កម្សាន្ដ

ឆ្កែដែលមានវ័យចាស់ជាងគេបំផុតឈ្មោះថាBobiបានលាចាកលោកក្នុងអាយុ៣១ឆ្នាំ

ប្រែសម្រួល៖សហការី

សត្វសុនកដ៏ចំណាស់ជាងគេបំផុតលើពិភពលោកឈ្មោះ Bobi បានងាប់ទៅហើយបន្ទាប់ពីឈានចូលអាយុ ៣១ ឆ្នាំ និង ១៦៥ ថ្ងៃដែលធ្វើឲ្យគេមិនអាចនឹកស្មានដល់។

សត្វឆ្កែនេះបានងាប់នៅក្នុងមន្ទីរពេទ្យសត្វមួយកន្លែងកាលពីថ្ងៃសុក្រហើយត្រូវបានគេប្រកាសជាលើកដំបូងដោយពេទ្យសត្វគឺលោកវេជ្ជបណ្ឌិត Karen Becker ។

គាត់បានសរសេរនៅលើ Facebook ថា “ទោះបីជាមានជីវិតលើសពីសត្វឆ្កែដទៃទៀតនៅក្នុងប្រវត្តិសាស្ត្រក៏ដោយ ក៏រយៈពេល ១១,៤៧៨ ថ្ងៃនៃការរស់រានរបស់ឆ្កែនេះនៅលើផែនដីនៅមិនទាន់គ្រប់គ្រាន់ទេសម្រាប់អ្នកដែលស្រលាញ់វា” ។

នៅមានអាថ៌កំបាំងជាច្រើនទាក់ទងវ័យដ៏ចំណាស់មិនធម្មតារបស់សត្វឆ្កែ Bobi ម្ចាស់របស់វាគឺលោក Leonel Costa បានប្រាប់ GWR កាលពីខែកុម្ភៈ។ Costa បាននិយាយថា គាត់តែងតែដើរលេងដោយសេរី ដោយគ្មានខ្សែចង ឬដាក់ច្រវាក់នោះទេ វារស់នៅក្នុងបរិយាកាស “ស្ងប់ស្ងាត់ សន្តិភាព” ហើយបានញ៉ាំអាហារដូចមនុស្សដែរ។

គាត់បានចំណាយពេលពេញមួយជីវិតរបស់គាត់រស់នៅក្នុងភូមិ Conqueiros ដែលជាភូមិតូចមួយរបស់ជនជាតិព័រទុយហ្គាល់មានចម្ងាយប្រហែល ១៥០ គីឡូម៉ែត្រនៃភាគខាងជើងនៃរដ្ឋធានី Lisbon វាតែងតែដើរលេងជាមួយឆ្មាមួយក្បាល។

Bobi គឺជាពូជឆ្កែប្រភេទ Rafeiro do Alentejo ដែលជាពូជឆ្កែរបស់អាណាព្យាបាលបសុសត្វ យោងទៅតាមម្ចាស់របស់វានិយាយប្រាប់។ Rafeiro do Alentejos តាមធម្មតាវាមានអាយុជាមធ្យមប្រហែលត្រឹមតែ ១២ទៅ១៤ ឆ្នាំ នេះបើយោងតាមក្លិប American Kennel ។

ប៉ុន្តែ Bobi រស់នៅបានច្រើនជាងពីរដងនៃអាយុដែលគេមិនសង្ឃឹមថាវាអាចនៅរស់បាននោះទេ លើសពីកំណត់ត្រាសមរាប់ជីវិតរបស់វាជិតដល់ទៅមួយសតវត្សរ៍វាបានក្លាយជាឆ្កែដែលមានជីវិតចាស់ជាងគេ និងជាឆ្កែចំណាស់បំផុតមិនធ្លាប់មាននៅលើភិភពលោកយើង។ នេះជាចំណាត់ថ្នាក់ដែលពីមុនត្រូវបានទទួលស្គាល់សម្រាប់សត្វឆ្កែ គោ ក្របីអូស្ត្រាលី Bluey ដែលបានកើតនៅក្នុង ឆ្នាំ ១៩១០ ហើយរស់នៅបាន ជាង ២០ ឆ្នាំ ៥ ខែ។

ទោះយ៉ាងណាក៏ដោយ រឿងរបស់ Bobi នៅទីបញ្ចប់មានគេនិយាយខុសៗគ្នា។នៅពេលដែលខ្លួនវា និងបងប្អូនបីនាក់របស់វាបានកើតនៅក្នុងព្រៃ ឪពុករបស់ Costa បានសម្រេចចិត្តថាពួកគេមានសត្វជាច្រើននៅផ្ទះរួចទៅហើយមិនយកវាចិញ្ចឹមថែមទៀតនោះទេ។

Costa និង​បងប្អូន​របស់​គាត់​បាន​គិត​ថា​ឪពុកម្តាយ​របស់​ពួកគេ​បាន​យក​កូន​ឆ្កែ​ទាំងអស់​ទៅ​ឆ្ងាយ​ដើម្បី​បំបរបង់ចោល។ ទោះបីជាយ៉ាងណាក៏ដោយ ប៉ុន្មានថ្ងៃក្រោយមក ពួកគេបានរកឃើញ Bobi នៅរស់ នៅឡើយវាលាក់ខ្លួនដោយសុវត្ថិភាពនៅក្នុងគំនរឈើមួយកន្លែង។

ក្មេងៗបានលាក់កូនឆ្កែពីឪពុកម្តាយរបស់ពួកគេ ហើយនៅពេលដែលដឹងអំពីអត្ថិភាពរបស់ Bobi គាត់ក៏បានយកវាមកចញ្ចឹមវិញហើយបន្តរស់នៅក្នុងជីវិតដ៏វែងរហូតបានបំបែកកំណត់ត្រា។

GWR បាននិយាយថា ពិធីជប់លៀងខួបកំណើតលើកទី ៣១ របស់សត្វឆ្កែក្នុងខែឧសភា មានអ្នកចូលរួមជាង ១០០ នាក់ រួមទាំងក្រុមរាំផង។

ភ្នែករបស់វាកាន់តែយ៉ាប់យ៉ឺន ហើយការដើរកាន់តែពិបាកនៅពេលដែល Bobi កាន់តែចាស់ ប៉ុន្តែវានៅតែចំណាយពេលរត់លេងនៅក្នុងទីធ្លាក្រោយផ្ទះជាមួយឆ្មា ហើយសម្រាកបានច្រើន។

Costa បានប្រាប់ GWR ក្នុងខែឧសភាថា “Bobi គឺពិសេសព្រោះថានៅពេលរំលឹកដល់វាគឺដូចជាការចងចាំមនុស្សនៅក្នុងគ្រួសាររបស់យើងហើយជាអកុសលមិនមានវត្តមានវាទៀតទេនៅទីនេះដូចជាឪពុកខ្ញុំបងប្រុសរបស់ខ្ញុំឬជីដូនជីតារបស់ខ្ញុំដែលបានចាកចេញពីពិភពលោកយើងបាត់ទៅហើយ” ឆ្កែ Bobi ជាតំណាងឱ្យអ្នកដែលរស់នៅក្នុងជំនាន់ទាំងនោះ” ៕

ប្រភព៖ CNN