បទវិភាគ

បទវិភាគ៖ តើគោលដៅវាយប្រហាររបស់ក្រុមហាម៉ាសលើអ៊ីស្រាអែលមានការលាក់បាំងដែឬទេ?

ប្រែសម្រួល៖ សហការី

នៅក្នុងពេលដែលមានការវាយប្រហារដ៏សាហាវឃោរឃៅមកពីគ្រប់ទិសទីដោយកាំជ្រួចរាប់ពាន់គ្រាប់បានបាញ់ចេញពីតំបន់ហ្គាហ្សាដោយមិនប្រកាសជាមុនកាលពីចុងសប្តាហ៍កន្លងទៅថ្មីៗនេះដែលបង្កឡើងដោយក្រុមហាម៉ាស់និងការឈ្លបចូលទៅប្រយុទ្ធនៅក្នុងប្រទេសអ៊ីស្រាអែលដោយក្រុមហាម៉ាស់ នៅចំពេលដែលការបន្តកិច្ចព្រមព្រៀងការទូតនៅមានសក្តានុពលដែលអាចកែប្រែស្ថានការនៅក្នុងតំបន់ឡើងវិញបាន។

ផ្ទុយទៅវិញក្រុមហាម៉ាស់បាននិងកំពុងវាយប្រហារទាំងកំរោលមកលើជនស៊ីវិល និងគោលដៅយោធាអ៊ីស្រាអែលមួយចំនួនថែមទាំងបានចាប់ជនស៊ីវិលដែលជាពលរដ្ឋអ៊ីស្រាអែលដែលគេមិនដឺងចំនួន និងទាហានផងដែរជាចំណាប់ខ្មាំងដើម្បីធ្វើការដោះដូរអ្នកទោសហាម៉ាសដែលជាប់ឃុំខ្លួននៅក្នុងពន្ធនាគាររបស់អ៊ីស្រាអែល។ កន្លង​មកអ៊ីស្រាអែល​បាន​ដោះដូរ​អ្នក​ទោស​ប៉ាឡេស្ទីន​ជា​ច្រើន​នាក់រួចមកហើយ។

ចំណាប់ខ្មាំងដែលត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាសគឺជារនាំងក្នុងការវាយបករបស់កងយោធាអ៊ីស្រាអែលនៅក្នុងតំបន់ហ្គាហ្សាផងដែរក្រុមហាម៉ាស់អាចនឹងប្រើប្រាសចំណាប់ខ្មាំងទាំងនេះដែលជាយុទ្ធសាស្ត្ររារាំងពីការវាយប្រហារដោយអ៊ីស្រាអែលតាមអាកាសមកលើតំបន់ហ្គាហ្សាដែលអាចបណ្តាលឲ្យចំណាប់ខ្មាំងដែលជាពលរដ្ឋនិងជាទាហានអ៊ីស្រាអែលមានគ្រោះថ្នាក់។

ការវាយប្រហាររបស់ហាម៉ាស់ក្នុងពេលនេះគឺលេងឈុតធំតែម្តងក្នុងគោលដៅបញ្ចប់ទំនាក់ទំនងរវាងអ៊ីស្រាអែល និងរដ្ឋអារ៉ាប់ដែលបានផ្តួចផ្តើមឡើងនៅក្នុងរដ្ឋបាលលោក Trump ក្រោមកិច្ចព្រមព្រៀងហៅថា Abraham ដែលកូនប្រសាររបស់លោកប្រធានាធិបតី Donald Trump គឺលោក Jared Kushnerជាអ្នករៀបចំឲ្យមាន “កិច្ចព្រមព្រៀង Abraham” បានជម្រុញឲ្យប្រទេសអារ៉ាប់រួម និងបារ៉ែនសម្រេចចិត្តចុះហត្ថលេខាលើកិច្ចព្រមព្រៀងទទួលស្គាល់រដ្ឋអ៊ីស្រាអែលជាលើកដំបូង។ ម៉ារ៉ុក និងស៊ូដង់ក៏ចាប់ផ្តើមធ្វើទំនាក់ទំនងតាមធម្មតាជាមួយរដ្ឋអ៊ីស្រាអែលផងដែរ។

