សន្ដិសុខសង្គម

សហគមន៍ព្រៃឈើប្រាំបីមុមនិងរដ្ឋបាលព្រៃឈើប្រមូលអន្ទាក់បានជិត៥០

ដោយៈសុខុម

កំពង់ស្ពឺ:គណកម្មការសហគមន៍ព្រៃឈើប្រាំបីមុម សហការជាមួយមន្រ្តីរដ្ឋបាលព្រៃឈើថ្នាក់កណ្តាលដើរល្បាតតាមចំការអំពៅនៅចំណុចភ្នំអកព្រលដកហូតបានអន្ទាក់ចំនួន៤៨អន្ទាក់ដែលជនប្រព្រឹត្តបទល្មើសដាក់ចាប់យកសត្វទន្សោងព្រៃហើយយកមករក្សាទុកនៅទីស្នាក់ការសហគមន៍កាលពីថ្ងៃទី១៨ ខែតុលាឆ្នាំ២០២៣។

ក្រុមការងារចុះល្បាតបានឲ្យដឹងថាកម្លាំងជំនាញរដ្ឋបាលព្រៃឈើថ្នាក់កណ្តាលគឺតែងតែចុះជួយដល់សហគមន៍ល្បាតបង្ក្រាបឧបករណ៍ហៅថាអន្ទាក់ជនល្មើសដាក់បង្កប់នៅតាមព្រៃសហគមន៍ជាច្រើនលើកច្រើនសាកាលពីកន្លងមក។

សូមរំលឹកថាសហគមន៍ព្រៃឈើប្រាំបីមុមស្ថិតនៅក្នុងខេត្តកំពង់ស្ពឺគឺតែងតែមានបទល្មើសបង្កឡើងដោយអ្នកដាក់អន្ទាក់ក្នុងគោលបំណងចាប់យកសត្វទន្សោងនៅក្នុងព្រៃសហគមន៍មួយនេះ។នេះគឺជាក្តីព្រួយបារម្ភដែលមនុស្សមួយចំនួនតូចមិនបានចូលរួមសហការការពារសត្វព្រៃទេបែរជាបំផ្លាញទៅវិញ។រីឯសត្វទន្សោងព្រៃរស់នៅក្នុងសហគមន៍មួយនេះតែងតែជាប់អន្ទាក់ងាប់និងរងរបួសរបួស។ស្នើសុំឲ្យសមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធស្រាវជ្រាវចាត់វិធានការជនល្មើសទៅតាមផ្លូវច្បាប់៕