អន្តរជាតិ

តំបន់សមុទ្រដែលពោរពេញទៅដោយត្រីឆ្លាមខាំស៊ីមនុស្សនៅក្នុងពិភពលោក

ប្រែសម្រួល៖សហការី

ព័ត៌មានទាក់ទងនឹងរឿងត្រីឆ្លាមធ្វើឲ្យក្រុងញូវយ៉កបង្កើនការយាមល្បាតបន្ទាប់ពីមានការវាយប្រហារប្រាំលើកក្នុងរយៈពេលត្រឹមតែពីរថ្ងៃមានត្រីឆ្លាមយ៉ាងហោចណាស់ ៥០ ក្បាលត្រូវគេថតបាននៅកោះឡុង។

អ្នក​ដើរ​លេងកម្សាន្ត​តាម​ឆ្នេរ​បាន​ប្រទះ​ឃើញ​ត្រី​ឆ្លាម​មួយ​ក្បាល​ហែល​នៅ​ក្បែរ​ឆ្នេរ​នៃ​រដ្ឋ Florida ដែល​មាន​មនុស្ស​មុជទឹកកម្សាន្តយ៉ាងច្រើនកុះករ។

ថ្វីបើត្រីឆ្លាមបានបង្កឲ្យមានការភ័យខ្លាចក្នុងមហាសមុទ្រទាំងនោះតែការវាយប្រហារនៅមានកម្រិតទាបនៅឡើយ៖ ឃើញថាមានមួយក្នុងចំណោមបួនលាននាក់ នេះបើយោងតាមឯកសារកត់ត្រាស្តីពីការវាយប្រហារដោយត្រីឆ្លាមអន្តរជាតិ (ISAF)ជាប្រភពផ្តល់ទិន្នន័យដ៏ទូលំទូលាយស្តីពីការវាយប្រហារដោយត្រីឆ្លាមដែលគេស្គាល់ជាសកល។

សប្តាហ៍នេះមានព័ត៍មានស្តីពីការវាយប្រហារដោយត្រីឆ្លាមជាផ្លូវការលើកទី ៣៥ កើតឡើងចាប់ពីថ្ងៃទី ២៣ ខែកក្កដាដល់ថ្ងៃទី ២៩ ខែកក្កដានៅលើប៉ុស្តិ៍ Discovery បានបង្កើនការសន្ទនាអប់រំអំពីវិធានការការពារពីការវាយប្រហារដោយត្រីឆ្លាមទាំងនេះ ដែលជាចំណុចសំខាន់សម្រាប់សុវត្ថិភាពមហាសមុទ្រ។ សារព័ត៌មាន Discovery និង CNN បានចែករំលែកព័ត៌មានរបស់ក្រុមហ៊ុន Warner Bros. Discovery ។

មានការ​វាយប្រហារ​ដោយ​ត្រីឆ្លាម​ដោយស្ងៀមស្ងាត់​ចំនួន​៥៧​លើក​កាលពី​ឆ្នាំមុនហើយក្នុងចំណោម​ប្រជាជន​សរុបលើពិភពលោក​ចំនួន​៨​ពាន់​លាន​នាក់មាន ​៥ នាក់ត្រូវបាន​ស្លាប់ដោយសាការវាយប្រហាររបស់ត្រីឆ្លាម​។ មានកន្លែងមួយចំនួននៅជុំវិញពិភពលោកមានអត្រាខ្ពស់ស្តីពីការវាយប្រហារដោយត្រីឆ្លាមច្រើនជាងកន្លែងដទៃទៀតដែលជាចំនួនកើនឡើងនៅក្នុងឆ្នាំកន្លងទៅ។

សូមក្រឡេកមើលតំបន់មួយចំនួនលើពិភពលោកដែលមានអត្រាខ្ពស់បំផុតស្តីពីការវាយប្រហារដោយត្រីឆ្លាមក្នុងចន្លោះឆ្នាំ ២០១២ និង ២០២១ និងបង្ហាញពីមូលហេតុដែលតំបន់ទាំងនេះបានក្លាយជាចំណុចក្តៅ។

  • តើត្រីឆ្លាមវាយប្រហារនៅកន្លែងណាច្រើនជាងគេ?