កិច្ចព្រមព្រៀងនោះគឺជារបកគំហើញជាប្រវត្តិសាស្ត្រសម្រាប់ប្រជាជាតិអារ៉ាប់ទាំងមូលដែលបានជម្រុញឲ្យអ៊ីស្រាអែលគោរពនូវអធិបតេយ្យភាពរបស់ប៉ាឡេស្ទីនជាជនជាតិដើមដែលពួកគេតែងតែធ្វើការបដិសេធមិនទទួលស្គាល់រដ្ឋជ្វីហ្វមួយនេះទេ។ ដោយ​សា​តែហេតុផលថាអ៊ីស្រាអែលមិនគោរពនូវអធិបតេយ្យភាពរបស់ប៉ាឡេស្ទីនជាជនជាតិដើមនេះហើយ​ទើបប៉ាឡេស្ទីន​ធ្វើការ​ប្រឆាំងទៅ​នឹង​កិច្ចព្រមព្រៀង Abraham ​នេះ។

តាមពិតទៅ​កិច្ចព្រមព្រៀង Abraham ​​មិន​មានប្រយោជន៏​សម្រាប់​ប៉ាឡេស្ទីន​ទេ។ លោក Kushner បាននិយាយថាគាត់នឹងជួយស្វែងរកមូលិធិចំនួយន ៥០ ពាន់លានដុល្លារសម្រាប់គម្រោងអភវឌ្ឍន៏របស់ប៉ាឡេស្ទីន ប៉ុន្តែវាមិនបានកើតឡើងទេព្រោះប៉ាឡេស្ទីនបានធ្វើពហិការមិនចូលរួមក្នុងសន្និសីទវិនិយោគអន្តរជាតិដែលគាត់បានធ្វើជាម្ចាស់ផ្ទះនៅក្នុងប្រទេសបារ៉ែននៅក្នុងឆ្នាំ ២០១៩ ។

នៅក្នុងរដ្ឋបាល Trump ក៏មានការផ្លាស់ប្តូរស្ថានទូតអាម៉េរិកពីទីក្រុង Tel Aviv ទៅទីក្រុង Jerusalem ដែលរដ្ឋបាលអាម៉េរិកមុនៗមិនបានធ្វើដូច្នេះនោះទេដែលជាការបង្កហេតុដល់ប្រជាជនប៉ាឡេស្ទីនដែលខិតខំទាមទារយកមកវិញនូវផ្នែកខ្លះនៃក្រុងហ្សេរុយសាឡឹមប៉ែកខាងកើត។

ទោះជាយ៉ាងណាក៏ដោយក៏រដ្ឋបាល Biden នៅតែបន្តអនុវត្តវិធីសាស្រ្តរបស់រដ្ឋបាល Trumpយ៉ាងទូលំទូលាយដោយរក្សាស្ថានទូតអាម៉េរិកឲ្យស្ថិតនៅក្នុងទីក្រុងហ្សេរុយសាឡឹម ហើយក្រុមលោក Biden ក៏កំពុងស្វែងរកអន្តរការីដើម្បីសម្របសម្រួលកិច្ចព្រមព្រៀងរវាងអារ៉ាប៊ីសាអូឌីត និងអ៊ីស្រាអែល ហើយប្រសិនបើវាអាចកើតឡើងនោះគឺនឹងអាចជួយកែទម្រង់ទំនាក់ទំនងក្នុងតំបន់មជ្ឈិមបូព៌ាបានប្រសើរជាងកិច្ចព្រមព្រៀង Abraham ដែលបានធ្វើកន្លងមក។

