សុខភាព

ហេតុអ្វីក្មេងស្រីៗមានចំណូលចិត្តទទួលទានអាហារពេលល្ងាច’?

ប្រែសម្រួល៖ សហការី

​​សម្រាប់​មនុស្សគ្រប់​គ្នាយល់ឃើញថាការទទួលទានអាហារពេលល្ងាចគឺ​​ល្អ​សម្រាប់​រដូវ​ក្ដៅ។

គេនិយាយថា “អាហារពេលល្ងាចសម្រាប់ក្មេងស្រីៗ” កំពុងពេញនិយមសម្រាប់ស្ត្រីវ័យក្មេងដែលបង្ហោះមុខអាហាររួមគ្នាផ្សព្វផ្សាយនៅលើ TikTok ប៉ុន្តែតាមការពិតវាជាអាហាររួមបញ្ចូលគ្នា។

បើតាមការកត់សម្គាល់នៅពេលខ្លះក្នុងជីវិតរបស់អ្នកគឺប្រហែលជាអ្នកបានធ្វើម្ហូបសម្រាប់ពេលល្ងាចតែមូយមុខសម្រាប់ខ្លួនឯង។ ខ្ញុំគឺ​ជា​នារី​វ័យ​កណ្តាលម្នាក់ ហើយ​នេះ​ជា​ការ​ញ៉ាំអាហារ​ដែល​ជា​ច្រើន​ឆ្នាំ​មក​ហើយខ្ញុំ​​ហៅវា​ថា “អាហារ​ពេល​ល្ងាច” ។

រូបសញ្ញា hashtag girl dinner ដែលបង្ហោះលើគេហទំព័ររបស់បណ្តាញផ្សព្វផ្សាយសង្គមបានបង្ហាញពីវិធីផ្សេងៗគ្នានៃចំណង់ចំណូលចិត្តដែលគេអាចបកស្រាយបានថា អាហារបែប hodgepodge ដែលមើលទៅជាស្តាយអាហារលំដាប់ខ្ពស់ដូចជា burrata, prosciutto, cherry tomatoes, slices peaches និង Oliveនិងមុខម្ហូបផ្សេងទៀត ដូចជាពងមាន់ជាមួយទឹកជ្រលក់ក្តៅ អមដោយចំណិតឈីស និងស្រូវសាឡីស្តើងៗនៅលើចានមូល nachos ជាដើម។

វីដេអូ TikTok បង្ហាញពីមុខ “អាហារពេលល្ងាចសម្រាប់ក្មេងស្រី” បង្ហោះដោយ Olivia Maher បានបង្ហាញពីផ្លែទំពាំងបាយជូរ ពោត នំប៉័ង និងឈីសធ្វើឲ្យផ្ទូះឡើងលើបណ្តាញ TikTok ។

‘អាហារពេលល្ងាចសម្រាប់ក្មេងស្រី’ ជាអាហារសម្រន់ផ្ទាល់ខ្លួនចំណុចសំខាន់នៃ “អាហារសម្រន់” របស់ខ្ញុំគឺជាអាហារសម្រាប់តែមនុស្សម្នាក់ដែលមិនប្រើពេលរៀបចំហើយមិនចាំបាច់គ្រោងទុកជាមុនក្នុងការចម្អិនអាហារនោះទេ។ វា​ជា​​អាហារសម្រន់​ផ្ទាល់​ខ្លួន​ដូចជាប្រើ​ឈីស​ក្នុងកម្រិត​តិចតួច​ដែលតាមធម្មតា​វា​ត្រូវ​ការធ្វើ​គ្រឿង​ផ្សំ​ដែល​នៅ​សេសសល់​ក្នុង​ទូរទឹកកក​និង​ទូរអាហារ។

ប្រសិនបើអ្នកមានអារម្មណ៍ថាចង់ធ្វើឲ្យបានច្រើនមុខនោះអ្នកត្រូវរៀបចំអាហារប្រភេទនេះសម្រាប់ “អាហារថ្ងៃត្រង់ដែលអនុញ្ញាតឲ្យមានច្រើនមុខ” ព្រោះវាមិនមានកំណត់នោះទេ។

អាហារពេលល្ងាចជាអាហារសម្រន់មួយមុខសម្រាប់តែមនុស្សម្នាក់គត់ដោយមិនចាំបាច់មាននំបុ័ង ឈីស ឬចានក្បានបន្ថែមនោះទេ ប្រសិនបើអ្នកមិនមានចំណូលចិត្តនោះ។ វាមិនចាំបាច់មានបញ្ចូលអាហារដ៏ពិសេសៗដែលធ្វើឲ្យអ្នកចូលចិត្តលើសពីនេះសម្រាប់ពេលល្ងាចនោះទេ។

