ខ្ញុំបានទទួលស្គាល់វាហើយក៏ចុះក្នុងកំណត់ត្រាជាមុនរួចហើយ ខ្ញុំមិនបានគិតពីផលប្រយោលជន៏ដើម្បីរកលុយទេ ខ្ញុំរកលុយបានត្រឹមតែ ៥០០ផោនស្មើនឹង 829ដុល្លាអាមេរិកប៉ុណ្ណោះនៅក្នុងការធ្វើកម្មវិធីមួយនេះ ហើយមិត្តភ័ក្តិរបស់ខ្ញុំមាននាឡិការពាក់គឺម៉ាក ToyWatch។ Sheeran បាននិយាយថា” សម្រាប់ខ្ញុំតែងតែពេញចិត្តវាជានិច្ច ព្រោះមើលទៅវាស៊ីគ្នាជាមួយនឹងម៉ូដខ្សែរបស់វាខ្លាំងណាស់ ខ្ញុំ​​ទិញ​នាឡិកាហើយ​ខ្ញុំ​ទិញ​ខ្សែ​នាឡិកាដៃដែលមានពណ៌​បៃតង ខ្សែ​ពណ៌​ខ្មៅ ខ្សែ​ពណ៌​ស និង​ខ្សែ​ពណ៌​ទឹកក្រូច។ នោះ​គឺ​ជា​នាឡិកា​របស់​ខ្ញុំ​ដែល​ខ្ញុំ​ទើប​តែ​បង្វិលចេញ”។

សព្វថ្ងៃនេះ ការប្រមូលនាឡិការបស់គាត់តែងតែមានការផ្លាស់ផ្តូរម៉ាកពី MoonSwatch រហូតដល់ Rolex, Patek Philippe និងម៉ាកជាច្រើនទៀត។ ប៉ុន្តែនៅក្នុងបទសម្ភាសន៍ក្នុងឆ្នាំ ២០២៣ នេះជាមួយ John Mayer សម្រាប់ Hodinkee Sheeran បានបង្ហាញថា ToyWatch នៅតែជានាឡិកាដ៏មានតម្លៃបំផុតរបស់គាត់និងជានាឡិកាដៃដ៏ពេញនិយមសម្រាប់គាត់។ គាត់​បាន​និយាយថា​៖ “​ខ្ញុំ​ល្បី​ដោយសារ​ការ​សាក់​រូបភាពដ៏​អាក្រក់ៗលើខ្លួន​របស់​ខ្ញុំ ដែលការសាក់រូបភាពខ្លះ​វាមានសភាពចម្លែក​ណាស់​ខ្ញុំចង់តែ​សាក់លើ​នាឡិកា​ថែមទៀតទេ”​។

បើយើងពិនិត្យមើលឱ្យកាន់តែដិតដល់លើម៉ាកនាឡិកាមួយចំនួនក្នុងការប្រមូលទិញរបស់ Sheeran ។ តើ​នាឡិកា​មួយ​ណា​ដែល​យើង​គិត​ថា​តារាចម្រៀងរូបនេះ​នឹង​ពាក់​សម្រាប់​កម្មវិធី​របស់​គាត់​នៅ​សិង្ហបុរីនោះ?

ប្រភព៖ CNA