កិច្ច​ព្រម​ព្រៀង​នេះ​ទំនង​ជា​មានដំណើរការ​ទៅ​មុខ​រួច​​ហើយ​ក្នុងកំរឹតតូចមួយ​​ដូចជាអនុញ្ញាតឲ្យយន្តហោះអ៊ីស្រាអែលមានសិទ្ធិហោះហើរពីលើព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត គណៈរដ្ឋមន្ត្រីអ៊ីស្រាអែលបានធ្វើទស្សនកិច្ចក្នុងព្រះរាជាណាចក្រមួយនេះកាលពីខែមុន ដែលជាលើកទីមួយដែលមិនធ្លាប់មានក្នុង ប្រវត្តិសាស្ត្រហើយមន្ត្រីអ៊ីស្រាអែលបានធ្វើអធិស្ឋានសាសនារបស់ជនជាតិយូដានៅប្រទេសអារ៉ាប៊ីសាអូឌីតកាលពីសប្តាហ៍មុនម្តងទៀតផងដែរ។

ចំពោះកិច្ចព្រមព្រៀងនេះបានធ្វើឱ្យអ៊ីស្រាអែលមានទំនាក់ទំនងក្នុងលក្ខណៈធម្មតាជាមួយនឹងអារ៉ាប៊ីសាអូឌីត ដែលជាកន្លែងសក្ការបូជាដ៏ធំបំផុតនៅក្នុងសាសនាអ៊ីស្លាមហើយជានិមិត្តរូបដ៏ធំធេងប្រកបដោយអត្ថប្រយោជន៏ក្នុងការរក្សាសុវត្ថិភាពរបស់អ៊ីស្រាអែល។ ជាងពាក់កណ្តាលសតវត្សកន្លងមកគឺនៅក្នុងអំឡុងសង្រ្គាម Yom Kippur កាលពីឆ្នាំឆ្នាំ ១៩៧៣ មានរដ្ឋអារ៉ាប់ពីរ គឺអេហ្ស៊ីប និងស៊ីរី បានព្រួតគ្នាវាយប្រហារអ៊ីស្រាអែល។ ឥឡូវនេះទាំងអ៊ីស្រាអែល និងអារ៉ាប៊ីសាអូឌីត មានចំណាប់អារម្មណ៏ដូចគ្នាដោយបានចាត់ទុកអ៊ីរ៉ង់ជាសត្រូវដ៏គ្រោះថ្នាក់បំផុត។

ខ្លឹមសារលម្អិតនៃកិច្ចព្រមព្រៀងរវាងអ៊ីស្រាអែល និងអារ៉ាប៊ីសាអូឌីត នៅតែរារាំងដោយប៉ាឡេស្ទីនដែលត្រូវបានគេមើលរំលងនៅក្នុងកិច្ចព្រមព្រៀង Abraham ដែលជាហេតុផលមួយធ្វើឲ្យមានការព្រួយបារម្ភថាផលប្រយោជន៍របស់ពួកប៉ាឡេស្ទីនមិនត្រូវបានផ្តល់ឲ្យក្រោមការពិចារណាដ៏ត្រឹមត្រូវរបស់ពួកគេនៅក្នុងពេលអនាគតយោងតាមកិច្ចព្រមព្រៀងរវាងអារ៉ាប៊ីសាអូឌីតនិងអ៊ីស្រាអែល។

រដ្ឋាភិបាលអ៊ីស្រាអែលសព្វថ្ងៃនេះមកពីជាក្រុមស្តាំនិយមជ្រុលបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់អ៊ីស្រាអែលដែលក្រុមនេះមានការគិតគូរតិចតួចបំផុតលើការសម្របសម្រួលផ្នែកនយោបាយជាមួយប៉ាឡេស្ទីន។ ចំណែករាជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman ដែលគេស្គាល់ថាជា MBS ត្រូវបានគេរាយការណ៍ថាមានការយកចិត្តទុកដាក់តិចតួចបំផុតលើបុព្វហេតុប៉ាឡេស្ទីនជាងព្រះបិតារបស់ព្រះអង្គគឺស្តេច Salman ដែលនៅតែជាប្រមុខដឹកនាំព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ប៉ុន្តែត្រូវបានគេរាយការណ៍ថាព្រះអង្គមានជំងឺសុខភាពមិនសូវល្អដូច្នេះហើយរាជទាយាទដែលជាMBS គឺជាអ្នកគ្រប់គ្រងជាក់ស្តែងជំនួសព្រះអង្គ។

