សន្ដិសុខសង្គម, uncategorized

កសិករម្នាក់ស្លាប់យ៉ាងអាណោចអាធ័មខណ:កំពុងព្រោះស្រូវត្រូវរន្ទះបាញ់

ដោយ៖សុខុម

បាត់ដំបង: កសិករក្នុងស្រុកមោងឫស្សីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងយ៉ាង​អាណោចអាធ័ម ខណ:កំពុងព្រោះស្រូវក្នុងស្រែត្រូវរន្ទះបាញ់។

សមត្ថកិច្ចបានឲ្យដឹងថា÷ ឧបទ្ទវហេតុនេះបានកើតឡើងនៅវេលាម៉ោង៤:៣០រសៀល ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅ ត្រង់ចំណុចភូមិវាល ឃុំ តាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ជនរងគ្រោះមានឈ្មោះគៀត រឿប ភេទប្រុស អាយុ៥៥ ឆ្នាំមុខរបរកសិករ រស់នៅភូមិ – ឃុំទីតាំងកើតហេតុខាងលើ។ មុនជួបគ្រោះថ្នាក់ជនរងគ្រោះកំពុងព្រោះស្រូវ​ក្នុងទីវាលស្រែផ្ទាល់ខ្លួនក៏គាប់ជួននឹងមេឃរលឹមបង្កជារន្ទះបានបាញ់ស្រោចត្រូវបណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។

ក្រោយការពិនិត្យសមត្ថកិច្ចបានបញ្ជាក់ថា÷ ជនរងគ្រោះពិតជាស្លាប់ដោយសារ​រន្ទះបាញ់ពិតប្រាកដមែន៕