uncategorized

Man United បានយកឈ្នះលើក្រុម Sheffield Unitedក្នុងលទ្ធផល២-១

ប្រែសម្រួល៖រតនា

ប្រទេសអង់គ្លេស៖ Scott McTominay បានស៊ុតបញ្ចូលទីគ្រាប់ទី 3 របស់គាត់ក្នុង 2 ប្រកួត ហើយ Diogo Dalot រកបានគ្រាប់ជ័យជម្នះក្នុងជ័យជម្នះ 2-1 របស់ Manchester United នៅ Premier League ទៅលើ Sheffield United កាលពីថ្ងៃសៅរ៍ ដើម្បីទទួលបានជ័យជម្នះជាលើកដំបូងរបស់ពួកគេក្នុងរដូវកាលនេះ។

នៅថ្ងៃដ៏ឧឡារិកមួយសម្រាប់ Man United ដែលជាក្រុមរបស់ Erik ten Hag បានឡើងដល់លេខប្រាំបីក្នុងតារាងដែលមាន 15 ពិន្ទុបន្ទាប់ពីប្រាំបួនប្រកួត។ Sheffield United ស្ថិតនៅបាតតារាងដោយមានត្រឹមតែមួយពិន្ទុ។

Man United មានការខកខានទទួលបានគ្រាប់បាល់ជាច្រើនលើក រួមទាំងការទាត់បាល់ហ្វ្រីឃីករបស់ Fernandes ដែលបានទម្លុះជញ្ជាំង ប៉ុន្តែស៊យគ្រាប់បាល់នោះវាបានហោះទៅប៉ះទង្គិចចេញពីរបារទីកាត់នៅមុនពេលសម្រាក៕

ប្រភព: Reuters