គឺនៅរដ្ឋផ្លរីដាមានចំនួន ២៥៩ លើក

ទីកន្លែងនិងពេលវេលាដែលត្រីឆ្លាមច្រើនតែចេញមកវាយប្រហារគឺនៅក្នុងតំបន់ Volusia County នៃរដ្ឋ Florida ក្នុងចន្លោះម៉ោង ២ រសៀលនិងម៉ោង ៣ រសៀល នេះ​បើ​យោង​តាម​កំណត់ត្រាស្ថិតិ​របស់ ISAF ដែលបានធ្វើឡើងក្នុង​ខែ​កញ្ញាឆ្នាំទៅ។

Volusia ជាតំបន់ឆ្នេរ Daytona ដ៏ល្បីល្បាញនៅលើពិភពលោកដែលត្រូវបានគេស្គាល់ថាជា “តំបន់ត្រីឆ្លាមរស់នៅ” ។ ឆ្នេរ New Smyrna ស្ថិតនៅភាគខាងត្បូងទីក្រុង គឺជាតំបន់ប្រមូលផ្តុំរបស់ត្រីឆ្លាម។

  • ការវាយប្រហារដោយត្រីឆ្លាមនៅអូស្ត្រាលីមានចំនួន១៤៣លើក

កាលពីឆ្នាំ ២០២២ ការវាយប្រហារដោយត្រីឆ្លាមមានចំនួន ៩ ដងនៅអូស្ត្រាលី និង ៤ដង នៅ New South Wales, ៤​ដងនៅភាគខាងលិចអូស្ត្រាលីនិងមួយលើកនៅ Victoria ។

ភាគច្រើនកើតឡើងចំពោះអ្នក ជិះស្គីលើទឹកឬជិះឧបករណ៏បណ្តែតទឹកផ្សេងទៀត។ នាយកកម្មវិធី Florida សម្រាប់ការស្រាវជ្រាវត្រីឆ្លាម នៅក្នុងការណែនាំរបស់សារមន្ទី Florida ទៅកាន់អ្នកហែលទឹកលោក Gavin Naylor បាននិយាយថាអ្នកមុជទឹក “ត្រូវជៀសវាងការបាចទឹកដែលនាំឲ្យឭសំឡេងដល់ត្រីឆ្លាម” ។

  • នៅហាវ៉ៃមានចំនួន៧៦លើក

Maui គឺជាកោះធំជាងគេទី ២ នៅហាវ៉ៃគេតែងតែប្រទះឃើញត្រីឆ្លាមវាយប្រហារមកលើមនុស្សស្រស់ៗតែម្តង។ កត្តាចំបងដែលធ្វើឲ្យឆ្លាមលាក់ខ្លួនក្នុងតំបន់នេះគឺដោយសាតែដីនៅបាតសមុទ្រមានជម្រាលល្បាយល្បប់ជាការទាក់ទាញជាពិសេសសម្រាប់ត្រីឆ្លាមខ្លា។

ការនេសាទគឺមិនធ្វើឲ្យវាភ្ញាក់ផ្អើលនោះទេគឺមានហានិភ័យខ្ពស់ណាស់ខណៈដែលត្រីឆ្លាមមករស់នៅក្នុងតំបន់នេះ។ នៅក្នុងខែឧសភា ឆ្នាំ ២០២៣ អ្នកជិះទូកកាយ៉ាកម្នាក់បាននេសាទត្រីក្នុងទឹករាក់នៅឈូងសមុទ្រក្នុងទីក្រុង Windward Oahu រដ្ឋហាវ៉ៃ ខណៈដែលត្រីឆ្លាមខ្លាមួយក្បាលបានលោតចូលទៅក្នុងទូករបស់គាត់ ។

  • នៅអាហ្រ្វិកខាងត្បូងចំនួន២៩លើក

អាហ្រ្វិកខាងត្បូងមានការវាយប្រហារដោយត្រីឆ្លាមចំនួន ២៩ លើក្នុងចន្លោះឆ្នាំ ២០១២ និង ២០២១ ដែលក្នុងនោះមានមនុស្ស ៦ នាក់បានស្លាប់។ នៅតំបន់Gansbaai ធ្លាប់ជាកន្លែងដែលគេទស្សនាត្រីឆ្លាមពណ៌សដ៏អស្ចារ្យ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះត្រីឆ្លាមទាំងនោះត្រូវបានបណ្តេញចេញពី orcas អស់ទៅហើយ។

