បច្ចេកវិទ្យា

ចិនបង្ហាញនាវិក Shenzhou-17 សម្រាប់បេសកកម្មស្ថានីយអវកាស

ប្រែសម្រួល៖រតនា

អវកាសយានិកចិន៣រូបគឺ Tang Hongbo, Tang Shengjie, និង Jiang Xinlin នឹងបំពេញបេសកកម្មហោះហើរអវកាស Shenzhou-17 ហើយ Tang Hongbo នឹងក្លាយជាមេបញ្ជាការ ទីភ្នាក់ងារអវកាសចិន (CMSA) បានប្រកាសនៅ សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធ។

Jiang Xinlin(Xinhua )

នេះជាលើកទីមួយហើយ ដែលក្រុមហោះហើរអវកាស មានអតីតយុទ្ធជនម្នាក់ មកពីក្រុមអវកាសយានិកទីពីររបស់ប្រទេសចិន និងក្រុមអវកាសយានិក 2នាក់ មកពីក្រុមអវកាសយានិកទីបី។

លោក Lin Xiqiang នាយករងនៃ CMSA បាននិយាយថាយានអវកាស Shenzhou-17 នឹងត្រូវបាញ់បង្ហោះនៅម៉ោង 11:14 ព្រឹកថ្ងៃព្រហស្បតិ៍ (ម៉ោងនៅទីក្រុងប៉េកាំង) ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan នៅភាគពាយព្យនៃប្រទេសចិន។

Tang Hongbo((Xinhua)

បន្ទាប់ពីចូលរួមជាមួយក្រុមអវកាសយានិកចិនជាក្រុមទីពីរក្នុងឆ្នាំ 2010 Tang Hongbo បានហោះហើរទៅកាន់ទីអវកាសជាលើកដំបូងក្នុងបេសកកម្ម Shenzhou-12 រយៈពេលបីខែក្នុងខែមិថុនា ឆ្នាំ 2021 ដែលជាបេសកកម្មនាវិកដំបូងសម្រាប់ការសាងសង់ស្ថានីយអវកាសរបស់ប្រទេសចិន។ គាត់បានទទួលមេដាយលំដាប់ទី3និងពានរង្វាន់កិត្តិយស “អវកាសយានិកវីរៈបុរស” នៅក្នុងខែវិច្ឆិកា 2021 ។

ក្នុងនាមជាមេបញ្ជាការនៃបេសកកម្ម Shenzhou-17 លោក Tang Hongbo នឹងក្លាយជាអវកាសយានិកដំបូងគេដែលត្រឡប់ទៅស្ថានីយអវកាសរបស់ប្រទេសចិនវិញ។ គាត់ក៏បានបង្កើតកំណត់ត្រាថ្មីមួយសម្រាប់ចន្លោះពេលខ្លីបំផុតរវាងបេសកកម្មហោះហើរអវកាសពីរដោយអវកាសយានិកចិន។

Tang Shengjie (Xinhua)

Tang Shengjie និង Jiang Xinlin គឺជាអ្នកមកលំហអាកាសថ្មី។ ពួកគេបានចូលរួមក្រុមអវកាសយានិកទីបីរបស់ប្រទេសចិនក្នុងខែកញ្ញាឆ្នាំ 2020៕

ប្រភព៖ Xinhua

សន្និសីទសារព័ត៌មានមួយត្រូវបានធ្វើឡើងនៅក្នុងមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan នៅភាគពាយព្យប្រទេសចិនកាលពីថ្ងៃទី 25 ខែតុលា ឆ្នាំ 2023(Xinhua/Li Gang)