សេដ្ឋកិច្ច

កម្ពុជាទទួលបាន​គម្រោង​វិនិយោគ​ចំនួន​១០​ដែលមាន​ទុនវិនិយោគ​ជិត​៦០​លាន​ដុល្លារ​នៅដើមខែកញ្ញា

​ដោយៈ​សិរីមតី​
​ភ្នំពេញ​៖ យោងតាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នៅ​ដើមខែ​កញ្ញា​នេះ ខេត្ត​ចំនួន​ពីរ​និង​រាជធានី​ភ្នំពេញ​បាន​ទាក់ទាញ​គម្រោង​វិនិយោគ​ចំនួន​១០​ដែលមាន​ទុនវិនិយោគ​ជាង​៥៩លាន​ដុល្លារ​អាម៉េរិក​។​

​ខេត្តកំពង់ស្ពឺ​ទទួលបាន​គម្រោង​ចំនួន​៤ មាន​ទំហំ​ទឹកប្រាក់​ជាង​២៦​លាន​ដុល្លារ ​ខេត្តតាកែវ​ទទួល​បានគ​ម្រោ​ង​វិនិយោគ​ចំនួន​៣​ដែលមាន​ទុនវិនិយោគ​ជាង​១៧​លាន​ដុល្លារ​និង​រាជធានី​ភ្នំពេញ ទទួលបាន​៣​គម្រោង ជាង​១៦​លាន​ដុល្លារ។

​សូមបញ្ជាក់ថា​៖​តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​គម្រោង​វិនិយោគ​ជូន​ដល់​ក្រុមហ៊ុន​ដូចខាងក្រោម​៖

១-“LAMUES TECHNOLOGY CO., LTD” គម្រោង​បង្កើត​រោងចក្រ​ផលិត​ខ្សែភ្លើង អំពូល​ភ្លើង អំពូល​ភ្លើង​លម្អ និង​សម្ភារៈ​បរិក្ខា​អគ្គិសនី ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​អូរ​តាពូង ឃុំ​រកា​កោះ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ក្នុង​ទុនវិនិយោគ​ប្រមាណ ៨,៦​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៦៧៦​កន្លែង​។​
២-“WOQILI POWER TECHNOLOGY (CAMBODIA) CO., LTD” គម្រោង​បង្កើត​រោងចក្រ​ផ្គុំ​ដំឡើង​អំពូល​ភ្លើង​និង​បង្គោល​អំពូល​ភ្លើង​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ចាស់ ឃុំ​ពេជ្រ​មុនី ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ក្នុង​ទុនវិនិយោគ​ប្រមាណ​៦,៦​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៤៦​កន្លែង​។​

៣- “YOU JUST FOOTWEAR (CAMBODIA) CO., LTD” គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្បែកជើង​ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​កាន់​តម្រា​ឃុំ​ជង្រុក​ស្រុក​គងពិសី​ខេត្តកំពង់ស្ពឺ​ក្នុង​ទុនវិនិយោគ​ប្រមាណ​៥,៦​លាន​ដុល្លារ​អាម៉េរិក​និង​អាចបង្កើត​ការងារ​បាន​ចំនួន​១.៥៣៨ កន្លែង​។​

៤- “WW TOOLS LLC CO., LTD” គម្រោង​បង្កើត​រោងចក្រ​ផលិត និង​ផ្គុំ​ដំឡើង​ឧបករណ៍​ជាង ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​អូរ​ស្នោ ឃុំ​ស្គុះ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ក្នុង​ទុនវិនិយោគ​ប្រមាណ ៥,២​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣៤០​កន្លែង​។​

៥- “SUNNY JET HOSIERY (CAMBODIA) CO., LTD”
គម្រោង​បង្កើត​រោងចក្រ​ចាក់ ប៉ាក់ កាត់ដេរ​សម្លៀកបំពាក់ ស្រោមដៃ ស្រោមជើង មួក និង​កន្សែង​បង់ក​ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ឃ្លាំង​សម្បត្តិ ឃុំ​ពត់​សរ ស្រុក​បាទី ខេត្តតាកែវ ក្នុង​ទុនវិនិយោគ​ប្រមាណ ៦,២​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.៦៤១​កន្លែង​។​

៦- “VENT DEST PHNOM PENH CLOTHING CO., LTD” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​កណ្តឹង​តូច ឃុំ​កណ្តឹង ស្រុក​បាទី ខេត្តតាកែវ ក្នុង​ទុនវិនិយោគ​ប្រមាណ ៦,២​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.៩៥៨​កន្លែង​។​

៧-“SUNRUN (CAMBODIA) GARMENTS FACTORY CO., LTD” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ក្បាលដី​លេខ​២៧៥, លេខ​២៨៤ និង​លេខ ២៨៥ ភូមិ​ឃ្លាំង​សម្បត្តិ ឃុំ​ពត់​សរ ស្រុក​បាទី ខេត្តតាកែវ ក្នុង​ទុនវិនិយោគ​ប្រមាណ ៥,១​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.៧៦៤​កន្លែង​។​

៨-“CHERISH INDUSTRIAL (CAMBODIA) CO., LTD” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​សម្ភារៈ​សម្រាប់​ពិធីបុណ្យ​ផ្សេងៗ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ដី​ឡូ​តិ៍​លេខ​១០៦ ក្រុម​១៦ ផ្លូវ​ទំ​បន់​ថ្មី​បឹងទំពុន ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ក្នុង​ទុនវិនិយោគ​ប្រមាណ ៦,១​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២.០៤០​កន្លែង​។​

៩-“RALLY PACKAGING (CAMBODIA) CO., LTD” គម្រោង​បង្កើត​រោងចក្រ​សម្ភារៈ​វេច​ខ្ចប់​គ្រប់​ប្រភេទ​ពី​ប្លា​ស្ទិ​ក ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិប​ន្លា​ស្អិត សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ក្នុង​ទុនវិនិយោគ​ប្រមាណ ៥,១​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣០០​កន្លែង​។​

១០- CPAK GARMENT (CAMBODIA) CO., LTD” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ដែលមាន​ទីតាំង​វិនិយោគ​ស្ថិត នៅ​ភូមិ​ត្រពាំង​សាលា សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ក្នុង​ទុនវិនិយោគ​ប្រមាណ​៥,១​លាន​ដុល្លារ​អាម៉េរិក​និង​អាចបង្កើត ការងារ​បាន ចំនួន ១.៣៩១​កន្លែង​៕