ខ្ញុំថែមទាំងជំទាស់ថា អ្នកអាចរៀបចទុកជាមុនសម្រាប់អាហារសម្រន់ជាមធ្យោបាយមួយដើម្បីផ្តល់ឲ្យខ្លួនអ្នកងាយស្រួលចំអិនវាដោយមិនរង់ចាំយូរដោយសារអ្នកមមាញឹកនឹងការងារ នៅពេលដែលអាកាសធាតុក្តៅខ្លាំងពេកអ្នកនឹងពិចារណាចង់ចំអិនអាហារឆ្ងាញ់ៗជាងនេះ។

ខ្ញុំយកប្រភេទអាហារសម្រន់សម្រាប់អាហារផ្ទាល់ខ្លួនរបស់ខ្ញុំ។ នៅពេលខ្ញុំយកអាហារសម្រន់ក្នុងគម្រោងចំអិនអាហាររបស់ខ្ញុំ អាហារមួយចំនួនសម្រាប់ខ្ញុំញ៉ាំមានដូចជា អូលីវ Castelvetrano ក្រូចឆ្មារ Gorgonzola ឬផ្លែល្វាស្រស់ ដែលនៅក្នុងគ្រួសាររបស់ខ្ញុំគ្មាននរណាម្នាក់ចង់ញ៉ាំនោះទេ។

តាមធម្មតា ខ្ញុំមានអារម្មណ៍ខុសគេបន្តិចក្នុងការទិញគ្រឿងផ្សំទាំងនេះសម្រាប់ខ្លួនខ្ញុំ ប៉ុន្តែសម្រាប់អាហារសម្រន់ វាជាចំណង់ពីធម្មជាតិធ្វើឲ្យយើងចង់ញ៉ាំអ្វីដែលធ្វើឲ្យអ្នកអ្នករីករាយក្នុងចិត្ត។

មុខអាហារសម្រន់របស់ប្តីខ្ញុំមើលទៅខុសប្លែកពីខ្ញុំគឺ គាត់ចូលចិត្តឈីស Cheddar ដែលមានគុណភាពខ្ពស់ នំកែកឃឺ Triscuit មួយក្តាប់តូច ចំណិតផ្លែប៉ោម ឬទំពាំងបាយជូស្រស់ហើយមិនមានអ្វីច្រើនជាងនេះទៀតទេ។ “សាឡាមី” បានផ្តល់ជាឧទាហរណ៍អំពីរសជាតិអាហារសម្រន់ដែលជួនកាលមានភាពចម្រុះគ្នា។

ប្រសិនបើអ្នកចង់បានមុខអាហារដែលមានប្រូតេអ៊ីនត្រូវមានបន្លែពីរបីមុខ ហើយបើចង់ពិសាអាហារសម្រន់ពេលល្ងាច ចូរយកមុខអាហារសម្រន់ណាដែលអ្នកចូលចិត្ត។

ចង់ញាំ hummus ឬ guacamole? ដោយបន្ថែមទឺកជ្រលក់ផ្សេងៗមួយចំនួនលើសពីធម្មតា ឬការ៉ុត ខ្ចីៗ មានដូចជាឆៃថាវ radishes មួយភាគបួន ឬ Walnut halves ជាដើម។

កាត់នំប៉័ងឲ្យខ្លីៗហើយដុតវាឲ្យក្រៀមរួចដាក់លើចានអាហារសម្រន់របស់អ្នក។ ខ្ញុំគិតថាការដុតនំប៉័ងជាករណីលើកលែងដែលអាចទទួលយកបានចំពោះពាក្យដែលថាមិនចំអិនអាហារសម្រាប់អាហារពេលល្ងាច។

សូមគិតលើគ្រឿងផ្សំផ្អែមៗ និងប្រៃៗ ដូចជាឈីស និងនំប្រេហ្សែលជាមួយផ្លែឈើ ឬគ្រាប់ក្រាណូឡា ឬលាយគ្រឿងផ្សំដែលមានជាតិប្រៃ ជាតិហើរដូចជាម្ទេស ឬរស់ជាតិផ្អែមៗ និងជាតិជូរអែមៗ លាយចូលទៅក្នុងឈីសនឹងក្រែម។

សំខាន់ជាងនេះទៅទៀត សូមគិតពីចំណង់ចំណូលចិត្តរបស់ខ្លួនអ្នក មិនថាអ្នកជានរណាទេគឺត្រូវញ៉ាំអ្វីដែលមិនប៉ះពាល់ដល់សុខភាពនៅពេលយប់៕