នៅក្នុងបទសម្ភាសន៍ដ៏កម្រមួយកាលពីពីរសប្តាហ៍មុនរាជទាយាទ MBS បានប្រាប់ Fox News ថា “ជារៀងរាល់ថ្ងៃយើងកាន់តែខិតរកគ្នាកាន់តែជិតស្និទ្ធ” ធ្វើឲ្យទំនាក់ទំនងជាមួយនឹងអ៊ីស្រាអែលមានប្រក្រតីភាពជាធម្មតា ។

ទាំងអស់នេះហើយគឺជាដើមចមនៃមូលហេតុដែលបណ្តាលឲ្យក្រុមសកម្មប្រយុទ្ធហាម៉ាសចាប់ផ្តើមបើកការវាយប្រហារជាទ្រង់ទ្រាយធំរបស់ពួកគេមកលើអ៊ីស្រាអែល។ ដែលបង្កឲ្យមានការប្រយុទ្ធគ្នាយ៉ាងសាហាវឃោឃៅក្នុងប្រទេសអ៊ីស្រាអែល និងការវាយប្រហារសងសឹករបស់អ៊ីស្រាអែលនៅហ្គាហ្សា ចំណែកកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងអារ៉ាប៊ីសាអូឌីត និងអ៊ីស្រាអែលដែលសហរដ្ឋអាម៉េរិកជាអន្តរការីនោះនឹងរំពឹងថាត្រូវបានគេរកដំណោះស្រាយនាពេលអនាគតដ៏ខ្លីខាងមុខនេះ។

អ្នកដែលរង់ចាំទទួលផលពីស្ថានការដែលកំពុងអភិវឌ្ឍន៏នេះ គឺអ៊ីរ៉ង់ដែលជាប្រទេសមួយមានទំនាក់ទំនងដ៏ចម្រូងចម្រាសចាក់ស្រេះជាមួយនឹងអ៊ីស្រាអែលហើយនិងជាមួយអារ៉ាប៊ីសាអូឌីតអស់រយៈពេលជាយូរមកហើយផងដែរ។

យោងតាមរបាយការណ៍ឆ្នាំ ២០២០ របស់ក្រសួងការបរទេសសហរដ្ឋអាម៉េរិកស្តីពីអំពើភេរវកម្មអ៊ីរ៉ង់ក៏បានផ្តល់ការគាំទ្រដល់ក្រុមហាម៉ាសយ៉ាងខ្លាំងផងដែរ។

មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់បានព្រមានប្រឆាំងជាសាធារណៈក្នុងពេលថ្មីៗនេះចំពោះទំនាក់ទំនងណាមួយជាមួយអ៊ីស្រាអែល។ កាលពីសប្តាហ៍មុន មេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei បាននិយាយថា “ប្រទេសដែលប្រឡូកក្នុងល្បែងនយោបាយជាមួយអ៊ីស្រាអែលនឹងត្រូវចាញ់ឧបាយកលគេជាមិនខាន។ ពីព្រោះពួក​គេចាប់​ចំ​សេះ​ដែល​ចាញ់យកមកភ្នាល់“។

ហើយកាលពីថ្ងៃសៅរ៍ ទីប្រឹក្សាយោធាកំពូលរបស់លោក Khamenei បាននិយាយថា អ៊ីរ៉ង់គាំទ្រការវាយប្រហាររបស់ពួកហាម៉ាសនៅក្នុងទឹកដីអ៊ីស្រាអែល “រហូតដល់មានការរំដោះទឹកដីប៉ាឡេស្ទីននៅហ្សេរុយសាឡឹម”៕