ISAF បានគូសបញ្ជាក់ថា វាមានការលំបាកក្នុងការកំណត់អត្តសញ្ញាណសត្វដែលពាក់ព័ន្ធក្នុងការវាយប្រហារប៉ុន្តែត្រីឆ្លាមសគឺជាប្រភេទសត្វដែលជាប់ពាក់ព័ន្ធក្នុងការវាយប្រហារទាំងនេះ។

  • នៅរដ្ឋ South Carolinaមានចំនួន ៤៦ លើក

ក្នុងចំណោមការវាយប្រហារ ៤៥ លើកមិនបណ្តាលឲ្យមនុស្សស្លាប់នោះទេហើយគ្មានការវាយប្រហារណាមួយដែលមិនបង្កហេតុនោះទេនៅក្នុងរដ្ឋ South Carolina ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ។ Charleston, Horry និង Beaufort គឺជាតំបន់ដែលមានឧប្បត្តិហេតុច្រើនជាងគេ។

លោក Neil Hammerschlag នាយកកម្មវិធីស្រាវជ្រាវ និងអភិរក្សត្រីឆ្លាមនៅសាកលវិទ្យាល័យ Miami Rosenstiel School បានប្រាប់ CNN ថា “ប្រសិនបើអ្នកទៅសមុទ្រ អ្នកគួរតែប្រុងប្រយ័ត្នដោយអ្នកត្រូវតែសន្មត់ថាអ្នកអាចជួបនឹងត្រីឆ្លាមមិនថានៅពេលណា ឬនៅទីណានោះទេ”។យើងដើម្បីរស់រានមានជីវិតពីការវាយប្រហារដោយត្រីឆ្លាមគឺត្រូវយល់ដឹងពីរបៀបការពារទុកជាមុន” ។ “ជាសំណាងល្អ ដែលមនុស្សមិនមែនជាអាហារសម្រាប់វា ហើយក៏ជាសំណាងល្អដែរ ដែលត្រីឆ្លាមមានទំនោរគេចចេញពីមនុស្ស”។

  • នៅកាលីហ្វ័រញ៉ាមានចំនួន២៩លើក

ទីក្រុង San Diego គឺជាកន្លែងត្រីឆ្លាមដ៏ក្តៅគគុកនៅក្នុងរដ្ឋកាលីហ្វ័រញ៉ាការវាយប្រហារដោយត្រីឆ្លាមមានចំនួន ២០ លើកដែលមិនត្រូវបានបញ្ជាក់ចាប់តាំងពីឆ្នាំ ១៩២៦ ។

ការវាយប្រហារឈានដល់កម្រិតខ្ពស់នៅរសៀលរដូវក្តៅ ដោយសារមានមនុស្សលេងទឹកច្រើនប៉ុន្តែពេលវេលាដែលត្រូវជៀសវាងពីត្រីឆ្លាមគឺនៅពេលព្រឹក និងពេលព្រលប់។ លោក Richard Peirce អ្នកនិពន្ធនិងអ្នកជំនាញត្រីឆ្លាម និងជាអតីតប្រធាននៃ Shark Trust and Shark Conservation Society ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បាននិយាយថា “ការវាយប្រហារដោយត្រីឆ្លាមមានការថយចុះបើយោងតាមកំណត់ត្រា” ។ ត្រីឆ្លាមរស់នៅច្រើនលានឆ្នាំមកហើយគឺយូរជាងដាយណូស័រមានកត្តា ៥ យ៉ាងផ្សេងទៀតដែលធ្វើឲ្យអ្នកភ្ញាក់ផ្អើល។

  • នៅរដ្ឋ Carolina ខាងជើងមានចំនួយ៣១លើក

នៅខោនធី Brunswick ភាគអាគ្នេយ៍នៃរដ្ឋ North Carolina សម្បូរទៅដោយឆ្នេរខ្សាច់ជាតំបន់ដែលមានការវាយប្រហារដោយឆ្លាមសមុទ្រច្រើនជាងគេបំផុតបើតាមកំណត់ត្រាមាន១៧លើកចាប់តាំងពីឆ្នាំ ១៩៣៥ ។

Chuck Bangley នៅក្នុង “Coastwatch” របស់ North Carolina Sea Grant បានសរសេរថានៅតាមមាត់សមុទ្រ North Carolina សត្វសមុទ្រមួយចំនួនបានធ្វើចំណាកស្រុកគាត់សរសេរថា “Coastwatch” នៃ North Carolina Sea Grant ដែលមានត្រីឆ្លាមរស់នៅតាមឆ្នេរសមុទ្រភាគខាងកើតរបស់សហរដ្ឋអាមេរិកវានឹងឆ្លងកាត់តំបន់នេះត្រង់ចំណុចខ្លះទៅតាមឆ្នាំនិមួយៗ។

