សន្ដិសុខសង្គម

នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិស្ទឹងបត់ចងកសម្លាប់ខ្លួន

ដោយ:សុខុម
បន្ទាយមានជ័យៈមន្រ្តីនិងពលរដ្ឋផ្អើលទៅមើលនាយរងប៉ុស្តិ៍ច្រកទ្វារអន្តរជាតិស្ទឹងបត់ខេត្តបន្ទាយមានជ័យធ្វើអត្តឃាតក្នុងបន្ទប់ទឹក ដោយមិននឹកស្មានដល់កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ ។


ហេតុការណ៍នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិស្ទឹងបត់ម្នាក់បានចង.កសម្លាប់ខ្លួន ក្នុងបន្ទប់ជួលបានកើតឡើងនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។អត្តឃាតជនមានឈ្មោះ លី ដារ៉ាវុធ ភេទប្រុស អាយុ៣៩ឆ្នាំ។មានគ្រួសារប្រពន្ធកូនរស់នៅ​រាជធានីភ្នំពេញ។


ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅពេលបាត់មុខមិនឃើញទៅធ្វើការ​អ្នកធ្វើការជាមួយមានការងឿងឆ្ងល់និងសង្ស័យបានទៅមើលដល់បន្ទប់ជួលស្នាក់នៅ ឃើញបន្ទប់ចាក់គន្លឹះពីក្នុងក៏បានគោះទ្វារតែមិនឃើញបើកក៏បានសម្រេចចិត្តបង្កើតគណៈកម្មការគាស់ទ្វារចូលមើលក៏ឃើញនគរបាលម្នាក់នេះចងកដោយក្រមាភ្ជាប់ទៅចម្រឹង​បង្អួចផ្នែកខាងជើងបែរមុខទៅត្បូង។


ក្រោយមានរឿងមន្ត្រីជំនាញស្រាយយកសាកសពចុះដើម្បីធ្វើការពិនិត្យនិងធ្វើកោសល​វិច័យ គឺបានសន្និដ្ឋានថាជនរងគ្រោះពិតជាបានចងកធ្វើអត្តឃាតសម្លាប់ខ្លួន​ដោយ​ខ្លួនឯង​កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣មកដល់ថ្ងៃទី៩កញ្ញាទើបដឹង ។ចំពោះមូលហេតុ អាចជារឿងរ៉ាវផ្លូវចិត្តទើបបណ្តាលឱ្យជនរងគ្រោះចងកធ្វើអត្តឃាតសម្លាប់ខ្លួនបែបនេះ។សពសមត្ថកិច្ចបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យ៕