សន្ដិសុខសង្គម

ក្រុមជើងកាងជនជាតិវៀតណាមមានទាំងអាវុធព្រួតគ្នាវាយអ្នកដឹកម្ហូបតាមផ្លូវ

ដោយ៖រតនា
ព្រះសីហនុ៖ក្រុមជើងកាងជនជាតិវៀតណាមមួយក្រុមប្រដាប់ដោយអាវុធបាននាំគ្នាវាយទៅលើអ្នកដឹកជញ្ជូនម្ហូបតាមដងផ្លូវយ៉ាងអនាធិបតេយ្យស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែកញ្ញាឆ្នាំ២០២៣។


ជុំវិញហេតុការណ៍ខាងលើនេះគេបានឲ្យដឹងថា ដើមឡើយជាករណីគ្រោះថ្នាក់ចរាចរបន្តិច បន្តួចទេ រវាងម៉ូតូដឹកជញ្ជូនអាហារប៉ះនឹងរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក។ដោយមានការ ជជែកវែកញែកនិងទាស់សម្ដីគ្នាក៏កើតមានហិង្សានេះឡើង។ដោយក្រុមជើងកាង ជនជាតិវៀតណាមបានទូរសព្ទហៅបក្ខពួកមក៣ឡានមានប្រដាប់អាវុធដេញវាយខាង ភាគីក្រុមដឹកជញ្ជូនម្ហូបបណ្តាលឲ្យផ្អើលប្រជាពលរដ្ឋនៅជុំវិញទីនោះតែម្ដង។

តាមប្រភពដដែលបានបន្តទៀតថា ក្រុមជនជាតិវៀតណាមទាំងនោះប្រដាប់ដោយអាវុធ ចុះពីលើរថយន្តបានកាក់ដេញវ៉ៃក្រុមដឹកជញ្ជូនម្ហូបពេញដងផ្លូវ។


សមត្ថកិច្ចបានបញ្ជាក់ថា ករណី ហិង្សាដោយចេតនាបង្កការអុកឡុកតាមទីសាធារណៈ មួយបានយកដំបងទីបដែកវាយទៅលើជនរងគ្រោះ១ក្រុមទៀតបណ្តាលអោយរងរបួសដៃ ដងខ្លួន និងក្បាល បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាលបានចុះទៅដល់ទីតាំងកើតហេតុ និងបានសហការជាមួយកម្លាំង អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ឃាត់ខ្លួនបានជនសង្ស័យចំនួន ០៨នាក់ ភេទប្រុស ជនជាតិវៀតណាម យកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការបន្ត ទៅតាមនីតិវិធី៕