  • នៅកោះរីយូនីនមានចំនួន ១៩លើក

ស្ថិតនៅក្នុងមហាសមុទ្រឥណ្ឌាត្រង់ចន្លោះរវាងម៉ាដាហ្គាស្ការ និងប្រទេសម៉ូរីស រីយូនីន គឺជាកោះភ្នំភ្លើងដែលមានព្រៃលិចទឹកហើយសំបូរទៅដោយសត្វព្រៃនិងត្រីឆ្លាមជាច្រើននៅជុំវិញឆ្នេរគ្រីស្តាល់ពណ៌ខៀវ។

នៅចន្លោះឆ្នាំ ២០១២ និង ២០២១ មានការវាយប្រហារចំនួនប្រាំបីលើកនៅទីនោះមានន័យថា តាមរយៈវិធានការមួយចំនួន កោះនេះគឺជាកន្លែងមួយដែលមានមនុស្សស្លាប់ច្រើននៅលើផែនដី ទាក់ទងនឹងការវាយប្រហារដោយត្រីឆ្លាម។ ភូមិសាស្ត្រនៅទីនេះគឺជាកោះ Réunion ដែលគេហៅថា “សម្បុកត្រីឆ្លាម” គឺសម្បូរដោយត្រីឆ្លាមមកពីអូស្ត្រាលី និងអាហ្វ្រិកខាងត្បូង។

  • នៅប្រេស៊ីលមានចំនួន ១០លើក

រដ្ឋ Pernambuco នៅភាគឦសាននៃប្រទេសប្រេស៊ីលគឺជាតំបន់ឆ្នេរ Boa Viagem ក៏ដូចជាប្រជុំកោះ Fernando de Noronha ចំនួន ២១ និងកោះតូចៗដទៃទៀត។ ហើយ​គេ​ប្រទះ​ឃើញ​ត្រី​ឆ្លាម​​៦ក្បាល​ការសិក្សាមួយបានធ្វើឡើងកាលពីខែមេសា ឆ្នាំ ២០២៣ ដោយអ្នកយកព័ត៌មាន International Journal of Oceanography and Aquaculture បានរាយការណ៍ថា រដ្ឋាភិបាលក្នុងតំបន់កំពុងស្វែងរកមូលនិធិស្រាវជ្រាវវិទ្យាសាស្ត្រ ដើម្បីកត់ត្រា”ការវាយប្រហារដោយត្រីឆ្លាមនៅដែនទឹក Pernambuco” ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០មក ។

  • នៅបាហាម៉ាមានចំនួន ៥ លើក

ត្រីឆ្លាមបណ្តើរកូនគឺជាប្រភេទសត្វដែលស្ងៀមស្ងាត់ មានន័យថាវាហែលទឹកជាមួយហ្វូងរបស់វាគឺជាសកម្មភាពដ៏ពេញនិយមមួយនៅក្នុងប្រទេសបាណាម៉ាស។ ទោះបីជាយ៉ាងណាក៏ដោយ ពួកវាជាសត្វកាចសាហាវដូចខ្លាកំណាចចឹងដែវាមានប្រវែងរហូតដល់ទៅ ១៤ ហ្វីតការវាយប្រហារបស់វាកើតឡើងក្នុងឱកាសដ៏កម្របំផុត។

តារាម៉ូដែល Instagram Katarina Zarutskie បានរកឃើញថានៅពេលដែលនាងបានដើរលេងក្នុងទឹកជាមួយពួកគេនៅ Staniel Cay ក្នុងឆ្នាំ ២០១៨ ហើយឆ្លាមមួយក្បាលបានខាំដៃរបស់នាង។ Zarutskie បានប្រាប់ CNN ថា “ភ្លាមៗនោះនាងមានអារម្មណ៍ថាហាក់ដូចជាមានមនុស្ស ១៥ នាក់កំពុងច្របាច់កដៃរបស់ខ្ញុំវាពិតឈឺខ្លាំងណាស់” ។ “រឿងបន្ទាប់មកខ្ញុំគ្រាន់តែដឹងថាខ្ញុំត្រូវបានវាអូសជ្រមុជទៅក្នុងទឹក”៕

ប្រភព៖ CNN