សន្ដិសុខសង្គម

សមត្ថកិច្ចបង្ក្រាបឈើត្រៀមដឹកទៅលក់នៅវៀតណាមក្នុងខេត្តក្រចេះ

ដោយ៖សុខុម

ក្រចេះ៖ សមត្ថកិច្ចស្រុកស្នួលខេត្តក្រចេះ កាលពីរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣បានចុះបង្រា្កបឈើជាច្រើនដែលឈ្មួញត្រៀមនឹងដឹកជញ្ជូនឆ្លងដែនទៅលក់នៅប្រទេសវៀតណាម។

សមត្ថកិច្ចស្រុកស្នួលបានបញ្ជាក់ថាកម្លាំងសមត្ថកិច្ចចម្រុះបានចុះទៅរឹបអូសឈើជាច្រើនម៉ែត្រគូបមិនទាន់វាស់នៅឡើយរួចហើយដឹកជញ្ចូនយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើឃ្សឹម។ចំណែកជនប្រព្រឹត្តបទល្មើសដោយមិនមានការអនុញ្ញាតពីមន្ត្រីជំនាញរដ្ឋបាលឈើមិនហ៊ានចេញមុខមកអន្តរាគមន៍នោះទេ៕