ចំណេះដឹង

ហ្វូស៊ីលបានបង្ហាញពីដាយណូស័រនិងថនិកសត្វដែលវាយប្រហារហូតដល់ងាប់នៅជាប់គ្នា

By , CNN

ប្រែសម្រួល៖ សហការី

ក្នុងអំឡុងពេល១២៥ លានឆ្នាំមុន Cretaceous Period មានសត្វដ៏កាចសាហាវទំហំធំជាងសត្វឆ្មាក្នុងស្រុកបន្តិចបានប្រទះសត្វដាយណូស័រធំជាងវាហើយវាគិតថាវាមើលទៅជាអាហារដ៏ឆ្ងាញ់របស់វា។


ហ្វូស៊ីលដែលគេបានរកឃើញនៅភាគឦសាននៃប្រទេសចិនជាហ្វូស៊ីលរបស់សត្វពីរប្រភេទដែលស្រដៀងនឹងសត្វដែលមានឈ្មោះថា Repenomamus robustus និងប្រភេទដាយណូស័រស៊ីរុក្ខជាតិដែលគេស្គាល់ថា Psittacosaurus ត្រូវបានជាប់ក្នុងការប្រយុទ្ធគ្នារហូតដល់ស្លាប់រៀងៗខ្លួន។


លោក Jordan Mallon អ្នកវិទ្យាសាស្ត្រស្រាវជ្រាវនៅសារមន្ទីរធម្មជាតិកាណាដា បាននិយាយថា វាជាពេលវេលាដ៏អស្ចារ្យមួយ ដែលយើងគិតថាថនិកសត្វដំបូងបំផុតរស់នៅក្នុងស្រមោលនៃអតីតដាយណូស័រ។


“ហ្វូស៊ីលរបស់ថនិកសត្វដែលត្រូវបានថែរក្សានៅទីនេះគឺស្ថិតក្នុងចំណោមថនិកសត្វដ៏ធំបំផុតនាពេលនោះ។ ពួកវាមិនធំជាងនេះទៀតទេហើយមានទំហំលើសគ្នាតិចតួចបើធៀបគ្នារវាងថនិកសត្វ ដែលមានទំហំតាមលំដាប់លំដោយធំតូចជាងគ្នានិងដាយណូស័រ” លោក Mallon ដែលជាអ្នកនិពន្ធស្តីពីការសិក្សាថ្មីមួយបានធ្វើការចេញផ្សាយកាលពីថ្ងៃអង្គារនៅក្នុងទិនានុប្បវត្តិមួយបាននិយាយថា មានរបាយការណ៍វិទ្យាសាស្ត្រអំពីហ្វូស៊ីលដ៏គួរឲ្យចាប់អារម្មណ៍មួយចំនួន។
“អន្តរកម្មអេកូឡូស៊ីមានលក្ខណៈឯកតោភាគី៖ ដូចជាដាយណូស័រដែលមានមាឌធំជាងគេបានស៊ីពពួកថនិកសត្វតូចៗ។
ព្រឹត្តិការណ៍​ភ្នំភ្លើង​បង្កឲ្យមានហ្វូស៊ីលជាច្រើន​
ការរកឃើញនេះមិនមែនជាភស្តុតាងលើកដំបូងដែលថាថនិកសត្វដំបូងបានចាប់ស៊ីដាយណូស័រស៊ីគឺនៅសល់របស់ម្យ៉ាងហៅថា Psittacosaurus ដែលត្រូវបានគេរកឃើញនៅក្នុងក្រពះរបស់ R. robustus ជាការរកឃើញដែលគេបានចងក្រងទុកនៅក្នុងខែមករា ឆ្នាំ ២០០៥ ។


