សន្ដិសុខសង្គម

ប្រមូលក្មេងដើរលេងយប់ជិត៥០នាក់មកពិនិត្យរកសារធាតុញៀន

ដោយ: សុខុម
បាត់ដំបង÷ ក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលពី ឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអម សាលាដំបូងខេត្តបាត់ដំបង លោកឈឿង គឹមសុង ស្នងការរងដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិតស្រាល ចុះល្បាតការពារសន្តិសុខប្រមូលក្រុមក្មេងៗប្រុសស្រីប្រមាណជិត៥០នៅវេលារំលង អធ្រាត្រចួលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីពិនិត្យរកសារធាតុគ្រឿងញៀននិងបទល្មើសផ្សេងៗ។


លោកវរសេនីយឯក ឈឿង គឹមសុង បានបន្តថា÷ ប្រតិបត្តិការរួមគ្នារវាងកម្លាំងនគរបាល ព្រហ្មទ័ណ្ឌកម្រិតស្រាល និងកម្លាំងផ្នែកជំនាញអធិការនគរបាលក្រុងខាងលើប្រមូលមុខសញ្ញាសង្ស័យ សរុបចំនួន៤៦នាក់ រួមទាំងម៉ូតូចំនួន ២២គ្រឿង។ក្រុមក្មេងទាំងអស់ប្រមូលផ្តុំគ្នានៅតាមទីសាធារណៈ ខ្លះបេីកបរក្នុងស្ថានភាពស្រវឹងពេញដងផ្លូវអនាធិបតេយ្យតាមទីប្រជុំជនក្រុងបាត់ដំបង។


ក្រោយពីឃាត់ខ្លួនសាកសួរ សមត្ថកិច្ចបានធ្វេីតេស្តទឹកនោមរកសារធាតុញៀនបានរកឃើញក្មេងប្រុសស្រីចំនួន ១៥នាក់ មានផ្ទុកសារធាតុញញៀនក្នុងខ្លួននិងបានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្ត។

ក្រុមក្មេងដែលជិះម៉ូតូបង្កភាពអនាណាធិបតេយ្យ ខុសលក្ខណៈបបច្ចេកទេសបានប្រគល់ឱ្យទៅ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីមានវិធានការ។ ក្រៅពីនេះក្រុមក្មេងដែលមិនមាន ការពាក់ព័ន្ធបទល្មើស បានណែនាំអប់រំរួចឱ្យអាណាព្យាបាលមកធានាយកទៅយកទៅផ្ទះវិញ៕