អ្វី​ដែល​ធ្វើ​ឲ្យ​ហ្វូស៊ីល​នេះ​ពិសេសនោះ​គឺ​ថនិកសត្វ​ត្រូវ​បាន​ចាប់​បាន​ក្នុង​ពេលដែលវារងការវាយ​ប្រហារដោយ​ដាយណូស័រ​ក្នុងខណៈដែលរាងកាយរបស់វាកំពុង​លូតលាស់​ជិតពេញរូបរាង។
វាជារឿងកម្រណាស់ក្នុងការស្វែងរកហ្វូស៊ីលរបស់សត្វដែលមានអន្តរកម្មជាមួយសត្វផ្សេងទៀតជាប្រភេទសត្វមំសាសីដែលបានផុតពូជទៅហើយ នេះបើយោងតាមលោក Mallon ។
គំរូទាំងនោះស្ថិតក្នុងចំណោមសំណាកហ្វូស៊ីលល្បីៗក្នុងពិភពលោក ដូចជាដាយណូស័រដែលមានហ្វូស៊ីលដែលបង្ហាញពី Triceratops horridus និង Tyrannosaurus rex សម្រាប់យុគសម័យកាលនោះ។
លោក Mallon បាននិយាយថា Psittacosaurus គឺជាដាយណូស័រមានចំពុះតូចមួយជាធម្មតាវាមាននៅក្នុងតំបន់ទាំងនោះ លោកMallon បាននិយាយថានៅពេលដែលសត្វព្រៃទាំងនោះធំធាត់ឡើងវាត្រូវបានវាយប្រហារដោយដាយណូស័។


លោក Mallon បាននិយាយថាគាត់ “កំពុងចង់ដឹង” នៅពេលដែលគាត់ទទួលបានឱកាសសិក្សាអំពីហ្វូស៊ីលដែលគេរកឃើញនៅក្នុងឆ្នាំ ២០១២ នៅក្នុងខេត្ត Liaoning របស់ប្រទេសចិននៅឯ Lujiatun ។ ទីតាំង​នេះ​ត្រូវ​បាន​អ្នក​បុរាណ​វិទូ​ចាត់​ទុក​ថា​ជា​ជម្រកដាយណូស័រ​។
“នេះគឺជាគ្រោងឆ្អឹងកដែលជាហ្វូស៊ីលមួយដាយណូស័មិនមកញឹកញាប់ទេ” គាត់ពន្យល់។
លោក Mallon បាននិយាយថា សត្វដាយណូស័ទាំងពីរប្រភេទនេះបានស្លាប់នៅក្នុងពេលដែវាប្រយុទ្ធគ្នាភ្លាមៗដោយសាមានការរអិលបាក់ដីបន្ទាប់ពីការផ្ទុះភ្នំភ្លើង។
ហ្វូស៊ីលបង្ហាញថា R. robustus ចាប់នៅលើថ្គាមខាងក្រោមនៃ Psittacosaurus ជាមួយនឹងផ្នែកខាងមុខខាងឆ្វេងរបស់វា។ ក្រញាំជើងឆ្វេងរបស់វាចាប់ជាមួយនឹងអវយវៈខាងក្រោយរបស់ដាយណូស័រ ហើយធ្មេញរបស់វាត្រូវបានលិចចូលទៅក្នុងឆ្អឹងជំនីរបស់សត្វព្រៃ។
លោក Mallon បាននិយាយថាមិនមានស្នាមខាំនៅលើគ្រោងឆ្អឹងហើយវាមិនទំនងថាសត្វទាំងពីរនេះនឹងមានទំនាក់ទំនងគ្នាខ្លាំងនោះទេ។
យោងតាមលោក Mallon បាននិយាយថានៅក្នុងពិភពធម្មជាតិសព្វថ្ងៃនេះ សត្វស៊ីសាច់តូចៗនឹងវាយប្រហារសត្វធំជាងវាបានដោយជោគជ័យ។
ទោះយ៉ាងណាក៏ដោយ សត្វបុរេប្រវត្តិទាំងពីរត្រូវបានវិនាស៕
ប្រភព៖CNN